រាជធានីភ្នំពេញ, ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២០ - ដើម្បីលើកទឹកចិត្តជូនដល់អតិថិជន ដែលបង្កើតគណនី អនឡាញ តាមរយៈ Sathapana Mobile ធនាគារ ស្ថាបនា បានដាក់ចេញនូវកម្មវិធីផ្តល់ជូនពិសេស ដែលមានកញ្ចប់ទឹកប្រាក់សរុប ២០០ លានរៀល សម្រាប់អតិថិជនចាស់និងអតិថិជនថ្មី។
សេវាបើកគណនី អនឡាញ របស់ធនាគារ ស្ថាបនា ផ្តល់ជូននូវបទពិសោធធនាគារដ៏ទាន់សម័យ និងភាពងាយស្រួលជូនអតិថិជនក្នុងការបើកគណនីធនាគារនៅគ្រប់ពេលវេលា គ្រប់ទីកន្លែង ក្នុងយុគសម័យឌីជីថលនិងសង្គមដ៏មមាញឹកនាសម័យបច្ចុប្បន្ន។ Sathapana Mobile មានមុខងារដ៏សម្បូរបែបដូចជា ផ្ទេរប្រាក់ក្នុងនិងក្រៅប្រទេស បង់វិក្កយបត្រ(ទឹក ភ្លើង សំរាម និងសេវាផ្សេងៗទៀត) ប័ណ្ណវីសានិមិ្មត បញ្ចូលលុយទូរស័ព្ទ និងមុខងារសំខាន់ៗទៀតជាច្រើន។
ដើម្បីចូលរួមក្នុងកម្មវិធីពិសេស “ទទួលបានម្នាក់ ៤.០០០រៀល រាល់ការណែនាំនិងបើកគណនី អនឡាញ” អតិថិជនទាំងអស់ត្រូវអនុវត្តតាម ៤ ជំហានងាយៗដូចខាងក្រោម៖
១. អ្នកណែនាំតម្រូវឲ្យមានគណនីជាមួយធនាគារ ស្ថាបនា ជាមុនសិន
២. ណែនាំអតិថិជនថ្មីឲ្យទាញយកកម្មវិធី Sathapana Mobile និងបង្កើតគណនី អនឡាញ
៣. ពេលបើកគណនី អនឡាញ អតិថិជនថ្មីត្រូវបញ្ចូលលេខគណនីរបស់អ្នកណែនាំក្នុងប្រអប់ “ព័ត៌មានអ្នកណែនាំ”
៤. បន្ទាប់ពីអតិថិជនថ្មីបង្កើតគណនីបានដោយជោគជ័យអ្នកណែនាំនិងអតិថិជនថ្មីនោះនឹងទទួលបានប្រាក់រង្វាន់ចូលគណនីម្នាក់ ៤.០០០រៀល ឬទឹកប្រាក់សមមូលទៅតាមរូបិយប័ណ្ណរបស់គណនី។
អតិថិជន ស្ថាបនា ដែលបានណែនាំកាន់តែច្រើនទទួលបានប្រាក់រង្វាន់កាន់តែច្រើន ចំណែកអតិថិជនថ្មីដែលបានដាក់ប្រាក់ ២០ដុល្លារអាមេរិក ចូលគណនី អនឡាញ នឹងទទួលបាន ២ដុល្លារអាមេរិក បន្ថែមទៀត។
សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទងមកកាន់ផ្នែកប្រតិបត្តិការទំនាក់ទំនងអតិថិជន៖ ០២៣/០៨១ ៩៩៩ ០១០ បម្រើសេវាកម្ម ២៤/៧ ឬ ទំព័រហ្វេសប៊ុករបស់ធនាគារ ស្ថាបនា (Sathapana Bank)។
អំពីធនាគារ ស្ថាបនា
ធនាគារ ស្ថាបនា ជាធនាគារពាណិជ្ជឈានមុខគេមួយក្នុងព្រះរាជាណាចក្រកម្ពុជា ដែលមានទ្រព្យសកម្មសរុបលើស ១,៧ ពាន់លានដុល្លារអាមេរិក និងមានបុគ្គលិកច្រើនជាង ៤.០០០នាក់។ ធនាគារមានបណ្តាញសាខាច្រើនបំផុតទី២ ជាមួយនឹងចំនួនសាខាច្រើនជាង ១៧០ទីតាំង និងអេធីអឹមជាង ២២០កន្លែង ដែលមានសមត្ថភាពពេញលេញដូចជាដាក់ប្រាក់ ដកប្រាក់ និងធ្វើការទូទាត់ប្រាក់។ ធនាគារផ្តល់ជូនអតិថិជននូវសេវាកម្មធនាគារពេញលេញ រួមមាន សេវាឥណទាន សេវាបញ្ញើ iBanking ប្រព័ន្ធធនាគារតាមទូរស័ព្ទដៃ ប័ណ្ណឥណពន្ធនិងឥណទាន សេវាផ្ទេរប្រាក់ក្នុង និងក្រៅប្រទេស Western Union ហិរញ្ញវត្ថុពាណិជ្ជកម្ម និងសេវាផ្សេងៗទៀតជាច្រើន។ លើសពីនេះ ធនាគារក៏បានធ្វើការសហការជាមួយក្រុមហ៊ុនផ្ទេរនិងទូទាត់ប្រាក់ តាមរយៈទូរស័ព្ទ រួមមានដូចជា វីង ផាយផេ ទ្រូម៉ាន់នី លីហួរវេលុយ អ៊ី-ម៉ាន់នី និងបាគង ដើម្បីផ្តល់នូវភាពងាយស្រួលដល់អតិថិជន។