អា​ជីព​ក្នុង​វិស័យ​ធនាគារ

ធនាគារ ស្ថាបនា ភីអិលស៊ី គឺជាធនាគារពាណិជ្ជ​​​ដែលមានចំនួន​បណ្តាញសាខា និងបុគ្គលិក​ឈានមុខ​គេ​លំដាប់​ទីពីរ​ក្នុងព្រះរាជាណាចក្រ​កម្ពុជា និងតែងតែបានដើរតួជាស្ថាប័នគំរូមួយ​សម្រាប់អាជីពក្នុង​វិស័យធនាគារ​។​ បច្ចុប្បន្ន ស្ថាប័នមានបុគ្គលិក​​បម្រើការងារជិត៤០០០នាក់ ដែលកំពុងធ្វើប្រតិបត្តិការ​​នៅគ្រប់២៥ខេត្ត រាជធានី​ក្នុង​​ប្រទេស។ ជាពិសេស ធនាគារ ស្ថាបនា ភីអិលស៊ី ផ្តល់នូវ​អត្ថប្រយោជន៍​មិន​ត្រឹមតែ​ប្រាក់​បៀវត្ស​ប្រចាំខែ​សមរម្យ​​ប៉ុណ្ណោះទេ ប៉ុន្តែ​ថែម​ទាំង​ផ្តល់​​ប្រាក់​សម្រាប់​មើលថែ​សុខភាព ប្រាក់​កម្ចីសម្រាប់​បុគ្គលិក ការធានារ៉ាប់​រង​ឧប្បទ្ទវហេតុ​ការងារ និង​ការគាំពារ​ជា​ច្រើន​ទៀតដល់បុគ្គលិក។លើសពីនេះធនាគារ បានបង្កើតឱ្យមាននូវ វប្បធម៌​សហការ​គ្នាប្រកបដោយតម្លាភាព និងភាពស្មោះត្រង់ ជាមួយនិងការលើកទឹក​ចិត្តឱ្យបុគ្គលិក​ទាំងអស់​មាន​ទំនាក់ទំនងល្អជាមួយគ្នា។

ស្ថាបនា តែងតែផ្តល់​​តម្លៃ​ដល់​​បុគ្គលិក​​របស់​ខ្លួន​ប្រៀបបាន​​ទៅនឹង​ទ្រព្យ​សកម្ម​​នៃ​បញ្ញា​ដ៏មាន​​តម្លៃ​​ដែល​​អាច​​រួម​ចំណែក​ក្នុង​​ដំណើរ​​ការ​ការ​ងារ​​​ប្រកបដោយ​​​ប្រ​សិទ្ធភាព​​​ខ្ពស់​​សម្រាប់​​ស្ថាប័ន។ ដូច្នេះ ស្ថាបនា នូវតែបន្តផ្តល់​វគ្គបណ្តុះ​បណ្តាល​​ដើម្បីពង្រឹង​សមត្ថភាព និងជំនាញបច្ចេកទេស​របស់បុគ្គលិក​សម្រាប់​បំពេញកិច្ចការងារ​ប្រចាំថ្ងៃ។

ដើម្បីលើកស្ទួយអាជីពក្នុងវិស័យធនាគារ ស្ថាបនាបាន​ផ្តល់ឱកាស​ការងារស្ម័គ្រចិត្ត ជូន​ដល់​សិស្ស​និសិ្សត​នៅតាមសាកលវិទ្យាល័យ​ក្នុងស្រុក និងសិស្ស​និសិ្សតដែល​ទើបបញ្ចប់​ការ​​សិក្សា​​ថ្មីៗ​ជារៀងរាល់​ឆ្នាំ។ ម្យ៉ាងទៀត គោលបំណងនៃការផ្តល់ឱកាសការងារស្ម័គ្រចិត្តនេះ គឺដើម្បី ផ្តល់ឱ្យនិសិ្សតដែលកំពុងសិក្សា និងទើបបញ្ចប់​ការ​សិក្សា​​ទទួល​បាន​នូវបទពិសោធន៍​​ការងារ​ជាក់ស្តែង​ជាមួយធនាគារ ស្ថាបនា ភីអិលស៊ី ដែលជា​​ធនាគារ​ពាណិជ្ជ​ស្តង់ដារ​ និងដើម្បីឲ្យពួកគេអាចរៀប​ចំ​ខ្លួន​សម្រាប់​ការងារ​នាពេល​អនាគត។

ជាការពិត ធនាគារ ស្ថាបនា ភីអិលស៊ី បានចូលប្រឡូកក្នុងទីផ្សារ​ហិរញ្ញវត្ថុអស់​រយៈពេល ជាង២២ឆ្នាំហើយ និងបានវិនិយោគ​លើការកសាងសម្ថភាព​ធនធានមនុស្ស​នៅក្នុងប្រទេស ព្រមទាំងផ្តល់​ជាកម្មវិធី​សិក្ខា​សាលាបណ្តុះបណ្តាល​នៅក្រៅប្រទេសបន្ថែមទៀតដើម្បីជាការចូលរួមចំណែកកាត់បន្ថយ ភាពគ្មានការងារធ្វើ​ និងភាពក្រីក្រក្នុងប្រទេសកម្ពុជា។