ធនាគារ ស្ថាបនា ចូលរួមប្រមូលថវិកាជាមួយរាជរដ្ឋាភិបាល ក្នុងការទិញវ៉ាក់សាំងការពារវីរុសកូវីដ-១៩

រាជធានីភ្នំពេញ, ថ្ងៃសុក្រ ទី១១ ខែធ្នូ ឆ្នាំ២០២០ – ដើម្បី​ចូល​រួម​ចំណែក​ជាមួយរាជរដ្ឋាភិបាល និង​ស្រប​តាម​ប្រសាសន៍​របស់ សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន បាន​ប្រកាស​ពី​ការ​ត្រៀម​ថវិកាទិញវ៉ាក់សាំងកូវីដ-១៩ មកចាក់ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ធនាគារ ស្ថាបនា បានបង្កើតនូវគណនីដែលមានឈ្មោះ “FIGHT COVID SAVE LIFE (Vaccine)” ក្នុង​ការ​ជួយ​ប្រមូល​ថវិកា​ពី​អតិថិជន និងសាធារណជន​ដែលមានបំណងចូលរួមចំណែកបរិច្ចាគ។ 
លោកអ្នកអាចចូលរួមជាមួយរាជរដ្ឋាភិបាលទិញវ៉ាក់សាំង ដោយបរិច្ចាគថវិកាតាមរយៈការស្កេនQR CODE ឬក៏ផ្ទេរប្រាក់ទៅកាន់គណនីរបស់ធនាគារ ស្ថាបនា ខាងក្រោម។ សម្រាប់លោកអ្នកដែលមិនមានគណនីជាមួយធនាគារ ស្ថាបនា ក៏អាចធ្វើការបរិច្ចាគបានដែរគឺតាមរយៈកម្មវិធីបាគង។ 

សូមថ្លែងអំណរគុណសំរាប់ការរួបរួមគ្នារបស់ប្រជាពលរដ្ឋកម្ពុជាក្នុងការចូលរួមបរិច្ចាគថវិកាជូនដល់រាជរដ្ឋាភិបាល។ ចូលរួមបរិច្ចាគទាំងអស់គ្នាដើម្បីឆ្លងផុតគ្រាលំបាកមួយនេះ!

គណនីឈ្មោះ “FIGHT COVID SAVE LIFE (Vaccine)”

លេខគណនីប្រាក់រៀល៖ 00109314

លេខគណនីប្រាក់ដុល្លារ៖ 00109307

អំពីធនាគារ ស្ថាបនា

 

ធនាគារ ស្ថាបនា ជាធនាគារពាណិជ្ជឈានមុខគេមួយក្នុងព្រះរាជាណាចក្រកម្ពុជា ដែលមានទ្រព្យសកម្មសរុបលើស ២ ពាន់លានដុល្លារអាមេរិក និងមានបុគ្គលិកច្រើនជាង ៤.០០០នាក់។ ធនាគារមានបណ្តាញសាខាច្រើនជាង ១៧០ទីតាំង និងអេធីអឹមជាង ២២០កន្លែងទូទាំងប្រទេស ដែលមានសមត្ថភាពពេញលេញដូចជាដាក់ប្រាក់ ដកប្រាក់ និងធ្វើការទូទាត់ប្រាក់។ ធនាគារផ្តល់ជូនអតិថិជននូវសេវាកម្មធនាគារពេញលេញ រួមមាន សេវាឥណទាន សេវាបញ្ញើ iBanking ប្រព័ន្ធធនាគារតាមទូរស័ព្ទដៃ ប័ណ្ណឥណពន្ធនិងឥណទាន សេវាផ្ទេរប្រាក់ក្នុង និងក្រៅប្រទេស Western Union ហិរញ្ញវត្ថុពាណិជ្ជកម្ម និងសេវាផ្សេងៗទៀតជាច្រើន។ លើសពីនេះ ធនាគារមានការផ្តល់សេវាកម្មប្រមូលពន្ធគ្រប់ប្រភេទ ការបង់កម្រៃសេវាសាធារណៈជាមួយក្រសួងសាធារណការ និងដឹកជញ្ជូន និងការសហការជាមួយក្រុមហ៊ុនផ្ទេរ និងទូទាត់ប្រាក់តាមរយៈទូរស័ព្ទរួមមានដូចជា វីង ផាយផេ ទ្រូម៉ាន់នី លីហួរវេរលុយ អ៊ី-ម៉ាន់នី និងបាគង ដើម្បីផ្តល់នូវភាពងាយស្រួលដល់អតិថិជន។
 

Makes Your Life Better