ធនាគារ ស្ថាបនា បាន​ដាក់​ឱ្យ​ប្រើ​ប្រាស់​ជា​ផ្លូវ​ការ​នូវ​សេវា​បង់​ពន្ធ​លើ​ទំនិញ​នាំ​ចេញ-ចូល​ដោយ​ឥត​គិត​ថ្លៃ​សេវា​តាម ស្ថាបនា ម៉ូបាល ជា​មួយ អគ្គ​នាយក​ដ្ឋានគយ និង​រដ្ឋា​ករ​កម្ពុជា

ជាមួយបណ្តាញទូទាត់យ៉ាងច្រើនសម្បូរបែប អតិថិជនឥឡូវនេះអាចធ្វើការបង់ពន្ធលើទំនិញនាំចេញ-ចូលយ៉ាងងាយស្រួលគ្រប់ពេលវេលា និងគ្រប់ទីកន្លែង

រាជធានីភ្នំពេញ, ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២ –  ធនាគារ ស្ថាបនា គឺជាធនាគារឈានមុខគេនៅប្រទេសកម្ពុជា , បានប្រកាសជាផ្លូវការក្នុងការដាក់ដំណើរការសេវាទូទាត់ថ្មីមួយទៀតជាមួយ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ទៅលើសេវាបង់ពន្ធទំនិញនាំចេញ- ចូលគ្រប់ប្រភេទដោយឥតគិតថ្លៃសេវាប្រតិបត្តិការ។
ចំពោះកិច្ចសហការនេះ   អតិថិជនអាចរីករាយក្នុងការបង់ពន្ធគយដោយផ្ទាល់តាមរយ:សេវាធនាគារចល័ត ស្ថាបនា ម៉ូបាល ឬ សាខាធនាគារ ស្ថាបនា ណាមួយដែលនៅជិតលោកអ្នកបំផុតទូទាំងប្រទេស។ សេវាកម្មនេះបានផ្តល់នៅភាពងាយស្រួល និង បត់បែនទៅលើ ការទូទាត់ជាមួយ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ដោយសុវត្ថិភាពគ្រប់ពេលវេលា និងគ្រប់ទីកន្លែងជាមួយនឹងមធ្យោបាយ និង បណ្តាញទូទាត់យ៉ាងច្រើនសម្បូរបែប។
ធនាគារ ស្ថាបនា តែងតែខិតខំប្រឹងប្រែងដើម្បីផ្តល់នូវសេវាកម្ម និងប្រតិបត្តិការធនាគារឱ្យកាន់តែងាយស្រួលជូនដល់អតិថិជន
ដើម្បីជួយ សម្រួលដល់ការរស់នៅប្រចាំថ្ងៃកាន់តែមានភាពប្រសើរឡើង។ លើសពីនេះ យើងខ្ញុំនឹងខិតខំបន្ថែមទៀតក្នុង
ការសហការជាមួយសេវាទូទាត់សាធារណ:ផ្សេងៗទៀតជូនទៅដល់អតិថិជនទៅលើការទូទាត់សេវាកម្មផ្សេងៗក៏ដូចជាបន្តផ្តល់ជូននូវបទពិសោធន៍ធនាគារឱ្យកាន់តែប្រសើរឡើងជាមួយបច្ចេកវិទ្យាទំនើប។

