ធនាគារ ស្ថាបនា ដាក់​ដំណើរ​ការ​កម្ម​វិធី​ប្រូម៉ូ​សិន​ដ៏​ពិសេស​គឺ «ឥត​គិត​ថ្លៃ​សេវា​ទូ​ទាត់​ជា​មួយ ស្ថាបនា ម៉ូបាល» ដើម្បី​ផ្ដល់​ជូន​អតិថិជន​នូវ​បទ​ពិសោធន៍​ទូទាត់ធនាគារ​ចល័ត​កាន់​តែ​ល្អ​ប្រសើរ

អ្នក​ប្រើ​ប្រាស់ ស្ថាបនា ម៉ូបាល អាចផ្ទេរប្រាក់ភ្លាមៗ ទូទាត់ប្រាក់តាម KHQR និងទូទាត់វិក្កយបត្រដោយឥតគិតថ្លៃសេវា
រាជធានីភ្នំពេញ ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២២ –  ធនាគារ ស្ថាបនា ដែល​ជា​ធនាគារ​ពាណិជ្ជ​ឈាន​មុខ​គេ​នៅ​កម្ពុជា បាន​កំពុង​ដាក់​ដំណើរ​ការ​កម្ម​វិធី​ប្រូម៉ូសិន ឥតគិតថ្លៃសេវាផ្ទេរប្រាក់ពី ស្ថាបនា ម៉ូបាល ទៅកាន់ ធនាគារ ឬ គ្រឹះស្ថានហិរញ្ញវត្ថុក្នុងស្រុកដ៏ទៃទៀតតាមរយៈបាគង (គ្រឹះស្ថានហិរញ្ញវត្ថុដែលជាសមាជិកបាគង) ក៏ដូចជាជំរុញការទូទាត់ដោយមិនចាំបាច់ប្រើសាច់ប្រាក់ និងសេវាទូទាត់តាមរយៈធនាគារចល័តឱ្យកាន់តែងាយស្រួល។
ការផ្ដល់ជូនពិសេសនេះនឹងផ្ដល់អត្ថប្រយោជន៍យ៉ាងច្រើនដល់អតិថិជនដែលប្រើប្រាស់ ស្ថាបនា ម៉ូបាល ជាមួយនឹងសេវាទូទាត់ឥតគិតថ្លៃផ្សេងទៀតដូចជា ការទូទាត់ប្រាក់ឆ្លងធនាគារតាមរយៈ KHQR និងការទូទាត់វិក្កយបត្រគ្រប់សេវារដ្ឋ ដោយឥតគិតថ្លៃសេវា។ កម្មវិធីប្រូម៉ូសិននេះមានសុពលភាពចាប់ពីថ្ងៃទី២៦ ខែកក្កដា រហូតដល់ ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២២។
តាមរយៈកម្មវិធីដ៏ពិសេសនេះ អតិថិជនអាចរីករាយជាមួយនឹង ស្ថាបនា ម៉ូបាលថ្មី ដែលមានលក្ខណៈពិសេសបែបឌីជីថលទំនើប និងការរចនាបថថ្មី រួមទាំងទទួលបាននូវអត្ថប្រយោជន៍ប្រតិបត្តិការហិរញ្ញវត្ថុដូចខាងក្រោម៖

  • ការផ្ទេរប្រាក់ភ្លាមៗ៖ ផ្ទេរប្រាក់ទៅធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុក្នុងស្រុក ដែលជាសមាជិករបស់បាគងរហូតដល់២០០.០០០.០០០ រៀល ឬ ៥០.០០០ ដុល្លារអាមេរិក​ក្នុងមួយប្រតិបត្តិការដោយឥតគិតថ្លៃ។
  • ការទូទាត់ប្រាក់ឆ្លងធនាគារតាម KHQR ៖  ទូទាត់ឆ្លងធនាគារបានយ៉ាងងាយស្រួលដោយគ្រាន់តែស្កេន KHQR ជាមួយដៃគូអាជីវកម្មបានរហូតដល់ ៤០០.០០០.០០០រៀល ឬ ១០០.០០០ដុល្លារអាមេរិក​ក្នុងមួយប្រតិបត្តិការដោយឥតគិតថ្លៃ។
  • ការទូទាត់វិក្កយបត្រ៖ អតិថិជនអាចទូទាត់វិក្កយបត្រទឹក ភ្លើង និងសំរាមនៅលើ ស្ថាបនា ម៉ូបាលគ្រប់ពេលវេលា និងគ្រប់ទីកន្លែង។

