ធនាគារ ស្ថាបនា ភីអិលស៊ី ជាធនាគារពាណិជ្ជដ៍ធំមួយក្នុងចំណោមធនាគារពាណិជ្ជ សំខាន់ៗក្នុងព្រះរាជាណាចក្រកម្ពុជា។ ស្ថាបនាមានការិយាល័យចំនួន១៦២ បុគ្គលិកបម្រើការងារចំនួនជាង៣៧០០នាក់ និងមានម៉ាស៊ីនអេធីអឹមចំនួន ៧៣កន្លែងដែលកំពុង ប្រតិបត្តិការនៅគ្រប់២៥ខេត្តក្រុងទូទាំងប្រទេស។ លើសពីនេះ ស្ថាបនាកំពុងតែរៀបចំបើក ការិយាល័យ និងបន្ថែមម៉ាស៊ីន អេធីអឹម ជាច្រើនទៀតដើម្បីពង្រីកសេវាកម្មធនាគារឲ្យកាន់តែ ខិតជិតអតិថិជនរបស់យើងខ្ញុំ។ គិតត្រឹមខែតុលា ឆ្នាំ២០១៦ ស្ថាបនា មានទ្រព្យសរុបចំនួនជាង ៩០០ លានដុល្លារអាមេរិកដែលក្នុងនោះ ទឹកប្រាក់បញ្ញើមានចំនួនជាង ៥១៨លានដុល្លារអាមេរិក និងផលបត្រឥណទានចំនួនជាង ៥៩៥លានដុល្លាអាមេរិក។
បេសកកម្មរបស់ស្ថាបនា ក្នុងនាមជាធនាគាររបស់ប្រជាជនក្នុងព្រះរាជាណាចក្រកម្ពុជា គឺត្រូវផ្តល់សេវាកម្មប្រកបដោយភាពជឿជាក់ និងបំពាក់សក្តានុពលដល់សហគ្រិន ព្រមទាំងបង្កើតឲ្យមានឱកាសការងារដើម្បីបង្កើនអាជីវកម្ម និងលើកកម្ពស់ជីវភាពរស់នៅរបស់អតិថិជនតាមរយៈការទទួលបាននូវសេវាកម្មហិរញ្ញវត្ថុដែលមានស្ថេរភាព។ ស្របជាមួយគ្នានេះ ចក្ខុវិស័យរបស់យើងខ្ញុំគឺជាធនាគាររបស់ប្រជាជន និងជាស្ថាប័នហិរញ្ញវត្ថុដែលនាំមុខគេក្នុងការកសាងសហគ្រិនភាពក្នុងសហគមន៍អាស៊ាន។ ជាក់ស្តែង ជាងពីរទសវត្សរ៍នេះ ស្ថាបនា ទទួលបានបទពិសោធន៍រីកចម្រើន និងការគាំទ្រដ៏ច្រើនលើសលប់ពីសំណាក់សាធារណៈជនអាស្រ័យដោយស្ថាបនា បានផ្ដល់សេវាកម្មជូនដល់ប្រជាជនក្រីក្រដែលរស់នៅតាមទីជនបទដាច់ស្រយាលនៅទូទាំងប្រទេសប្រកបដោយភាពជោគជ័យ។ ដោយឡែក តាមរយៈការចែករំលែកចំណេះដឹង ធនធាន និងជំនាញមូលដ្ឋាន បានជួយអោយស្ថាបនា អាចបន្តផ្តល់សេវាកម្មធនាគារស្តង់ដាអន្តរជាតិនៅទូទាំងប្រទេស ព្រមទាំងអាចតភ្ជាប់ប្រទេសកម្ពុជាជាមួយទីផ្សារពិភពលោក។
ដោយផ្អែកលើភាពរីកលូតលាស់ដ៏ខ្លំាងក្លា និងកេរិ៍្តឈ្មោះល្អជាមួយនឹងអតិថិជនស្មោះស្ម័គ្រជាច្រើនពាសពេញផ្ទៃប្រទេសបានធ្វើអោយស្ថាបនាជឿជាក់ក្នុងការអាចក្លាយខ្លួនទៅជាធនាគារឈានមុខគេមួយនៅក្នុងប្រទេសកម្ពុជា និងក្នុងសហគមន៍អាស៊ាន នាពេលអនាគត។