ពិធីចុះហត្ថលេខាលើភាពជាដៃគូគ្នារវាងធនាគារ ស្ថាបនា និង Pi Pay

រាជធានីភ្នំពេញ ថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០១៨ – ធនាគារ​ ស្ថាបនា​ ដែល​ជា​ធនាគារ​ ពាណិជ្ជឈាន​មុខ​គេ​ មួយ​នៅ​កម្ពុជា​សូម​ប្រកាស​អំពី​កិច្ច​ព្រម​ព្រៀង​គ្នា​លើ​ភាព​ជា​ដៃ​គូ​ជា​មួយ​ Pi​ Pay​ ដែល​ជា​កម្មវិធី​ទូទាត់​ ដោយ​គ្មាន​សាច់​ប្រាក់​ដំបូង​គេ​នៅ​កម្ពុជា​ ដើម្បី​ផ្តល់​ ជូន​អតិថិ​ជន​នូវការ​ផ្ទេរ​ប្រាក់​ ភ្លាម​ៗ​រវាង​ Wallet​ របស់​ធនាគារ​ ស្ថាបនា​ និង​ Wallet​ របស់​ Pi​ Pay​ ដោយ​ប្រើប្រាស់​កម្មវិធី​លើ​ទូរស័ព្ទ​ ដៃ​របស់​ធនាគារ​ ស្ថាបនា​ និង​ Pi Pay ។ 

ពិធី​ចុះ​ហត្ថលេខា​លើ​កិច្ចព្រម​ព្រៀង​គ្នា​នៃ​ភាព​ជា​ដៃ​គូ​នេះ​ត្រូវ​បាន​ប្រារព្ធ​ឡើង​នៅ​ផ្សារ​ទំនើប​ អ៊ីអន​ម៉ល​សែន​សុខ​ដែល​នឹង​អនុញ្ញាត​ឱ្យ​អតិថិជន​របស់​ធនាគារ​ ស្ថាបនា​ ទទួល​បាន​ផល​ប្រយោជន៍​ ជា​ច្រើន​ពី​ Pi Pay​ ខណៈ​ពេល​​អ្នក​ប្រើប្រាស់​ Pi Pay​ ទាំង​អស់​អាច​ផ្ទេរ​ប្រាក់​ទៅ​កាន់​គណនី​ ធនាគារ​ ស្ថាបនា​ នៅ​ទូទាំង​ប្រទេស​បាន​យ៉ាង​ងាយ​ស្រួល។

លោក​ Norihiko​ KATO​ ប្រធាន​នាយក​ប្រតិបត្តិធនាគារ​ ស្ថាបនា​ បាន​មាន​ប្រសាសន៍​ថា​​ “កិច្ច​​សហការ​​ក្នុង​ភាព​ជា​ដៃ​ជា​មួយ​ Pi​ Pay​ នេះ​គឺ​ជា​ជម្រើស​ដ៏​ល្អ​មួយ​ ពី​ព្រោះ​ Pi​ Pay​ គឺ​ជា​ស្ថាប័ន​ ជំនាញ​លើ​ឌីជីថល​ខាង​ផ្នែក​សេវាកម្ម​ហិរញ្ញវត្ថុ។ ការ​ផ្តល់​ជូន​អតិថិជន​ របស់​យើង​នូវ​សេវា​ Pi Pay​ តាម​រយៈ​កម្មវិធី​ Sathapana​ Mobile​ ថ្មី​របស់​យើង​ដែល​ទើប​ នឹង​បើក​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ ផ្លូវ​ការ​នឹង​បង្ហាញ​អតិថិជន​របស់​យើង​អំពី​សុវត្ថិភាព​ ឆាប់​រហ័ស​ និង​ងាយ​ស្រួល​ជាង​មុន​ក្នុង​ការ​ធ្វើ​ ប្រតិបត្តិការ​ធនគារ និង​ការ​ផ្ទេរ​ប្រាក់​នៅ​ក្នុង​សម័យ​ឌីជីថល​នា​ពេល​បច្ចុប្បន្ន​នេះ”។

