ភ្នំពេញ ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២០ – ធនាគារ ស្ថាបនា បានរៀបចំកម្មវិធី ”រាត្រីថ្លែងអំណរគុណ អតិថិជន” ក្នុងគោលបំណងបង្ហាញនូវសេចក្ដីថ្លែងអំណរគុណដ៏ស្មោះស្ម័គ្ររបស់យើងខ្ញុំ ជូនចំពោះអតិថិជន ដែលបានចូលរួមចំណែកនិងជួយគាំទ្រដ៏ធំធេងចំពោះធនាគារ ស្ថាបនា ក្នុងរយៈពេល កន្លងមកនេះ។ ឆ្លៀតក្នុងឱកាសនេះ ធនាគារ ស្ថាបនា បានបើកសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវឯកសិទ្ធិពិសេសៗ របស់ប័ណ្ណឥណទានវីសា ផ្លាទីនៀម នាពេលល្ងាចនៅសណ្ឋាគារសូហ្វីតែលភ្នំពេញ។
លោក លឹម អូន ប្រធាននាយកប្រតិបត្តិធនាគារ ស្ថាបនា បានថ្លែងក្នុងកម្មវិធីថា៖ “ក្នុងនាមជាម្ចាស់ កាតវីសា ផ្លាទីនៀម អតិថិជននឹងទទួលបាននូវសិទ្ធិប្រើប្រាស់សាលរង់ចាំពិសេសនៅអាកាសយានដ្ឋាន ជាង១ពាន់ កន្លែងទូទាំងពិភពលោក ទទួលបានការធានារ៉ាប់រងពេលធ្វើដំណើរក្រៅប្រទេសដែលមានទំហំ ទឹកប្រាក់រហូតជិតដល់ ១លាន ដុល្លារអាមេរិក និងការផ្តល់សេវាប្រឹក្សាយោបល់ ២៤ម៉ោងក្នុងមួយថ្ងៃ និង ៧ថ្ងៃ ក្នុងមួយសប្តាហ៍។”
លក្ខណៈពិសេសសំខាន់ៗសរុបរបស់ប័ណ្ណឥណទានវីសា ផ្លាទីនៀម រួមមាន៖
· សិទិ្ធប្រើប្រាស់សាលរង់ចាំពិសេសនៅអាកាសយានដ្ឋានទូទាំងពិភពលោកជាង១ពាន់កន្លែងដែលបានសហការជាមួយ នឹងDragonPass
· ម្ចាស់ប័ណ្ណនិងសមាជិកគ្រួសារ (ប្ដី/ប្រពន្ធនិងកូន) ដែលរួមដំណើរជាមួយចំនួន៤នាក់ ទទួលបានការ ធានារ៉ាប់រងពេលធ្វើដំណើរជុំវិញពិភពលោក ដែលមានតម្លៃរហូតដល់ ១លានដុល្លារអាមេរិក
· ទទួលបានសារជូនដំណឹងតាមរយៈ SMS ពេលធ្វើប្រតិបត្តិការនីមួយៗ
· ផ្តល់ជូននូវរបាយការណ៍គណនី និងការចំណាយផ្សេងៗរបស់លោកអ្នកលើកម្មវិធី Sathapana Mobile
· ផ្តល់ជូនប័ណ្ណរងបន្ថែមរហូតដល់ចំនួន ០៥ សម្រាប់សមាជិកគ្រួសារ
· និងផ្តល់ជូនសេវាប្រឹក្សាយោបល់២៤ម៉ោងក្នុង១ថ្ងៃ និង៧ថ្ងៃក្នុងមួយសប្តាហ៍
លោក លឹម អូន ប្រធាននាយកប្រតិបត្តិធនាគារ ស្ថាបនា បានថ្លែងក្នុងកម្មវិធីបន្ថែមទៀតថា៖ “ឆ្នាំ២០១៩ គឺជាឆ្នាំដ៏ត្រចះត្រចង់របស់ធនាគារ ស្ថាបនា ដែលអាចឆ្លុះបញ្ចាំងតាមរយៈសមិទ្ធផលជាច្រើនរួមមាន៖
· ធនាគារ ស្ថាបនា ទទួលបាននូវប្រាក់ចំណេញសុទ្ធ ៣៨.៥ លានដុល្លារអាមេរិកក្នុងឆ្នាំ២០១៩ បើធៀបជាមួយនឹងឆ្នាំ២០១៨ ដែលយើងទទួលបានត្រឹមតែ ២៣.១ លានដុល្លារអាមេរិក។
· ធនាគារ ស្ថាបនា មានសមតុល្យទ្រព្យសកម្មសរុបកើនដល់ ១.៦ ពាន់លានដុល្លារអាមេរិក ក្នុង ឆ្នាំ២០១៩ បើយើងធៀបជាមួយឆ្នាំ២០១៨ ដែលមានត្រឹមតែ ១.៣ ពាន់លានដុល្លារអាមេរិក។
· ធនាគារ ស្ថាបនា ក៏បានពង្រីកបណ្ដាញសាខារបស់ខ្លួន ដែលនាពេលបច្ចុប្បន្ន មានរហូតដល់ ១៧១សាខា រួមនឹងម៉ាស៊ីនអេធីអឹមជាង ២១០គ្រឿង ដែលក្នុងនោះម៉ាស៊ីនចំនួន ១៦០គ្រឿង មានសមត្ថភាពទទួលសាច់ប្រាក់ ២៤ម៉ោង ដែលជំរុញឱ្យធនាគារ ស្ថាបនា បានក្លាយជាធនាគារ ឈានមុខគេលំដាប់ទី២ ដែលមានបណ្ដាញធំទូលំទូលាយជាងគេនៅក្នុងព្រះរាជាណាចក្រកម្ពុជា។
