ធនាគារ ស្ថាបនា រៀបចំតន្រ្តីសប្បុរសធម៌ Musica Felice ដើម្បីជួយដល់តន្រ្តីករវ័យក្មេងដែលមានទេពកោសល្យ

រាជធានីភ្នំពេញ ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៤៖ ធនាគារ ស្ថាបនា ដែលជាធនាគារពាណិជ្ជឈានមុខគេនៅកម្ពុជា បានរៀបចំការប្រគុំតន្ត្រីសប្បុរសធម៌ Musica Felice។ កម្មពិធីសប្បុរសធម៌នេះបានប្រព្រឹត្តិទៅនៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៣ រយៈពេល១ម៉ោងនៅអគារស្ថាបនា។

'Musica Felice' បង្កើតឡើងដោយ Ms. Miwako Fujiwara គឺជាក្រុមចម្រៀងនៅរាជធានីភ្នំពេញ ដែលធ្វើការសម្តែងដើម្បីរៃអង្គាសប្រាក់សម្រាប់បុព្វហេតុសប្បុរសធម៌។ ប្រាក់ចំណូលទាំងអស់ដែលបានមកពីការប្រគុំតន្ត្រីត្រូវបានបរិច្ចាគទៅបុព្វហេតុសប្បុរសធម៌ក្នុងប្រទេសកម្ពុជា ដើម្បីផ្តល់ឱកាសដល់តន្ត្រីករវ័យក្មេង និងទេពកោសល្យដែលមិនមានលទ្ធភាពបង់ថ្លៃសិក្សាតន្ត្រី។

ធនាគារ ស្ថាបនា បានសហការក្នុងការរៀបចំការប្រគំតន្រ្តី ដែលជាការប្រគំតន្រ្តីលើកទី១២ របស់ Musica Felice ចាប់តាំងពីឆ្នាំ២០១៧។ ចាប់តាំងពីឆ្នាំនោះមក Musica Felice បានបរិច្ចាគថវិកាប្រមាណជាង ៩ម៉ឺនដុល្លារអាមេរិកទៅកាន់សាលាជាច្រើនដូចជា៖  Mercy Village School Princess Buppha Devi Dance School Yamada School Of Art Deaf Development Program  École D’hôtellerie Et De Tourisme Paul Dubrule (សៀមរាប) Phare Ponleu Selpak (បាត់ដំបង) Sacread Dancers Of Angkor (សៀមរាប) និងជាច្រើនទៀត។

ធនាគារ ស្ថាបនា ពិតជាមានកិត្តិយសយ៉ាងក្រៃលែងដែលមានឱកាសសហការជាមួយ Musica Felice និងបានចូលរួមគាំទ្រដល់បេសកកម្មក្នុងការជួយដល់តន្រ្តីករក្មេងៗ និងផ្តល់ឱកាសឱ្យពួកគាត់បន្តការសិក្សាតន្រ្តី។ 

អំពីធនាគារ ស្ថាបនា
ធនាគារ ស្ថាបនា គឺជាធនាគារពាណិជ្ជឈានមុខគេមួយនៅកម្ពុជា ដែលមានទ្រព្យសកម្មសរុបជាង ២,៤ ពាន់លានដុល្លារអាមេរិក និងមានបុគ្គលិកជាង ៤.០០០នាក់។ យើងមានបណ្តាញសាខាយ៉ាងទូលំទូលាយនៅទូទាំងប្រទេសដែលមានសាខាជាង ១៧០សាខា ស្ថាបនា ព្រីមារណ៍ចំនួន ៣ និងម៉ាស៊ីនអេធីអឹមជាង ២៥០។ យើងផ្តល់ជូនសេវាធនាគារយ៉ាងពេញលេញដូចជា៖ សេវាឥណទាន សេវាដាក់ប្រាក់បញ្ញើ សេវា iBanking ធនាគារចល័ត ប័ណ្ណឥណពន្ធ និងប័ណ្ណឥណទាន សេវាផ្ទេរប្រាក់ក្នុងស្រុក និងក្រៅប្រទេស សេវាផ្ទេរប្រាក់ឆ្លងប្រទេសងជាមួយ SWIFT និងសេវា Visa B2B Connect Western Union ហិរញ្ញប្បទានពាណិជ្ជកម្ម និងសេវាហិរញ្ញវត្ថុផ្សេងទៀត។  


ក្រៅពីនេះ យើងក៏មានផ្តល់ជូនសេវាប្រមូលពន្ធ និងសេវាទូទាត់ថ្លៃសេវាសាធារណៈជាមួយក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ ទន្ទឹមនឹងនេះ យើងក៏មានការសហការជាមួយក្រុមហ៊ុនផ្តល់សេវាទូទាត់ចល័តផ្សេងទៀតដូចជា ៖ វីង ផាយផេ ទ្រូម៉ាន់នី លី ហួរ វេលុយ អ៊ីម៉ាន់នី និងបាគង ដើម្បីផ្តល់ជូនភាពងាយស្រួលបន្ថែមទៀតដល់អតិថិជនរបស់យើង។


ថ្មីៗនេះ ធនាគារ ស្ថាបនា ទើបតែទទួលបានពានរង្វាន់ Best Mobile Banking App ឆ្នាំ២០២២ និង Mobile Banking & Payment Initiative of the Year ពីទស្សនាវដ្ដី Global Brands Magazine របស់ប្រទេសអង់គ្លេស និង Asian Banking & Finance Retail Banking Awards សម្រាប់កម្មវិធីស្ថាបនា ម៉ូបាលរចនាបទថ្មី ដែលផ្ដល់នូវសេវាកម្មរហ័ស ងាយស្រួល និងសុវត្ថិភាពជាងមុនជូនដល់អតិថិជន។ ពានរង្វាន់ទាំងពីរនេះគឺជាសក្ខីភាពបង្ហាញពីកិច្ចខិតខំប្រឹងប្រែង និងការប្ដេជ្ញាចិត្តរបស់យើងដើម្បីបម្រើអតិថិជនឱ្យបានកាន់តែល្អប្រសើរ។