ពិធីចុះហត្ថលេខាលើភាពជាដៃគូគ្នារវាងធនាគារ ស្ថាបនា និង Pi Pay

រាជធានីភ្នំពេញ ថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០១៨ – ធនាគារ ស្ថាបនា ដែលជាធនាគារ ពាណិជ្ជឈានមុខគេ មួយនៅកម្ពុជាសូមប្រកាសអំពីកិច្ចព្រមព្រៀងគ្នាលើភាពជាដៃគូជាមួយ Pi Pay ដែលជាកម្មវិធីទូទាត់ ដោយគ្មានសាច់ប្រាក់ដំបូងគេនៅកម្ពុជា ដើម្បីផ្តល់ ជូនអតិថិជននូវការផ្ទេរប្រាក់ ភ្លាមៗរវាង Wallet របស់ធនាគារ ស្ថាបនា និង Wallet របស់ Pi Pay ដោយប្រើប្រាស់កម្មវិធីលើទូរស័ព្ទ ដៃរបស់ធនាគារ ស្ថាបនា និង Pi Pay ។ 

ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងគ្នានៃភាពជាដៃគូនេះត្រូវបានប្រារព្ធឡើងនៅផ្សារទំនើប អ៊ីអនម៉លសែនសុខដែលនឹងអនុញ្ញាតឱ្យអតិថិជនរបស់ធនាគារ ស្ថាបនា ទទួលបានផលប្រយោជន៍ ជាច្រើនពី Pi Pay ខណៈពេលដែលអ្នកប្រើប្រាស់ Pi Pay ទាំងអស់អាចផ្ទេរប្រាក់ទៅកាន់គណនី ធនាគារ ស្ថាបនា នៅទូទាំងប្រទេសបានយ៉ាងងាយស្រួល។

លោក Norihiko KATO ប្រធាននាយកប្រតិបត្តិធនាគារ ស្ថាបនា បានមានប្រសាសន៍ថា
“កិច្ចសហការក្នុងភាពជាដៃជាមួយ Pi Pay នេះគឺជាជម្រើសដ៏ល្អមួយពីព្រោះ Pi Pay គឺជាស្ថាប័ន ជំនាញលើឌីជីថលខាងផ្នែកសេវាកម្មហិរញ្ញវត្ថុ។ ការផ្តល់ជូនអតិថិជន របស់យើងនូវសេវា Pi Pay តាមេយៈកម្មវិធី Sathapana Mobile ថ្មីរបស់យើងដែលទើប នឹងបើកសម្ពោធដាក់ឱ្យប្រើប្រាស់ជា ផ្លូវការនឹងបង្ហាញអតិថិជនរបស់យើងអំពីសុវត្ថិភាព ឆាប់រហ័ស និងងាយស្រួលជាងមុនក្នុងការធ្វើ ប្រតិបត្តិការធនគារនិងការផ្ទេរប្រាក់នៅក្នុងសម័យឌីជីថលនាពេលបច្ចុប្បន្ននេះ។”

លោក Norihiko KATO ក៏បានបញ្ជាក់ផងដែរថា “ការនាំយកសេវាធនាគារទំនើបដល់អតិថិជនទោះបី ជាពួកគេស្ថិតនៅទីណាក៏ដោយគឺជាផ្នែកមួយនៃបេសកកម្មរបស់ធនាគារ ស្ថាបនា។ ជាមួយនឹង Sathapana Mobile យើងអាចបម្រើអតិថិជនបានកាន់តែច្រើនជាងមុខនៅគ្រប់ទីកន្លែងបន្ថែមពីលើ បណ្តាញសាខាធំជាងគេលំដាប់ទីពីរនៅកម្ពុជាដែលមានចំនួន ១៦៩ សាខាស្ថិតនៅទូទាំង ២៥ ខេត្ត-ក្រុង។
 
កំឡុងពេលនៃពិធីចុះហត្ថលេខាដ៏អធិកអធមនេះ ដែលមានកម្មវិធីរាំបែប ‘flash mob’ ដែលនឹងផ្តល់ ភាពសប្បាយរីករាយជូនដល់ភ្ញៀវកិត្តិយស និងអ្នកទិញទំនិញទាំងអស់។ ធនាគារ ស្ថាបនា បានលើក ទឹកចិត្តអតិថិជនឱ្យសាកល្បងសេវាថ្មីនេះផងដែរ ព្រមទាំងបានផ្តល់រង្វាន់ដល់អតិថិជនដែលបាន ទាញយកកម្មវិធី Sathapana Mobile និង Pi Pay និងចុះឈ្មោះប្រើប្រាស់បានដោយជោគជ័យ។

លោក Tomas Pokorny ប្រធាននាយកប្រតិបត្តិ Pi Pay បានមានប្រសាសន៍ថា “យើងមានសេចក្តី សោមនស្សរីករាយយ៉ាងខ្លាំង និងសូមស្វាគមន៍ធនាគារ ស្ថាបនា មកកាន់គ្រួសារ Pi Pay និងរង់ចាំ ផ្តល់ភាពងាយស្រួលក្នុងការទូទាត់ដោយគ្មានសាច់ប្រាក់ដល់អតិថិជនរបស់ ធនាគារ ស្ថាបនា ជារៀង រាល់ថ្ងៃ។ កិច្ចសហការគ្នាក្នុងភាពជាដៃគ្នាបែបនេះ និងការសហការ ជាបន្តបន្ទាប់នាពេលអនាគត នឹងអនុញ្ញាតឱ្យអតិថិជនរបស់ធនាគារ ដៃគូរបស់យើងបញ្ចូលទឹកប្រាក់ក្នុង Pi Pay Wallet។ លើសពីនេះ អតិថិជនរបស់ Pi Pay ក៏អាចផ្ញើប្រាក់ទៅកាន់ក្រុម គ្រួសាររបស់ពួកគេនៅតាមបណ្តា ខេត្ដនានាដោយផ្ទាល់ពីទូរស័ព្ទដៃរបស់ពួកគេបានផងដែរ។”

លោក Tomas Pokorny ក៏បានមានប្រសាសន៍ផងដែរថា “យើងជឿជាក់ថាភាពជាដៃគូនេះនឹងលើក ទឹកចិត្តដល់អ្នកប្រើប្រាស់ Pi Pay ដែលមិនទាន់មានគណនីធនាគារឱ្យបើកគណនីដើម្បីឱ្យពួកគេ អាចចូលរួមក្នុងវិស័យហិរញ្ញវត្ថុជាផ្លូវការ ហើយអ្នកទាំងអស់គ្នានឹងទទួលបានផលប្រយោជន៍ជាច្រើន។ ”