វីង និងធនាគារ ស្ថាបនា រួមសហការគ្នាដើម្បីផ្តល់សេវាផ្ទេរប្រាក់កាន់តែងាយស្រួល និងឆាប់រហ័ស

ថ្ងៃទី១៣ ខែតុលា – ធនាគារឯកទេសវីង និងធនាគារ ស្ថាបនា ភីអិលស៊ី បានចុះហត្ថលេ ខាលើអនុសារណៈយោគយល់គ្នាស្តី​អំពីការផ្តល់សេវាប្រមូលប្រាក់ដល់​អតិថិជនធនាគារ ស្ថាបនា។ អនុសារណៈ យោគយល់នេះត្រូវបានចុះហត្ថលេខាដោយលោក Kato Norihiko ​នាយ​ក​ប្រតិបត្តិធនាគារ ស្ថាបនា និងលោក JojoMalolos នាយកគ្រប់គ្រងធនាគារឯកទេស វីង ។

ភាពជាដៃគូនេះអនុញ្ញាតឲ្យអតិថិជនរបស់វីង និងធនាគារ ស្ថាបនា ធ្វើការផ្ទេរប្រាក់​រវាងគណនីធនាគារ ស្ថាបនា និង គណនីវីង កាន់តែងាយស្រួល និងឆាប់រហ័ស។ អតិថិជនធនាគារ ស្ថាបនា អាចបង់សង ត្រឡប់ ប្រាក់កម្ចីតាមរយៈគណនីវីងលើប្រព័ន្ធឌីជីថល ឬ តាមរយៈភ្នាក់ងារវីង​ប្រមាណ​ ៥០០០​កន្លែងទូទំាងប្រទេស​​ដោយប្រើប្រាស់កូដ USSD ឬ កម្មវិធីស្មាតហ្វូនវីងពីគ្រប់ទីកន្លែង និង គ្រប់ពេលវេលា។​​ លើសពីនេះទៅទៀតអ​តិ​ថិ​ជ​ន​ធ​នា​គារ​ ស្ថាប​នា ​អាចប្រើសេវាកម្មវីងផ្សេងៗទៀតមានដូចជា ​ការបញ្ចូលលុយទូរស័ព្ទដៃ ​ការ​បង់​វិ​ក្ក​យ​បត្រ​ទឹកភ្លើង ​និងការផ្ទេ​រ​ប្រា​ក់​ពី​អ្នក​មាន​គណនី​ទៅអ្នកមានគណនី​ ឬ ពី​អ្នក​មាន​គណនី​ទៅ​អ្នក​គ្មាន​គ​ណ​នីតាមរយៈទូរស័ព្ទដៃ។​

អំពីធនាគារឯកទេសវីង

ធនាគារឯកទេសវីង ខេមបូឌា លីមីតធីត​ គឺជាអ្នកផ្តល់សេវាកម្មធនាគារតាមទូរស័ព្ទដៃដំបូងគេនៅកម្ពុជា ដែលមានសេវាកម្មហិរញ្ញវត្ថុផ្សេងៗដូចជា ការផ្ទេរប្រាក់ក្នុងស្រុក និងក្រៅស្រុក ការបញ្ចូលលុយទូរស័ព្ទ បង់វិក្កយបត្រ បង់ប្រាក់កម្ចីការទូទាត់តាមវីង គិតលុយ និងការទូទាត់ប្រាក់តាមអ៊ិនធឺណិតជាដើម។

អំពីធនាគារស្ថាបនា​ ភីអិលស៊ី

ធនាគារ ស្ថាបនា ភីអិលស៊ី គឺជាធនាគារពាណិជ្ជមួយក្នុងចំណោមធនាគារពាណិជ្ជឈាន មុខគេនៅក្នុងប្រទេសកម្ពុជាដែលទ្រព្យសកម្មជាង ១ពាន់លានដុល្លារអាមេរិក គិតត្រឹមថ្ងៃ ទី៣០ ខែកញ្ញា ឆ្នាំ២០១៧។ ធនាគារ ស្ថាបនា ផ្តល់ជូនសេវាធនាគារពេញលេញមានដូច ជាសេវាប្រាក់កម្ចី សេវាប្រាក់បញ្ញើរ ការផ្ទេរប្រាក់ក្រៅនិងក្នុងស្រុក ហិរញ្ញប្បទានពាណិជ្ជកម្ម និងមានសេវាជាច្រើនទៀតដល់អតិថិជន ទូទំាងប្រទេសតាមរយៈសាខាចំនួន ១៦៨​ ម៉ាស៊ីនអេធីអឹមចំនួន ១០០ និងបុគ្គលិកជាង ៤,០០០​នាក់។

សម្រាប់ព័ត៌មានបន្ថែម​ សូមទាក់ទង​ផ្នែកឌីជីថល និងទំនាក់ទំនងប្រព័ន្ធផ្សព្វផ្សាយ​​ 

តាមរយ:​លេខទូរស័ព្ទ (+855) 96 479 2222 ឬ អ៊ីម៉ែល info@remove-this.sathapana.com.remove-this.kh