ប្រកាសជាផ្លូវការសេវា ស្ថាបនា ព្រីមារណ៍

រាជធានីភ្នំពេញ, ថ្ងៃចន្ទ ទី១៧ ខែឧសភា ឆ្នាំ២០២១ – ធនាគារ ស្ថាបនា បាន​ប្រកាស​ជា​ផ្លូវ​ការ​អំពី​ ស្ថាបនា ព្រីមារណ៍ ដែល​ជា​សេវា​ស្តង់​ដា​ថ្មី​សម្រាប់​ការ​ពិភាក្សា​សេវា​កម្ម​ធនាគារ​ជា​លក្ខណៈ​ឯកជន​ មាន​បម្រើ​ប្រតិបត្តិ​ការ​នៅ​អគារ ស្ថាបនា សាខា​បឹង​កេង​កង និង​ផ្សារកណ្តាល​នៃ​ទី​ក្រុង​សៀម​រាប។

លោក ហ្វុង កៃ ជីន ប្រធាន​នាយក​ប្រតិបត្តិ​នៃ​ធនាគារ ស្ថាបនា បាន​មាន​ប្រសាសន៍​ថា៖ «ស្រប​តាម​តម្រូវ​ការ និង​ការ​គាំ​ទ្រ​របស់​អតិថិជន​កាន់​តែ​កើន​ឡើង​ជា​លំដាប់​នា​បច្ចុប្បន្ន​នេះ ធនាគារ ស្ថាបនា បាន​កំពុង​ពង្រីក​ខ្លួន​អភិវឌ្ឍន៍​ឆ្ពោះ​ទៅ​មុខ​ដោយ​នាំ​មក​នូវ​សេវា​កម្ម​ធនាគារ ស្ថាបនា ព្រីមារណ៍ ដ៏​ទាន់​សម័យ​ប្រកប​ដោយ​ស្តង់​ដា ហើយ​អតិថិជន​នឹង​ទទួល​បាន​សេវា​អទិភាព​យ៉ាង​ឆាប់​រហ័ស​ជា​មួយ​នឹង​សាល​រង់​ចាំ និង​ការ​ប្រឹក្សា​ជា​មួយ​បុគ្គលិក​របស់​យើង​ដែល​ប្រកប​ដោយ​បទ​ពិសោធន៍​ខ្ពស់​ក្នុង​វិស័យ​ធនាគារ។» 

ស្ថាបនា ព្រីមារណ៍ នាំ​មក​ជូន​អតិថិជន​នូវ​បទ​ពិសោធន៍​ធនាគារ​លំដាប់​ប្រណិត​មួយ​ជា​លក្ខណៈ​ឯកជន​ប្រកប​ដោយ​វិជ្ជា​ជីវៈ​ ដែល​​អាច​ប្រឹក្សា​យោបល់ និង​ដោះ​ស្រាយ​នូវ​រាល់​សេវា​កម្ម​ធនាគារ​ដ៏​ត្រឹម​ត្រូវ។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ ស្ថាបនា ព្រីមារណ៍ មាន​ផ្តល់​ជា​សាល​រង់​ចាំ ព្រីមារណ៍ ធានា​នូវ​សុវត្ថិភាព​ប្រកប​ដោយ​ទំនុក​ចិត្ត និង​សេវា​ឆាប់​រហ័ស​បំផុត​ជា​មួយ​នឹង​ប្រធាន​ផ្នែក​ទំនាក់​ទំនង​ដែល​ជា​ជំនួយ​ការ​ផ្ទាល់​របស់​អតិថិជន។ សូម​រីករាយ​ជា​មួយ​ការ​ផ្តល់​ជូន​ពិសេស និង​បទ​ពិសោធន៍​ធនាគារ​ដ៏​ថ្មី​ប្លែក។ ជា​សមាជិក​របស់ ស្ថាបនា ព្រីមារណ៍ លោក​អ្នក​នឹង​ទទួល​បាន​អត្ថ​ប្រយោជន៍​ជា​ច្រើន​ពី​ដៃ​គូ​អាជីវកម្ម​របស់​យើង​ខ្ញុំ។ រៀង​រាល់​ថ្ងៃ​ចន្ទ ដល់ សុក្រ ចាប់​ពី​ម៉ោង ០៨:០០ ព្រឹក ដល់​ម៉ោង ០៤:០០ ល្ងាច។

អំពីធនាគារ ស្ថាបនា
ធនាគារ ស្ថាបនា ជាធនាគារពាណិជ្ជឈានមុខគេមួយក្នុង ព្រះរាជាណាចក្រកម្ពុជាដែលមាន ទ្រព្យសកម្ម សរុបលើស២,១ពាន់លានដុល្លារអាមេរិក និងមានបុគ្គលិកច្រើនជាង ៤០០០នាក់។  ធនាគារមានបណ្តាញសាខាច្រើនជាង ១៧៣ទីតាំងនិងអេធីអឹមជាង ២៣០កន្លែងទូទាំងប្រទេស ដែលមានសមត្ថភាពពេញលេញដូចជាដាក់ប្រាក់ ដកប្រាក់ និងធ្វើការទូទាត់ប្រាក់។ ធនាគារ ផ្តល់ជូនអតិថិជននូវសេវាកម្មធនាគារពេញលេញ រួមមាន សេវាឥណទាន សេវាបញ្ញើ iBanking ប្រព័ន្ធធនាគារតាមទូរស័ព្ទដៃ ប័ណ្ណឥណពន្ធនិងឥណទាន សេវាផ្ទេរប្រាក់ក្នុង និងក្រៅប្រទេស Western Union ហិរញ្ញវត្ថុពាណិជ្ជកម្ម និងសេវាផ្សេងៗទៀតជាច្រើន។ លើសពីនេះ ធនាគារមានការផ្តល់សេវាកម្មប្រមូលពន្ធគ្រប់ប្រភេទ ការបង់កម្រៃសេវាសាធារណៈជាមួយក្រសួងសាធារណការ និងដឹកជញ្ជូន ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងការសហការ ជាមួយក្រុមហ៊ុនផ្ទេរ និងទូទាត់ប្រាក់តាមរយៈទូរស័ព្ទរួមមានដូចជា វីង ផាយផេ ទ្រូម៉ាន់នី លីហួរវេរលុយ អ៊ី-ម៉ាន់នី និង បាគង ដើម្បីផ្តល់នូវភាពងាយស្រួល និងឆាប់រហ័សដល់អតិថិជន។