ដើម្បីផ្តល់ភាពងាយស្រួល និងរហ័សទៅលើការទូទាត់ជូនអតិថិជន ធនាគារ ស្ថាបនា បានសហការជាមួយសេវាសាធារណ:
មួយចំនួននៅ ប្រទេសកម្ពុជា។ កាលពីដើមឆ្នាំ២០២២នេះ យើងខ្ញុំបានសហការជាមួយ អគ្គនាយកដ្ឋានពន្ធដារ ទៅលើសេវាបង់ពន្ធសហគ្រាស និងពន្ធលើអចលនទ្រព្យ ដែលអតិថិជនអាចធ្វើការទូទាត់បានដោយប្រើប្រាស់នូវ ស្ថាបនា ម៉ូបាល ឬ តាម ស្ថាបនា ផេ នៅលើគេហទំព័រ អគ្គនាយកដ្ឋានពន្ធដារ។
មិនតែប៉ុណ្ណោះ យើងខ្ញុំក៏បានសហការជាមួយនាយកដ្ឋានមួយចំនួនផ្សេងទៀតផងដែរដូចជា ក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវ:ទៅលើសេវាទូទាត់សាធារណ:ជូនដល់អតិថិជនផងដែរ។  

អំពី ធនាគារ ស្ថាបនា  
ធនាគារ ស្ថាបនា គឺជាធនាគារពាណិជ្ជឈានមុខគេមួយនៅកម្ពុជា ដែលមានទ្រព្យសកម្មសរុបជាង ២,៤ ពាន់លានដុល្លារអាមេរិក និងមានបុគ្គលិកជាង
៤.០០០នាក់។ យើងមានបណ្តាញសាខាយ៉ាងទូលំទូលាយនៅទូទាំងប្រទេសដែលមាន​សាខាជាង ១៧០សាខា ស្ថាបនា ព្រីមារណ៍ចំនួន ៣
និងម៉ាស៊ីនអេធីអឹមជាង ២៥០។ យើងផ្តល់ជូនសេវាធនាគារយ៉ាងពេញលេញដូចជា៖ សេវាឥណទាន សេវាដាក់ប្រាក់បញ្ញើ សេវាiBanking ធនាគារចល័ត
ប័ណ្ណឥណពន្ធ និងប័ណ្ណឥណទាន សេវាផ្ទេរប្រាក់ក្នុងស្រុក និងក្រៅប្រទេស សេវាផ្ទេរប្រាក់ឆ្លងប្រទេសងជាមួយ SWIFT និងសេវា Visa B2B Connect
Western Union ហិរញ្ញប្បទានពាណិជ្ជកម្ម និងសេវាហិរញ្ញវត្ថុផ្សេងទៀត។  
ក្រៅពីនេះ យើងក៏មានផ្តល់ជូនសេវាប្រមូលពន្ធ និងសេវាទូទាត់ថ្លៃសេវាសាធារណៈជាមួយក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រសួងការងារ
និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ ទន្ទឹមនឹងនេះ យើងក៏មានការសហការជាមួយក្រុមហ៊ុនផ្តល់សេវាទូទាត់ចល័តផ្សេងទៀតដូចជា ៖ វីង ផាយផេ ទ្រូម៉ាន់នី លី ហួរ
វេលុយ អ៊ីម៉ាន់នី និងបាគង ដើម្បីផ្តល់ជូនភាពងាយស្រួលបន្ថែមទៀតដល់អតិថិជនរបស់យើង។
ថ្មីៗនេះ ធនាគារ ស្ថាបនា ទើបតែទទួលបានពានរង្វាន់ Best Mobile Banking App ឆ្នាំ២០២២ និង Mobile Banking & Payment Initiative of
the Year ពីទស្សនាវដ្ដី Global Brands Magazine របស់ប្រទេសអង់គ្លេស និង Asian Banking & Finance Retail Banking Awards
សម្រាប់កម្មវិធីស្ថាបនា ម៉ូបាលរចនាបទថ្មី ដែលផ្ដល់នូវសេវាកម្មរហ័ស ងាយស្រួល និងសុវត្ថិភាពជាងមុនជូនដល់អតិថិជន។
ពានរង្វាន់ទាំងពីរនេះគឺជាសក្ខីភាពបង្ហាញពីកិច្ចខិតខំប្រឹងប្រែង និងការប្ដេជ្ញាចិត្តរបស់យើងដើម្បីបម្រើអតិថិជនឱ្យបានកាន់តែល្អប្រសើរ។