ពិធី​សម្ពោធ​ជា​ផ្លូវ​ការ​នូវ​ឯកសិទ្ធិ​ពិសេសៗ​របស់​ប័ណ្ណ​ឥណ​ទាន​វីសា ផ្លា​ទី​នៀម ធនាគារ ស្ថាបនា

ភ្នំពេញ ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២០ – ធនាគារ​ ស្ថាបនា​ បាន​រៀប​ចំ​កម្ម​វិធី ”រាត្រី​ថ្លែង​អំណរ​គុណ អតិថិជន” ក្នុង​គោល​បំណង​បង្ហាញ​នូវ​សេចក្ដី​ថ្លែង​អំណរ​គុណ​ដ៏​ស្មោះ​ស្ម័គ្រ​របស់​យើង​ខ្ញុំ ជូន​ចំពោះ​អតិថិជន​ ដែល​បាន​ចូល​រួម​ចំណែក​និង​ជួយ​គាំ​ទ្រ​ដ៏​ធំ​ធេង​ចំពោះ​ធនាគារ ស្ថាបនា ក្នុង​រយៈ​ពេល កន្លង​មក​នេះ។ ឆ្លៀត​ក្នុង​ឱកាស​នេះ ធនាគារ ស្ថាបនា បាន​បើក​សម្ពោធ​ដាក់​ឱ្យ​ប្រើ​ប្រាស់​ជា​ផ្លូវ​ការ​នូវ​ឯកសិទ្ធិ​ពិសេសៗ របស់​ប័ណ្ណ​ឥណទាន​វីសា ផ្លាទីនៀម នា​ពេល​ល្ងាច​នៅ​សណ្ឋាគារ​សូហ្វី​តែល​ភ្នំពេញ​។
លោក លឹម​ អូន​ ប្រធាន​នាយក​ប្រតិបត្តិ​ធនាគារ​ ស្ថាបនា​ បាន​ថ្លែង​ក្នុង​កម្ម​វិធី​ថា៖ “ក្នុង​នាម​ជា​ម្ចាស់ កាតវីសា ផ្លាទីនៀម អតិថិជន​នឹង​ទទួល​បាន​នូវ​សិទ្ធិ​ប្រើ​ប្រាស់​សាល​រង់​ចាំ​ពិសេស​នៅ​អាកាស​យាន​ដ្ឋាន ជាង១ពាន់ កន្លែង​ទូ​ទាំង​ពិភព​លោក​ ទទួល​បាន​ការ​ធានា​រ៉ាប់រង​ពេល​ធ្វើ​ដំណើរ​ក្រៅ​ប្រទេស​ដែល​មាន​ទំហំ ទឹក​ប្រាក់​រហូត​ជិត​ដល់ ១លាន ដុល្លារ​អាមេរិក និង​ការ​ផ្តល់​សេវា​ប្រឹក្សា​យោបល់​ ២៤ម៉ោង​ក្នុង​មួយ​ថ្ងៃ និង ៧ថ្ងៃ ក្នុង​មួយ​សប្តាហ៍។”

លក្ខណៈ​ពិសេស​សំខាន់​ៗ​សរុប​របស់​ប័ណ្ណ​ឥណទាន​វីសា ផ្លាទីនៀម ​រួម​មាន៖
· សិទិ្ធ​ប្រើ​ប្រាស់​សាល​រង់​ចាំ​ពិសេស​នៅ​អាកាស​យាន​ដ្ឋាន​ទូ​ទាំង​ពិភព​លោក​ជាង​១ពាន់​កន្លែង​ដែល​បាន​សហការ​ជាមួយ​ នឹងDragonPass
· ម្ចាស់​ប័ណ្ណ​និង​សមាជិក​គ្រួសារ (ប្ដី/ប្រពន្ធ​និង​កូន) ដែល​រួម​ដំណើរ​ជា​មួយ​ចំនួន​៤នាក់ ទទួល​បាន​ការ​ ធានា​រ៉ាប់រង​ពេល​ធ្វើ​ដំណើរ​ជុំ​វិញ​ពិភព​លោក ដែល​មាន​តម្លៃ​រហូត​ដល់ ១លាន​ដុល្លារអាមេរិក
· ទទួល​បាន​សារ​ជូន​ដំណឹង​តាម​រយៈ SMS ពេល​ធ្វើ​ប្រតិបត្តិការ​នីមួយៗ
· ផ្តល់​ជូន​នូវ​របាយការណ៍​គណនី និង​ការ​ចំណាយ​ផ្សេងៗ​របស់​លោក​អ្នក​លើ​កម្ម​វិធី Sathapana Mobile
· ផ្តល់​ជូន​ប័ណ្ណ​រង​បន្ថែម​រហូត​ដល់​ចំនួន ០៥ សម្រាប់​សមាជិក​គ្រួសារ
· និង​ផ្តល់​ជូន​សេវា​ប្រឹក្សា​យោបល់​២៤ម៉ោង​ក្នុង​១ថ្ងៃ និង​៧ថ្ងៃ​ក្នុង​មួយ​សប្តាហ៍

