រាជធានីភ្នំពេញ, ថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២០ - ធនាគារ ស្ថាបនា បានសម្ពោធជាផ្លូវការអគារថ្មី នៃសាខាព្រែកលៀប ដែលបានធ្វើការផ្លាស់ប្តូរទីតាំងពីសាខាជ្រោយចង្វារ។ អគារថ្មីនេះ បានរចនាទៅតាមស្តង់ដាថ្មីរបស់ធនាគារ ដែលមានភាពស៊ីវិល័យនិងបំពាក់ដោយឧបករណ៍ទំនើបៗចាំបម្រើជូនអតិថិជន។
លោក លឹម អូន ប្រធាននាយកប្រតិបត្តិនៃធនាគារ ស្ថាបនា បានមានប្រសាសន៍ថា៖ “ដោយសារការផ្តល់នូវការគាំទ្រនិងទំនុកចិត្តពីអតិថិជន ធនាគារ ស្ថាបនា កំពុងបោះជំហានឈានទៅមុខប្រកបដោយវឌ្ឍនភាពនិងនិរន្តរភាព។ បច្ចុប្បន្នធនាគារ ស្ថាបនា មានសាខាច្រើនជាង ១៧០ទីតាំង ដែលគ្របដណ្តប់នៅទូទាំង២៥ខេត្តក្រុង និងមានម៉ាស៊ីនអេធីអឹមជាង ២២០គ្រឿង។ ក្នុងនាមជាធនាគារពាណិជ្ជឈានមុខគេក្នុងព្រះរាជាណាចក្រកម្ពុជា ធនាគារ ស្ថាបនា ប្តេជ្ញានឹងបន្តផ្តល់ជូនសេវាហិរញ្ញវត្ថុដែលល្អបំផុត និងនាំមកជូននូវធនាគារឌីជីថលដែលទំនើបបំផុត។”
ធនាគារ ស្ថាបនា សាខាព្រែកលៀប ផ្តល់ជូននូវសេវាធនាគារពេញលេញ ព្រមទាំងមានម៉ាស៊ីនអេធីអឹមដកដាក់ប្រាក់ និងធ្វើការទូទាត់ប្រាក់ដែលអាចធ្វើប្រតិបត្តិការ២៤ម៉ោង ពេញមួយសប្តាហ៍។
ធនាគារ ស្ថាបនា នឹងបន្តបង្ហាញវត្តមានរបស់ខ្លួននៅតំបន់ដែលជាតម្រូវការរបស់អតិថិជន និងពង្រីកបណ្តាញសាខារបស់ខ្លួនបន្ថែមទៀត ក្នុងនោះរួមមាន សាខាសន្ធរមុខ និងសាខាបឹងទំពន់ដែលនឹងបញ្ចប់ការសាងសង់ក្នុងពេលឆាប់ៗនេះ។
អំពីធនាគារ ស្ថាបនា
ធនាគារ ស្ថាបនា ជាធនាគារពាណិជ្ជឈានមុខគេមួយក្នុងព្រះរាជាណាចក្រកម្ពុជា ដែលមានទ្រព្យសកម្មសរុបលើស ១.៦ ពាន់លានដុល្លារអាមេរិក និងមានបុគ្គលិកច្រើនជាង ៤.០០០នាក់។ ធនាគារយើងខ្ញុំជាធនាគារដែលមានបណ្តាញសាខាច្រើនបំផុតទី២ ជាមួយនឹងចំនួនសាខាច្រើនជាង ១៧០ទីតាំង និងអេធីអឹមជាង ២២០គ្រឿង ដែលមានសមត្ថភាពពេញលេញដូចជាដាក់ប្រាក់ ដកប្រាក់ និងធ្វើការទូទាត់ប្រាក់។ យើងខ្ញុំផ្តល់ជូនអតិថិជននូវសេវាកម្មធនាគារពេញលេញ រួមមាន សេវាឥណទាន, សេវាបញ្ញើ, iBanking, ប្រព័ន្ធធនាគារតាមទូរស័ព្ទដៃ, ប័ណ្ណឥណពន្ធនិងឥណទាន, សេវាផ្ទេរប្រាក់ក្នុងនិងក្រៅប្រទេស, Western Union, ហិរញ្ញវត្ថុពាណិជ្ជកម្ម, និងសេវាផ្សេងៗទៀតជាច្រើន។ លើសពីនេះ ធនាគារក៏បានធ្វើការសហការជាមួយក្រុមហ៊ុនផ្ទេរនិងទូទាត់ប្រាក់ តាមរយៈទូរស័ព្ទ រួមមានដូចជា វីង, ផាយផេ, ទ្រូម៉ាន់នី, លីហួរវេលុយ, និងបាគង ដើម្បីផ្តល់នូវភាពងាយស្រួលដល់អតិថិជន។