ឥឡូវនេះ Internet Banking របស់ធនាគារ ស្ថាបនា បានផ្លាស់ប្តូររូបរាងថ្មី ជាមួយនឹងមុខងារកាន់តែប្រសើរជាងមុន

ជូនចំពោះអតិថិជនជាទីគោរព

ធនាគារ ស្ថាបនា មានកិត្តិយសសូមជម្រាបជូនអតិថិជនអំពីសេវាកម្ម iBanking ថ្មីដែលនឹងចាប់ផ្តើមដំណើរការចាប់ពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៨ នេះតទៅ។ ចំណែកសេវាកម្ម eBanking ចាស់នឹងឈប់ដំណើរការចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០១៩ ខាងមុខនេះ។

សេវា iBanking ថ្មីនេះនឹងផ្តល់ជូនអតិថិជននូវបទពិសោធន៍ល្អប្រសើរជាងមុនជាមួយភាពងាយស្រួល និងសុវត្ថិភាពខ្ពស់។

សេវា iBanking ថ្មីរបស់ធនាគារ ស្ថាបនា មានភាពងាយស្រួលក្នុងការចូលប្រើប្រាស់ ដោយក្រាន់តែអនុវត្តតាមជំហានងាយស្រួលមួយចំនួនដើម្បីចុះឈ្មោះប្រើប្រាស់បានភ្លាមៗ។

ប្រសិនបើលោកអ្នកមានបញ្ហាផ្សេងៗក្នុងការប្រើប្រាស់សេវា iBanking ថ្មីនេះ សូមទំនាក់ទំនងមកយើងខ្ញុំដោយអញ្ជើញទៅកាន់សាខាធនាគារ ស្ថាបនា ដែលនៅជិតលោកអ្នកបំផុត ឬ ទំនាក់ទនងមកកាន់ផ្នែកប្រតិបត្តិការណ៍ទំនាក់ទំនងអតិថិជន ២៤ ម៉ោងតាមរយៈ ០២៣ ៩៩៩ ០១០ ។

សូមអរគុណសម្រាប់ការបន្តរប្រើប្រាស់ និងគាំទ្រសេវាហិរញ្ញវត្ថុរបស់ធនាគារ ស្ថាបនា។