ទន្ទឹមនឹងការរីកចម្រើនដែលបានរៀបរាប់ខាងលើនេះ ធនាគារ ស្ថាបនា ក៏បានពង្រឹងសេវាផ្នែកបច្ចេកវិទ្យា ដោយនាចុងឆ្នាំ២០១៩ ស្ថាបនា ម៉ូបាល (SATHAPANA Mobile) បានឈ្នះពានរង្វាន់កម្មវិធីធនាគារលើទូរស័ព្ទល្អបំផុតក្នុងព្រះរាជាណាចក្រកម្ពុជា ដែលផ្តល់ជូនដោយ Global Banking and Finance Award នៃចក្រភពអង់គ្លេស។
ដូចគ្នាផងដែរ ធនាគារ ស្ថាបនា ក៏បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយដៃគូជាច្រើនដែលអាចផ្ដល់ សេវាកម្មទូទាត់ និងផ្ទេរប្រាក់តាមទូរស័ព្ទដៃដូចជា True Money - លីហួរវេលុយ - វីង - Pi Pay - Manulife និង កម្មវិធីបាគង ដែលបង្កើតឡើងដោយធនាគារជាតិនៃកម្ពុជា។
គួរបញ្ជាក់ផងដែរថា ក្នុងរយៈពេល២ខែនៃដើមឆ្នាំ២០២០ នេះ ធនាគារ ស្ថាបនា ក៏បានសម្រេចតាមគំរោងផែនការ តាមរយៈការធ្វើបច្ចុប្បន្នកម្មដោយដាក់ចេញនូវមុខងារ SATHAPANA Pay នៅលើ ស្ថាបនា ម៉ូបាល (SATHAPANA Mobile) ដែលជាសេវាធនាគារអេឡិចត្រូនិចតាមទូរស័ព្ទដៃ ដែលផ្តល់លទ្ធភាពដល់អតិថិជនអាចផ្ទេរប្រាក់បានឆាប់រហ័ស ងាយស្រួល និងប្រកបដោយសុវត្ថិភាពតាមរយៈ QR Code។
តាមរយៈមុខងារ QR Code ថ្មីនេះ នាពេលខាងមុខឆាប់ៗនេះ អតិថិជនរបស់ធនាគារ ស្ថាបនា ដែលធ្វើ ដំណើរទៅប្រទេសថៃ ក៏អាចធ្វើការទូទាត់ប្រាក់កាន់តែងាយស្រួល និងប្រកបដោយសុវត្ថិភាព តាមរយៈការ ស្កេន QR Code ជាមួយ ស្ថាបនា ម៉ូបាល (SATHAPANA Mobile) មិនតិចជាង ៤លានកន្លែងទូទាំងប្រទេសថៃ ដែលសេវាកម្មថ្មីនេះ មិនត្រូវបានគិតថ្លៃសេវាហើយអាចទូទាត់គ្រប់ប្រតិបត្តិការជាមួយ ប្រាក់រៀល។”
អំពីធនាគារ ស្ថាបនា
ធនាគារ ស្ថាបនា គឺជាធនាគារពាណិជ្ជឈានមុខគេមួយនៅក្នុងប្រទេសកម្ពុជាដែលមានទ្រព្យសកម្មសរុបលើស ១.៦ ពាន់លានដុល្លារអាមេរិក និងមានបុគ្គលិកបម្រើការងារច្រើនជាង ៤០០០នាក់។ យើងមានបណ្តាញសាខាធំជាងគេទីពីរនៅក្នុងប្រទេសកម្ពុជាដែលមានសាខាច្រើនជាង ១៧០សាខា និង ម៉ាស៊ីនអេធីអឹម ច្រើនជាង២០០គ្រឿង ដែលមានសមត្ថភាពពេញលេញដូចជាដាក់ប្រាក់ ដកប្រាក់ និងធ្វើការទូទាត់ប្រាក់។ យើងផ្ដល់សេវាកម្មធនាគារពេញលេញដូចជាសេវាប្រាក់កម្ចី សេវាប្រាក់បញ្ញើ សេវា iBanking សេវាធនាគារតាមទូរស័ព្ទដៃ សេវាប័ណ្ណឥណពន្ធ និងប័ណ្ណឥណទានប្រភេទវីសា សេវាផ្ទេរប្រាក់ក្នុងស្រុកនិងក្រៅប្រទេស សេវាផ្ទេរប្រាក់ជុំវិញពិភពលោក Western Union ហិរញ្ញវត្ថុពាណិជ្ជកម្ម និងសេវាកម្មផ្សេងៗទៀតជាច្រើន។ ជាមួយគ្នានោះផងដែរ យើងបានសហការជាមួយក្រុមហ៊ុនទូទាត់តាមទូរស័ព្ទដៃជាច្រើនដូចជា វីង ផាយផេ ទ្រូម៉ាន់នី និង លី ហួរ វេរលុយ ដើម្បីផ្តល់ភាពងាយស្រួលដល់អតិថិជន។