ធនាគារ ស្ថាបនា បង្កើតប័ណ្ណឥណទាន ស្ថាបនា នារីដំបូងគេបង្អស់ ដែលរចនាឡើងជាពិសេសសម្រាប់អតិថិជននារី

ប័ណ្ណឥណទាន ស្ថាបនា នារី ជាប័ណ្ណឥណទានដំបូងគេរចនាឡើងជាពិសេសសម្រាប់អតិថិជននារីដែលស្រឡាញ់ជីវិតបែបស៊ីវិល័យ និងទំនើប

ភ្នំពេញ ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២២៖  ធនាគារ ស្ថាបនា ដែលជាធនាគារពាណិជ្ជឈានមុខគេនៅកម្ពុជា បានដាក់ឱ្យដំណើរការជាផ្លូវការនូវប័ណ្ណឥណទាន ស្ថាបនា នារី ដើម្បីឆ្លើយតបទៅនឹងតម្រូវការរស់នៅជីវិតបែបស៊ីវិស័យ និងទាន់សម័យរបស់ស្រ្តីកម្ពុជា។ ប័ណ្ណឥណទាន ស្ថាបនា នារី គឺជាប័ណ្ណឥណទាននារីដំបូងគេបង្អស់ ដែលរចនាឡើងដោយធនាគារ ស្ថាបនា។ ធនាគារបានកត់សម្គាល់ពីការកើនឡើងពីសហគ្រិនភាព ជាពិសេសយល់ច្បាស់ពីតួនាទីយ៉ាងសំខាន់របស់ស្រ្តីនៅក្នុងសង្គម។

លោក រ៉ាយអេន កុង នាយកប្រតិបត្តិ សេវាហិរញ្ញវត្ថុបុគ្គល នៃធនាគារ ស្ថាបនា បានថ្លែងថា «យើងមានក្តីសោមនស្សរីករាយជាខ្លាំងដែលបានដាក់ចេញនូវប័ណ្ណឥណទាន ស្ថាបនា នារី ដំបូងគេបង្អស់ក្នុងប្រទេសកម្ពុជា។ ប័ណ្ណឥណទានដ៏ពិសេសនេះ គឺបញ្ជាក់ពីកិច្ចខិតខំប្រឹងប្រែងរបស់ធនាគារ ស្ថាបនា ដ៏ធំមួយក្នុងការលើកកម្ពស់សហគ្រិនស្ត្រីនៅក្នុងប្រទេសកម្ពុជា ក៏ដូចជាបង្ហាញពីសមត្ថភាពរបស់យើងក្នុងការច្នៃប្រឌិត និងអភិវឌ្ឍផលិតផល និងសេវាកម្ម ដើម្បីបម្រើអតិថិជនឱ្យកាន់តែល្អប្រសើរឡើង»។

លោកបានបន្ថែមទៀតថា «តាមរយៈគំនិតផ្តួចផ្តើមបង្កើតគម្រោង ស្រ្តីក្នុងវិស័យអាជីវកម្ម (WIB) ធនាគារ ស្ថាបនា យើងបានដាក់ឱ្យដំណើរការនូវកម្មវិធីដូចជា ស្ថាបនា ស្ថាបនិក ស្រ្តីក្នុងវិស័យអាជីវកម្ម និងខ្ញុំមានចំណេះដឹងផ្នែកហិរញ្ញវត្ថុ (IFL) ដើម្បីជំរុញបរិយាបន្នហិរញ្ញវត្ថុសម្រាប់ស្ត្រី និងគាំទ្រសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា។ ជាមួយនឹងប័ណ្ណឥណទាន ស្ថាបនា នារី យើងមើលឃើញពីការកើនឡើងនៃការចូលរួមរបស់ស្ត្រីក្នុងវិស័យសេដ្ឋកិច្ចក៏ដូចជាពីការកើនឡើងអតិថិជនស្ត្រីក្នុងធនាគារផងដែរ»។

ប័ណ្ណឥណទាន ស្ថាបនា នារី ត្រូវបានបង្កើតឡើងជាមួយនឹងគំនិតស្ត្រីសម័យថ្មី និងការបំពេញបន្ថែមលើរបៀបរស់នៅរបស់ពួកគាត់ប្រកបដោយភាពទាន់សម័យ ជាមួយនឹងការរចនាប័ណ្ណឡើងយ៉ាងស្រស់ស្អាតអមជាមួយផ្កាព័ទ្ធជុំវិញមុខរបស់នារីកំពុងញញឹមនៅខាងមុខប័ណ្ណ និងធ្វើការវិចខ្ចប់ដោយប្រអប់ពណ៌ផ្កាឈូក។ ប័ណ្ណឥណទាន ស្ថាបនា នារី គឺជាការបង្ហាញពីទំនុកចិត្ត ភាពរឹងមាំ និងឯករាជ្យភាពផ្នែកហិរញ្ញវត្ថុ។

ការផ្តល់ជូនដ៏អស្ចារ្យសម្រាប់ស្ត្រី!