លោក​ Norihiko​ KATO​ ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា​ “ការ​នាំ​យក​សេវា​ធនាគារ​ទំនើប​ដល់​អតិថិ​ជន​ ទោះ​បី​ ជា​ពួក​គេ​ស្ថិត​នៅ​ទីណា​ក៏​ដោយ​គឺ​ជា​ផ្នែក​មួយ​នៃ​បេសកកម្ម​របស់​ធនាគារ​ ស្ថាបនា។ ជា​មួយ​នឹង​ Sathapana​ Mobil​e យើង​អាច​បម្រើ​អតិថិ​ជន​បាន​កាន់​តែ​ច្រើន​ជាង​មុន​​នៅ​គ្រប់​ទី​កន្លែង​បន្ថែម​ពី​លើ​ បណ្តាញ​សាខា​ធំ​ជាងគេ​លំដាប់​ទី​ពីរ​នៅ​កម្ពុជា​ដែល​មាន​ចំនួន​ ១៦៩​ សាខា​ស្ថិត​នៅ​ទូទាំង​ ២៥​ ខេត្ត-ក្រុង។
 
កំឡុង​ពេល​នៃ​ពិធី​ចុះ​ហត្ថលេខា​ដ៏​អធិក​អធម​នេះ​ ដែល​មាន​កម្មវិធី​រាំបែប​ ‘flash mob’​ ដែល​នឹង​ផ្តល់​ ភាព​សប្បាយ​រីករាយ​ជូន​ដល់​ភ្ញៀវ​កិត្តិយស​ និង​អ្នក​ទិញ​ទំនិញ​ទាំង​អស់។ ធនាគារ​ ស្ថាបនា​ បាន​លើក​ ទឹក​ចិត្ត​អតិថិ​ជន​ឱ្យ​សាកល្បង​សេវា​ថ្មី​នេះ​ផង​ដែរ​ ព្រម​ទាំង​បាន​ផ្តល់​រង្វាន់​ដល់​អតិថិ​ជន​ដែល​បាន​ ទាញ​យកកម្មវិធី Sathapana​ Mobile​ និង Pi Pay និងចុះ​ឈ្មោះ​ប្រើប្រាស់​បាន​ដោយ​ជោគជ័យ។

លោក​ Tomas​ Pokorny​ ប្រធាន​នាយក​ប្រតិបត្តិ​ Pi​ Pay​ បាន​មាន​ប្រសាសន៍​ថា​ “យើង​មាន​សេចក្តី​ សោមនស្ស​រីករាយ​យ៉ាង​ខ្លាំង​ និង​សូម​ស្វាគមន៍​ធនាគារ​ ស្ថាបនា​ មក​កាន់​គ្រួសារ​ Pi Pay​ និង​រង់​ចាំ ​ផ្តល់​ភាព​ងាយ​ស្រួល​ក្នុង​ការ​ទូទាត់​ដោយ​គ្មាន​សាច់​ប្រាក់​ដល់​អតិថិ​ជន​របស់​ ធនាគារ​ ស្ថាបនា​ ជា​រៀង​ រាល់​ថ្ងៃ។ កិច្ច​សហការ​គ្នា​ក្នុង​ភាព​ជា​ដៃ​គ្នា​បែប​នេះ​ និង​ការ​សហការ​ ជា​បន្ត​បន្ទាប់​នា​ពេល​អនាគត​ នឹង​អនុញ្ញាត​ឱ្យ​អតិថិ​ជន​របស់​ធនាគារ​ ដៃ​គូ​របស់​យើង​បញ្ចូល​ទឹក​ប្រាក់​ក្នុង​ Pi​ Pay​ Wallet។ លើស​ពី​នេះ​ អតិថិ​ជន​របស់​ Pi Pay​ ក៏​អាច​ផ្ញើ​ប្រាក់​ទៅ​កាន់​ក្រុម​ គ្រួសារ​របស់​ពួក​គេ​នៅ​តាម​បណ្តា​ ខេត្ដ​នានា​ដោយ​ផ្ទាល់​ពី​ទូរស័ព្ទ​ដៃ​របស់​ពួក​គេបាន​ផង​ដែរ”។

លោក​ Tomas​ Pokorny​ ក៏​បាន​មាន​ប្រសាសន៍​ផង​ដែរ​ថា​ “យើង​ជឿជាក់​ថា​ភាព​ជា​ដៃ​គូ​នេះ​នឹង​លើក​ ទឹក​ចិត្ត​ដល់អ្នក​ប្រើប្រាស់​ Pi Pay​ ដែល​មិន​ទាន់​មាន​គណនី​ធនាគារ​ឱ្យ​បើក​គណនី​ដើម្បី​ឱ្យពួក​គេ​ អាច​ចូល​រួម​ក្នុង​វិស័យ​ហិរញ្ញ​វត្ថុ​ជា​ផ្លូវការ​ ហើយ​អ្នក​ទាំង​អស់​គ្នា​នឹង​ទទួល​បាន​ផល​ប្រយោជន៍​ជា​ច្រើន”៕