នាថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៦កន្លងទៅ នៅពហុកីឡាដ្ឋានជាតិអូឡាំពិក មានការប្រកួតសីប៉ាក់តាក្រ(សីដក់) ជ្រើសរើសជើងឯកទូទាំងប្រទេសប្រចាំឆ្នាំ២០១៦ ដែលមានក្លឹបចូលរួមសរុបចំនួន១៥។ ក្នុងនោះធនាគារ ស្ថាបនា ភីអិលស៊ី ក៏បានបញ្ជូនកីឡាកររបស់ខ្លួនចូលរួមប្រកួតចំនួនពីរក្រុមផងដែរ។ បន្ទាប់ពីការប្រកួតយ៉ាងស្វិតស្វាញ ក្រុមធនាគារ ស្ថាបនា ភីអិលស៊ី ដណ្តើមបានចំណាត់ថ្នាក់ជើងឯកជំរើសជាតិលេខ១ ទាំងពីរក្រុម លើវិញ្ញាសា២នាក់ ទល់នឹង២នាក់ និងវិញ្ញាសា៣នាក់ ទល់នឹង ៣នាក់ ក្របខណ្ឌក១ ដោយគ្មានក្រុមជំរើសជាតិណាមួយអាចយកឈ្នះទៅលើក្រុមខ្លាំងទាំងពីរនេះបានឡើយ។ នេះជាលើកទីពីរហើយដែលក្រុមកីឡាករ ធនាគារ ស្ថាបនា ភីអិលស៊ី ឈ្នះពានរង្វាន់នេះ ដោយក្នុងឆ្នាំ២០១៥ ធនាគារ ស្ថាបនា ភីអិលស៊ី ក៏ជាម្ចាស់ជើងឯកជំរើសជាតិលេខ១ ផ្នែកសីប៉ាក់តាក្រ ក្របខណ្ឌក១ កាលពីឆ្នាំ២០១៥ផងដែរ។ នេះជាមោទនៈភាពដ៏ធំធេងមួយរបស់ស្ថាបនា ក្នុងវិស័យកីឡា។