សមតុល្យអប្បបរមាសម្រាប់គណនីបញ្ញើសន្សំ

អតិថិជនទាំងអស់ជាទីគោរព!
យើងខ្ញុំសូមជម្រាបជូនដំណឹងដល់អតិថិជនទាំងអស់ឱ្យបានជ្រាបថា ធនាគារ ស្ថាបនា នឹងអនុវត្តការរក្សាសមតុល្យអប្បបរមា សម្រាប់គណនីបញ្ញើសន្សំរបស់លោកអ្នកដោយអនុលោមតាមលក្ខខណ្ឌរបស់គណនីបញ្ញើសន្សំដែលមានចែងស្រាប់ និងមានសុពលភាពចាប់ពីថ្ងៃទី១១ ខែមករា ឆ្នាំ២០២៣ តទៅ។ 
អាស្រ័យដូចបានជម្រាបជូនខាងលើ សូមអតិថិជនទាំងអស់មេត្តាជ្រាបជាព័ត៍មានដោយក្ដីគោរពពីយើងខ្ញុំ។
 សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅសម្រាប់ការបន្តគាំទ្ររបស់លោកអ្នកចំពោះធនាគារ ស្ថាបនា។