លោក លឹម​ អូន​ ប្រធាន​នាយក​ប្រតិបត្តិ​ធនាគារ​ ស្ថាបនា​ បាន​ថ្លែងក្នុង​កម្ម​វិធី​បន្ថែម​ទៀត​ថា៖ “ឆ្នាំ២០១៩ គឺ​ជា​ឆ្នាំ​ដ៏​ត្រចះ​ត្រចង់​របស់​ធនាគារ  ស្ថាបនា ដែល​អាច​ឆ្លុះ​បញ្ចាំង​តាម​រយៈ​សមិទ្ធ​ផល​ជា​ច្រើន​រួម​មាន៖
· ធនាគារ ស្ថាបនា ទទួល​បាន​នូវ​ប្រាក់​ចំណេញ​សុទ្ធ ៣៨.៥ លាន​ដុល្លារ​អាមេរិក​ក្នុង​ឆ្នាំ២០១៩ បើ​ធៀប​ជា​មួយ​នឹង​ឆ្នាំ​២០១៨ ដែល​យើង​ទទួល​បាន​ត្រឹម​តែ ២៣.១ លាន​ដុល្លារ​អាមេរិក។
· ធនាគារ ស្ថាបនា មាន​សមតុល្យ​ទ្រព្យ​សកម្ម​សរុប​កើន​ដល់ ១.៦ ពាន់​លាន​ដុល្លារ​អាមេរិក ក្នុង ឆ្នាំ២០១៩ បើ​យើង​ធៀប​ជា​មួយ​ឆ្នាំ២០១៨ ដែល​មាន​ត្រឹម​តែ ១.៣ ពាន់​លាន​ដុល្លារ​អាមេរិក។
· ធនាគារ ស្ថាបនា ក៏​បាន​ពង្រីក​បណ្ដាញ​សាខា​របស់​ខ្លួន ដែល​នា​ពេល​បច្ចុប្បន្ន មាន​រហូត​ដល់ ១៧១សាខា រួម​នឹង​ម៉ាស៊ីន​អេធីអឹម​ជាង ២១០គ្រឿង ដែល​ក្នុង​នោះ​ម៉ាស៊ីន​ចំនួន ១៦០គ្រឿង មាន​សមត្ថភាព​ទទួល​សាច់​ប្រាក់ ២៤ម៉ោង ដែល​ជំរុញ​ឱ្យ​ធនាគារ ស្ថាបនា បាន​ក្លាយ​ជា​ធនាគារ ឈាន​មុខ​គេ​លំដាប់​ទី២ ដែល​មាន​បណ្ដាញ​ធំ​ទូ​លំ​ទូលាយ​ជាង​គេ​នៅ​ក្នុង​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា។
ទន្ទឹម​នឹង​ការ​រីក​ចម្រើន​ដែល​បាន​រៀប​រាប់​ខាង​លើ​នេះ ធនាគារ ស្ថាបនា ក៏​បាន​ពង្រឹង​សេវា​ផ្នែក​បច្ចេក​វិទ្យា ដោយ​នា​ចុង​ឆ្នាំ២០១៩  ស្ថាបនា ម៉ូបាល (SATHAPANA Mobile) បាន​ឈ្នះ​ពាន​រង្វាន់​កម្ម​វិធី​ធនាគារ​លើ​ទូរស័ព្ទ​ល្អ​បំផុត​ក្នុង​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​ ដែល​ផ្តល់​ជូន​ដោយ Global Banking and Finance Award នៃ​ចក្រ​ភព​អង់​គ្លេស។

