ឥណទាន​គេហដ្ឋាន ​ចាប់​ផ្តើម​ដំណើរ​ការ​ហើយ

០៦/ ០៣/​ ២០១៧ : ធនាគារ ស្ថាបនា ភីអិលស៊ី មានកិតិ្តយសសូមជម្រាបជូនដំណឹង​ដល់សាធារណជនទាំងអស់ អំពីផលិតផលថ្មីគឺ ឥណទានគេហដ្ឋាន ដែលអាចជួយឱ្យគេហដ្ឋានក្នុងក្តីស្រមៃរបស់លោកអ្នកក្លាយ ជាការពិតក្នុងពេលឥឡូវនេះ។ លោកអ្នកអាចទទួលបានការពិគ្រោះយោបល់​ដើម្បីជ្រើសរើស ទំហំឥណទានសមស្របសម្រាប់ទិញគេហដ្ឋានថ្មីរបស់លោកអ្នក ជាមួយអត្រាការប្រាក់ដ៏ទាក់ ទាញ និងមាន​រយៈពេល​​នៃការបង់រំលោះរហូតដល់១៥ឆ្នាំ។ ​

ជាពិសេស លោកអ្នកអាចស្នើសុំ ឥណទានគេហដ្ឋាន បានយ៉ាងងាយស្រួលនៅគ្រប់សាខា ទាំងអស់របស់ធនាគារ ស្ថាបនា ភីអិលស៊ី ទូទាំងប្រទេស ជាមួយនឹងប្លង់ទន់ ឬ ប្លង់រឹងនៃអចលនទ្រព្យរបស់លោកអ្នក។ ការវាយតម្លៃ ឥណទានគេហដ្ឋាន មានលក្ខណៈបត់បែន ​និងឆាប់រហ័ស។