ចាប់ពីពេលនេះតទៅ អតិថិជននឹងទទួលបានរង្វាន់ 10% ឬរហូតដល់ 50 ដុល្លារជារៀងរាល់ខែ នៅពេលប្រើកាតដើម្បីធ្វើការទិញទាំងនៅក្នុងហាង ឬតាមអ៉ីនធឺណិតគ្រប់ទីកន្លែង។

លក្ខណៈពិសេស និង អត្ថប្រយោជន៍

  • អាចទូទាត់ថ្លៃទំនិញបានតាមរយៈម៉ាស៊ីន POS និងអនឡាន គ្រប់ទីកន្លែងទូទាំងពិភពលោកដែលមានស្លាកសញ្ញា VISA
  • អាចដកប្រាក់តាមរយៈម៉ាស៊ីនអេធីអឹម គ្រប់កន្លែងទូទាំងពិភពលោកដែលមានស្លាកសញ្ញា VISA
  • រីករាយជាមួយកម្មវិធីបញ្ចុះតម្លៃជាច្រើនពីដៃគូររបស់ធនាគារ ស្ថាបនា នៅកម្ពុជា និងដៃគូររបស់ VISA នៅទូទាំងពិភពលោក
  • មិនគិតថ្លៃការប្រាក់រយៈពេលរហូតដល់៤៥ថ្ងៃ
  • ទទួលបានសារជូនដំណឹងរាល់ពេលមានប្រតិបត្តិការលើប័ណ្ណ
  • អាចពិនិត្យមើលសមតុល្យរបស់ប័ណ្ណ របាយការណ៍ និងការទូទាត់វិកយបត្រ តាមរយៈ Sathapana Mobile
  • អនុញ្ញាតអោយមានការស្នើសុំប័ណ្ណឥណទានវីសារងសម្រាប់សមាជិកគ្រួសាររហូតដល់ ៥ នាក់
  • ផ្តល់ជូនសេវាកម្មអតិថិជន ២៤/៧


សាលរង់ចាំពិសេសនៅព្រលានយន្តហោះ
ទទួលបានសិទ្ធិប្រើប្រាស់សាលរង់ចាំពិសេសជាង១៣០០កន្លែងនៅទូទាំងពិភពលោក ខណៈពេលរង់ចាំជើងហោះហើរ ដែលផ្តល់ជូនដោយ DragonPass។ធ្វើដំណើរដោយឥតបារម្ភគ្រប់ទីកន្លែងនៅជុំវិញពិភពលោក ពីដៃគូធានារ៉ាប់រង Forte Insurance របស់យើងរហូតដល់៥០ម៉ឺនដុល្លារ និងសេវាកម្ម 24 ម៉ោងពីធនាគារស្ថាបនា។


អំពីធនាគារ ស្ថាបនា
ធនាគារ ស្ថាបនា គឺជាធនាគារពាណិជ្ជឈានមុខគេមួយនៅកម្ពុជា ដែលមានទ្រព្យសកម្មសរុបជាង ២,៤ ពាន់លានដុល្លារអាមេរិក និងមានបុគ្គលិកជាង ៤.០០០នាក់។ យើងមានបណ្តាញសាខាយ៉ាងទូលំទូលាយនៅទូទាំងប្រទេសដែលមានសាខាជាង ១៧០សាខា ស្ថាបនា ព្រីមារណ៍ចំនួន ៣ និងម៉ាស៊ីនអេធីអឹមជាង ២៥០។ យើងផ្តល់ជូនសេវាធនាគារយ៉ាងពេញលេញដូចជា៖ សេវាឥណទាន សេវាដាក់ប្រាក់បញ្ញើ សេវា iBanking ធនាគារចល័ត ប័ណ្ណឥណពន្ធ និងប័ណ្ណឥណទាន សេវាផ្ទេរប្រាក់ក្នុងស្រុក និងក្រៅប្រទេស សេវាផ្ទេរប្រាក់ឆ្លងប្រទេសងជាមួយ SWIFT និងសេវា Visa B2B Connect Western Union ហិរញ្ញប្បទានពាណិជ្ជកម្ម និងសេវាហិរញ្ញវត្ថុផ្សេងទៀត។  
ក្រៅពីនេះ យើងក៏មានផ្តល់ជូនសេវាប្រមូលពន្ធ និងសេវាទូទាត់ថ្លៃសេវាសាធារណៈជាមួយក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ ទន្ទឹមនឹងនេះ យើងក៏មានការសហការជាមួយក្រុមហ៊ុនផ្តល់សេវាទូទាត់ចល័តផ្សេងទៀតដូចជា ៖ វីង ផាយផេ ទ្រូម៉ាន់នី លី ហួរ វេលុយ អ៊ីម៉ាន់នី និងបាគង ដើម្បីផ្តល់ជូនភាពងាយស្រួលបន្ថែមទៀតដល់អតិថិជនរបស់យើង។
ថ្មីៗនេះ ធនាគារ ស្ថាបនា ទើបតែទទួលបានពានរង្វាន់ Best Mobile Banking App ឆ្នាំ២០២២ និង Mobile Banking & Payment Initiative of the Year ពីទស្សនាវដ្ដី Global Brands Magazine របស់ប្រទេសអង់គ្លេស និង Asian Banking & Finance Retail Banking Awards សម្រាប់កម្មវិធីស្ថាបនា ម៉ូបាលរចនាបទថ្មី ដែលផ្ដល់នូវសេវាកម្មរហ័ស ងាយស្រួល និងសុវត្ថិភាពជាងមុនជូនដល់អតិថិជន។ ពានរង្វាន់ទាំងពីរនេះគឺជាសក្ខីភាពបង្ហាញពីកិច្ចខិតខំប្រឹងប្រែង និងការប្ដេជ្ញាចិត្តរបស់យើងដើម្បីបម្រើអតិថិជនឱ្យបានកាន់តែល្អប្រសើរ។