រាជធានីភ្នំពេញ, ថ្ងៃសុក្រ ទី១៧ ខែកញ្ញា ឆ្នាំ២០២១ – ធនាគារ ស្ថាបនា បានប្រកាសជាផ្លូវការនូវភាពដៃគូជាមួយក្រុមហ៊ុន Nham24 ជាក្រុមហ៊ុនដឹកជញ្ចូនអាហារក្នុងស្រុក ក្នុងការដាក់ឱ្យប្រើប្រាស់សេវាទូទាត់ប្រាក់ដ៏ងាយស្រួលនិងសុវត្ថិភាពថែមទាំងទទួលបានការបញ្ចុះតម្លៃភ្លាមៗតាមរយៈគណនីធនាគារ ស្ថាបនា រាល់ពេលអតិថិជនទិញអាហារឬទំនិញតាម Nham24។
អ្វីដែលពិសេសក្នុងភាពជាដៃគូនេះ ធនាគារ ស្ថាបនា មិនត្រឹមតែផ្តល់នូវសេវាទូទាត់ប្រាក់យ៉ាងរហ័សដល់អតិថិជនរាល់ពេលទិញអាហារតាមកម្មវិធី Nham24 នោះទេ លើសពីនេះអតិថិជននឹងទទួលបានបញ្ចុះតម្លៃ ១ដុល្លារ ភ្លាមៗ។ កម្មវិធីនេះផ្តល់ជូនសម្រាប់អតិថិជន ២ពាន់អ្នកដំបូង និង សម្រាប់តែការកម៉្មង់ចាប់ពី៣ដុល្លារឡើងទៅ ដោយមិនបូកបញ្ចូលថ្លៃសេវាដឹកជញ្ចូនទេ។ អាហារនិងភេសជ្ជៈដែលបញ្ចុះតម្លៃស្រាប់មិនគិតបញ្ចុះតម្លៃទៀតបានទេ។
ម្យ៉ាងវិញទៀតការទូទាត់ប្រាក់តាមរយៈ Sathapana Mobile អតិថិជនអស់បារម្ភនឹងការប៉ះផ្ទាល់ជាមួយនឹងសាច់ប្រាក់ក្នុងអំឡុងពេលរីករាលដាលនៃជំងឺកូវីដ-១៩នេះទៀតផង។
សម្រាប់អតិថិជនដែលមិនទាន់មានគណនីជាមួយធនាគារ ស្ថាបនា សូមចុះទីនេះធ្វើការទាញយក Sathapana Mobile ដើម្បីបង្កើតគណនី អនឡាញ ឥឡូវនេះ ហើយរីករាយជាមួយកម្មវិធីពិសេសៗដែលមានជាបន្តបន្ទាប់ជាមួយធនាគារ ស្ថាបនា។
អំពីធនាគារ ស្ថាបនា
ធនាគារ ស្ថាបនា ជាធនាគារពាណិជ្ជឈានមុខគេមួយក្នុង ព្រះរាជាណាចក្រកម្ពុជាដែលមានទ្រព្យសកម្មសរុបលើស ២ពាន់លានដុល្លារអាមេរិក និងមានបុគ្គលិកច្រើនជាង ៤០០០នាក់។ ធនាគារមានបណ្តាញសាខាច្រើនជាង ១៧០ទីតាំង សេវាស្ថាបនាព្រីមារណ៍ ៣ទីតាំង និងអេធីអឹមជាង ២៣០កន្លែងទូទាំងប្រទេសដែលមានសមត្ថភាពពេញលេញដូចជាដាក់ប្រាក់ ដកប្រាក់ និងធ្វើការទូទាត់ប្រាក់។ ធនាគារ ផ្តល់ជូនអតិថិជននូវសេវាកម្មធនាគារពេញលេញ រួមមាន សេវាឥណទាន សេវាបញ្ញើ iBanking ប្រព័ន្ធធនាគារតាមទូរស័ព្ទដៃ
ប័ណ្ណឥណពន្ធនិងឥណទាន សេវាផ្ទេរប្រាក់ក្នុង និងក្រៅប្រទេស Western Union ហិរញ្ញវត្ថុពាណិជ្ជកម្ម និងសេវាផ្សេងៗទៀតជាច្រើន។ លើសពីនេះ ធនាគារមានការផ្តល់សេវាកម្មប្រមូលពន្ធគ្រប់ប្រភេទ ការបង់កម្រៃសេវាសាធារណៈជាមួយក្រសួងសាធារណការ និងដឹកជញ្ជូន ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងការសហការ ជាមួយក្រុមហ៊ុនផ្ទេរ និងទូទាត់ប្រាក់តាមរយៈទូរស័ព្ទរួមមានដូចជា វីង ផាយផេ ទ្រូម៉ាន់នី លីហួរវេរលុយ អ៊ី-ម៉ាន់នី និង បាគង ដើម្បីផ្តល់នូវភាពងាយស្រួល និងឆាប់រហ័ស។ អតិថិជនអាចធ្វើការស្នើរសុំត្រួតពិនិត្យសុខភាពហិរញ្ញវត្ថុជាមួយ ក្រុមហ៊ុន ក្រេឌីត ប្យួរ៉ូ ខេមបូឌាដែលជាដៃគូសហការ របស់យើងបានយ៉ាងងាយស្រួលតាមរយៈ Sathapana Mobile។