សាខាចំនួន១៦ នៅ​រាជធានី​ភ្នំពេញ​និង​សាខា​ខេត្តកណ្តាល នឹង​បន្ត​ប្រតិបត្តិការ​ដូច​ធម្មតា

គោរពជូនអតិថិជន
ធនាគារ ស្ថាបនា សូមជំរាបជូនដំណឹងដល់អតិថិជនអោយបានជ្រាបថា សាខារបស់ធនាគារ ស្ថាបនា ចំនួន៥បន្ថែមទៀតនឹងបន្តប្រតិបត្តិការ។ ឥឡូវនេះ សាខាចំនួន១៦ ដែលមានសាខាស្នាក់ការកណ្តាល សាខាបឹងកេងកង សាខាទួលគោក សាខាភ្នំពេញ សាខាផ្សារហេងលី សាខាភ្នំពេញថ្មី សាខាពោធិ៍សែនជ័យ សាខាចំការដូង សាខាច្បារអំពៅ សាខាព្រែកលៀប សាខាផ្សារដើមគរ សាខាសន្ធរម៉ុក សាខាចោមចៅ សាខាបឹងទំពន់ សាខាអ៊ីអនម៉ល២ និងសាខាខេត្តកណ្តាល នឹងបន្តប្រតិបត្តិការដូចធម្មតាចាប់ពីថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២១។ ដោយឡែកសាខាផ្សេងទៀតនៅទីក្រុងភ្នំពេញនឹងផ្អាកប្រតិបត្តិការជាបណ្តោះអាសន្នរហូតមានជូនដំណឹងពេលក្រោយ។
ក្នុងអំឡុងពេលនេះលោកអ្នកអាចប្រើប្រាស់តាមស្ថាបនាម៉ូបាល សេវាinternet banking ប័ណ្ណវីសា ម៉ាស៊ីនដាក់ ដកប្រាក់ចំនួន១១៣កន្លែងក្នុងរាជធានីភ្នំពេញ និងដៃគូសហការនានារបស់ធនាគារ។ លោកអ្នកនៅតែអាចទំនាក់ទំនង សហការី ប្រធានសាខា និងបុគ្គលិកបានគ្រប់ពេលវេលា។ សូមអរគុណសម្រាប់ការយោគយល់និងគាំទ្រធនាគារ ស្ថាបនា និងយើងរួមគ្នាធ្វើអោយប្រទេសមានសុវត្ថិភាព និងរួចផុតពីជំងឺនេះ។

Makes Your Life Better