ម៉ាស៊ីន អេធីអឹម ក្នុងប្រទេសកម្ពុជា

២៧ /០២ /២០១៧ៈ ធនាគារ​ ស្ថាបនា​ ភីអិលស៊ី ដឹងថាពេលខ្លះ​មិនមែន​ជាការងាយស្រួលឡើយសម្រាប់​លោកអ្នក ក្នុងការ​ធ្វើដំណើរ​មកកាន់​ធនាគារ ជាពិសេសដើម្បីធ្វើប្រតិបត្តិការសេវាកម្មធនាគារ ដ៏សាមញ្ញ បំផុត ដូចជា​សាកសួរ​ពីសមតុល្យគណនី​ ការស្នើសុំរបាយការណ៍ធនាគារ ដកប្រាក់ និងដាក់​ប្រាក់​​ក្នុងចំនួនតិចតួចណាមួយ ឬ ផ្ទេរប្រាក់នៅគ្រប់បណ្តាញការិយាល័យរបស់ ធនាគារ​ ស្ថាបនា​ ភីអិលស៊ី។ ដូច្នេះសេវាកម្មម៉ាស៊ីនអេធីអឹមរបស់យើងខ្ញុំគឺជាជម្រើសដ៍ល្អបំផុត សម្រាប់អតិថិជនធ្វើប្រតិបត្តិការធនាគារជាច្រើនប្រភេទ ជាពិសេសលោកអ្នកអាចធ្វើ ប្រតិបត្តិការ​២៤ម៉ោងក្នុងមួយថ្ងៃ ៧ថ្ងៃក្នុងមួយសប្តាហ៍ ដោយមិនចាំបាច់ធ្វើដំណើរ​មកកាន់​ធនាគារ។ ក្នុងឆ្នាំ២០១៦ ស្ថាបនា​ មានម៉ាស៊ីនអេធីអឹមចំនួន៧២កន្លែងនៅមុខការិយាល័យ របស់យើងខ្ញុំ និងផ្សារទំនើប ព្រមទាំងនៅតាមទីសាធារណៈសំខាន់ៗទូទាំងរាជធានីខេត្ត ក្នុងប្រទេសកម្ពុជា។ ស្ថាបនាក៏គ្រោងដាក់អោយដំណើរការម៉ាស៊ីន ​អេធីអឹម ជាច្រើនផ្សេង ទៀតក្នុងឆ្នាំបន្ទាប់។

យើងខ្ញុំដឹងថាសុវត្ថិភាពគឺមានសារៈសំខាន់សម្រាប់លោកអ្នក ដូចនេះ សេវាកម្ម អេធីអឹម នេះគឺ​ត្រូវបាន​រៀបចំឡើងសម្រាប់ការសំងាត់ និងសុវត្ថិភាព​បំផុតជូន​លោកអ្នក​។ រាល់​ប្រតិបត្តិ​ការ​តាម អេធីអឹម នឹងឆ្លងកាត់ម៉ាស៊ីន Host Security Module ដែលជា​ឧបករណ៍​សម្រាប់​ផ្ទុក និងការពារព័ត៌មានរបស់​លោកអ្នក ដូចនេះ លោកអ្នកត្រូវបានធានាថា រាល់​ប្រតិបត្តិការ​របស់លោក​អ្នក​​ត្រូវបានរក្សាទុក​យ៉ាង​មាន​​សុវត្ថិភាព និងសំងាត់បំផុត។