ដូច​គ្នា​ផង​ដែរ ធនាគារ ស្ថាបនា ក៏​បាន​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រម​ព្រៀង​ជា​មួយ​ដៃ​គូ​ជា​ច្រើន​ដែល​អាច​ផ្ដល់ សេវា​កម្ម​ទូ​ទាត់​ និង​ផ្ទេរ​ប្រាក់​តាម​ទូរស័ព្ទ​ដៃ​ដូច​ជា True Money - លីហួរវេលុយ - វីង - Pi Pay - Manulife និង កម្ម​វិធី​បាគង​ ដែល​បង្កើត​ឡើង​ដោយ​ធនាគារ​ជាតិ​នៃ​កម្ពុជា។
គួរ​បញ្ជាក់​ផង​ដែរ​ថា ក្នុង​រយៈ​ពេល​២ខែ​នៃ​ដើម​ឆ្នាំ២០២០ នេះ ធនាគារ ស្ថាបនា ក៏​បាន​សម្រេច​តាម​គំរោង​ផែន​ការ​ តាម​រយៈ​ការ​ធ្វើ​បច្ចុប្បន្ន​កម្ម​ដោយ​ដាក់​ចេញ​នូវ​មុខ​ងារ SATHAPANA Pay នៅ​លើ ស្ថាបនា ម៉ូបាល (SATHAPANA Mobile)  ដែល​ជា​សេវា​ធនាគារ​អេឡិចត្រូនិច​តាម​ទូរស័ព្ទ​ដៃ ដែល​ផ្តល់​លទ្ធភាព​ដល់​អតិថិជន​អាច​ផ្ទេរ​ប្រាក់​បាន​ឆាប់​រហ័ស ងាយ​ស្រួល​ និង​ប្រកប​ដោយ​សុវត្ថិភាព​តាម​រយៈ QR Code។
តាម​រយៈ​មុខ​ងារ QR Code ថ្មី​នេះ នា​ពេល​ខាង​មុខ​ឆាប់ៗ​នេះ អតិថិជន​របស់​ធនាគារ ស្ថាបនា ដែល​ធ្វើ ដំណើរ​ទៅ​ប្រទេស​ថៃ​ ក៏​អាច​ធ្វើ​ការ​ទូទាត់​ប្រាក់​កាន់​តែ​ងាយ​ស្រួល និង​ប្រកប​ដោយ​សុវត្ថិភាព តាម​រយៈ​ការ ស្កេន QR Code ជាមួយ ស្ថាបនា ម៉ូបាល (SATHAPANA Mobile)  មិន​តិច​ជាង ៤លាន​កន្លែង​ទូទាំង​ប្រទេសថៃ ដែល​សេវាកម្ម​ថ្មី​នេះ​ មិន​ត្រូវ​បាន​គិត​ថ្លៃ​សេវា​ហើយ​អាច​ទូទាត់​គ្រប់​ប្រតិបត្តិការ​ជា​មួយ ប្រាក់​រៀល។”

អំពីធនាគារ ស្ថាបនា
ធនាគារ ស្ថាបនា គឺ​ជា​ធនាគារ​ពាណិជ្ជ​ឈាន​មុខ​គេ​មួយ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ដែល​មាន​ទ្រព្យ​សកម្ម​សរុប​លើស ១.៦ ពាន់​លាន​ដុល្លារ​អាមេរិក និង​មាន​បុគ្គលិក​បម្រើ​ការ​ងារ​ច្រើន​ជាង ៤០០០នាក់។ យើង​មាន​បណ្តាញ​សាខា​ធំ​ជាង​គេ​ទី​ពីរ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ដែល​មាន​សាខា​ច្រើន​ជាង ១៧០សាខា និង ម៉ាស៊ីន​អេធីអឹម ច្រើន​ជាង​២០០គ្រឿង ដែល​មាន​សមត្ថភាព​ពេញ​លេញ​ដូច​ជា​ដាក់​ប្រាក់​ ដក​ប្រាក់ និង​ធ្វើ​ការ​ទូ​ទាត់​ប្រាក់។ យើង​ផ្ដល់​សេវា​កម្ម​ធនាគារ​ពេញ​លេញ​ដូច​ជា​សេវា​ប្រាក់​កម្ចី សេវា​ប្រាក់​បញ្ញើ សេវា iBanking សេវា​ធនាគារ​តាម​ទូរស័ព្ទ​ដៃ សេវា​ប័ណ្ណ​ឥណពន្ធ និង​ប័ណ្ណ​ឥណទាន​ប្រភេទ​វីសា សេវា​ផ្ទេរ​ប្រាក់​ក្នុង​ស្រុក​និង​ក្រៅ​ប្រទេស​ សេវា​ផ្ទេរ​ប្រាក់​ជុំ​វិញ​ពិភព​លោក Western Union ហិរញ្ញ​វត្ថុ​ពាណិជ្ជកម្ម និង​សេវាកម្ម​ផ្សេងៗ​ទៀត​ជា​ច្រើន។ ជា​មួយ​គ្នា​នោះ​ផង​ដែរ​ យើង​បាន​សហការ​ជា​មួយ​ក្រុម​ហ៊ុន​ទូ​ទាត់​តាម​ទូរស័ព្ទ​ដៃ​ជា​ច្រើន​ដូច​ជា វីង ផាយផេ ទ្រូម៉ាន់នី និង លី ហួរ វេរលុយ ដើម្បី​ផ្តល់​ភាព​ងាយ​ស្រួល​ដល់​អតិថិជន។