នៅខែមេសា ឆ្នាំ២០២២ ធនាគារ ស្ថាបនា បានដាក់ឱ្យដំណើរការនូវកម្មវិធី ស្ថាបនា ម៉ូបាល ដែលបន្ថែមមុខងារថ្មីៗ ព្រមជាមួយនឹងរូបរាងរចនាបទបែបឌីជីថល និងទំនើបទាន់សម័យ។ ជាមួយនឹងការរចនាដែលមានភាពទាក់ទាញ និងរលូនជាងមុន ស្ថាបនា ម៉ូបាល ផ្តល់នូវការធ្វើប្រតិបត្តិការហិរញ្ញវត្ថុកាន់តែលឿន និងងាយស្រួលជាងមុន ដែល​ធ្វើ​ឱ្យ​អតិថិជន​កាន់​តែ​ប្រសើរ​ឡើង។
ទាញយក ស្ថាបនា ម៉ូបាល ឥឡូវនេះ ដើម្បីទទួលបានអត្ថប្រយោជន៍ពីកម្មវិធីប្រម៉ូសិនដ៏ពិសេសនេះ។

 

អំពី ធនាគារ ស្ថាបនា
ធនាគារ ស្ថាបនា គឺជាធនាគារពាណិជ្ជឈានមុខគេមួយនៅកម្ពុជា ដែលមានទ្រព្យសកម្មសរុបជាង ២,៤ ពាន់លានដុល្លារអាមេរិក និងមានបុគ្គលិកជាង ៤.០០០នាក់។ យើងមានបណ្តាញសាខាយ៉ាងទូលំទូលាយនៅទូទាំងប្រទេសដែលមានសាខាជាង ១៧០សាខា ស្ថាបនា ព្រីមារណ៍ចំនួន ៣ និងម៉ាស៊ីនអេធីអឹមជាង ២៥០។ យើងផ្តល់ជូនសេវាធនាគារយ៉ាងពេញលេញដូចជា៖ សេវាឥណទាន សេវាដាក់ប្រាក់បញ្ញើ សេវា iBanking ធនាគារចល័ត ប័ណ្ណឥណពន្ធ និងប័ណ្ណឥណទាន សេវាផ្ទេរប្រាក់ក្នុងស្រុក និងក្រៅប្រទេស សេវាផ្ទេរប្រាក់ឆ្លងប្រទេសងជាមួយ SWIFT និងសេវា Visa B2B Connect, Western Union, ហិរញ្ញប្បទានពាណិជ្ជកម្ម និងសេវាហិរញ្ញវត្ថុផ្សេងទៀត។
ក្រៅពីនេះ យើងក៏មានផ្តល់ជូនសេវាប្រមូលពន្ធ និងសេវាទូទាត់ថ្លៃសេវាសាធារណៈជាមួយក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ ទន្ទឹមនឹងនេះ យើងក៏មានការសហការជាមួយក្រុមហ៊ុនផ្តល់សេវាទូទាត់ចល័តផ្សេងទៀត ដូចជា៖ វីង, ផាយផេ, ទ្រូម៉ាន់នី, លី ហួរ វេលុយ, អ៊ីម៉ាន់នី និងបាគង ដើម្បីផ្តល់ជូនភាពងាយស្រួលបន្ថែមទៀតដល់អតិថិជនរបស់យើង។ ថ្មីៗនេះ ធនាគារ ស្ថាបនា ទើបតែទទួលបាលពានរង្វាន់ Best Mobile Banking App Awards ២០២២ ពីទស្សនាវដ្ដី Global Brands Magazine របស់ប្រទេសអង់គ្លេស សម្រាប់កម្មវិធីស្ថាបនា ម៉ូបាល រូបរាងរចនាបទថ្មី ជាមួយនឹងមុខងារថ្មីៗ សេវាកម្មរហ័ស ងាយស្រួល និងសុវត្ថិភាព ជូនដល់អតិថិជនរបស់ខ្លួន។