ពិធី​សម្ពោធ​ជា​ផ្លូវ​ការ​អគារ​ថ្មី​នៃ​ធនាគារ ស្ថាបនា សាខាព្រែកលៀប

រាជធានីភ្នំពេញ, ថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២០ - ធនាគារ ស្ថាបនា បាន​សម្ពោធ​ជា​ផ្លូវ​ការ​អគារ​ថ្មី នៃ​សាខា​ព្រែក​លៀប ដែល​បាន​ធ្វើ​ការ​ផ្លាស់​ប្តូរ​ទី​តាំង​ពី​សាខា​ជ្រោយចង្វារ។ អគារ​ថ្មី​នេះ បាន​រចនា​ទៅ​តាម​ស្តង់​ដា​ថ្មី​របស់​ធនាគារ ដែល​មាន​ភាព​ស៊ី​វិល័យ​និង​បំពាក់​ដោយ​ឧបករណ៍​ទំនើបៗ​ចាំ​បម្រើ​ជូន​អតិថិជន។


លោក លឹម អូន ប្រធាន​នាយក​ប្រតិបត្តិ​នៃ​ធនាគារ ស្ថាបនា បាន​មាន​ប្រសាសន៍​ថា៖ “ដោយ​សារ​ការ​ផ្តល់​នូវ​ការ​គាំ​ទ្រ​និង​ទំនុក​ចិត្ត​ពី​អតិថិជន ធនាគារ ស្ថាបនា កំពុង​បោះ​ជំហាន​ឈាន​ទៅ​មុខ​ប្រកប​ដោយ​វឌ្ឍន​ភាព​និង​និរន្តរ​ភាព។ បច្ចុប្បន្ន​ធនាគារ ស្ថាបនា មាន​សាខា​ច្រើន​ជាង ១៧០ទីតាំង ដែល​គ្រប​ដណ្តប់​នៅ​ទូ​ទាំង​២៥​ខេត្ត​ក្រុង និង​មាន​ម៉ាស៊ីន​អេធីអឹម​ជាង ២២០គ្រឿង។ ក្នុង​នាម​ជា​ធនាគារ​ពាណិជ្ជ​ឈាន​មុខ​គេ​ក្នុង​ព្រះ​រាជាណាចក្រកម្ពុជា ធនាគារ ស្ថាបនា ប្តេជ្ញា​នឹង​បន្ត​ផ្តល់​ជូន​សេវាហិរញ្ញ​វត្ថុ​ដែល​ល្អ​បំផុត និង​នាំ​មក​ជូន​នូវ​ធនាគារ​ឌីជីថល​ដែល​ទំនើប​បំផុត។”


ធនាគារ ស្ថាបនា សាខាព្រែកលៀប  ផ្តល់​ជូន​នូវ​សេវាធនាគារ​ពេញ​លេញ ព្រម​ទាំង​មាន​ម៉ាស៊ីន​អេធីអឹម​ដក​ដាក់​ប្រាក់ និង​ធ្វើ​ការ​ទូ​ទាត់​ប្រាក់​ដែល​អាច​ធ្វើ​ប្រតិបត្តិការ២៤ម៉ោង ពេញមួយសប្តាហ៍។


ធនាគារ ស្ថាបនា នឹង​បន្ត​បង្ហាញ​វត្ត​មាន​របស់​ខ្លួន​នៅ​តំបន់​ដែល​ជា​តម្រូវ​ការ​របស់​អតិថិជន​ និង​ពង្រីក​បណ្តាញ​សាខា​របស់​ខ្លួន​បន្ថែម​ទៀត ក្នុង​នោះ​រួម​មាន សាខាសន្ធរមុខ និង​សាខាបឹងទំពន់​ដែល​នឹង​បញ្ចប់​ការ​សាង​សង់​ក្នុង​ពេល​ឆាប់ៗ​នេះ។


អំពីធនាគារ ស្ថាបនា
ធនាគារ ស្ថាបនា ជា​ធនាគារ​ពាណិជ្ជ​ឈាន​មុខ​គេ​មួយ​ក្នុង​ព្រះរាជាណាចក្រកម្ពុជា ដែលមានទ្រព្យសកម្មសរុបលើស ១.៦ ពាន់លានដុល្លារអាមេរិក និងមានបុគ្គលិកច្រើនជាង ៤.០០០នាក់។ ធនាគារយើងខ្ញុំជាធនាគារដែលមានបណ្តាញសាខាច្រើនបំផុតទី២ ជាមួយនឹងចំនួនសាខាច្រើនជាង ១៧០ទីតាំង  និងអេធីអឹមជាង ២២០គ្រឿង ដែលមានសមត្ថភាពពេញលេញដូចជាដាក់ប្រាក់ ដកប្រាក់ និងធ្វើការទូទាត់ប្រាក់។ យើងខ្ញុំផ្តល់ជូនអតិថិជននូវសេវាកម្មធនាគារពេញលេញ រួមមាន សេវាឥណទាន, សេវាបញ្ញើ, iBanking, ប្រព័ន្ធធនាគារតាមទូរស័ព្ទដៃ, ប័ណ្ណឥណពន្ធនិងឥណទាន, សេវាផ្ទេរប្រាក់ក្នុងនិងក្រៅប្រទេស, Western Union, ហិរញ្ញវត្ថុពាណិជ្ជកម្ម, និងសេវាផ្សេងៗទៀតជាច្រើន។ លើសពីនេះ ធនាគារក៏បានធ្វើការសហការជាមួយក្រុមហ៊ុនផ្ទេរនិងទូទាត់ប្រាក់ តាមរយៈទូរស័ព្ទ រួមមានដូចជា វីង, ផាយផេ, ទ្រូម៉ាន់នី, លីហួរវេលុយ, និងបាគង ដើម្បីផ្តល់នូវភាពងាយស្រួលដល់អតិថិជន។

Makes Your Life Better