ភ្នំពេញ ថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៩ - សូមស្វាគមន៍មកកាន់ទីតាំងថ្មីនៃអាគារស្ដង់ដាររបស់ធនាគារ ស្ថាបនា សាខាស្រុកមុខកំពូល ឃុំរកាកោងទី១ ដែលបំពាក់ដោយប្រព័ន្ធបច្ចេកវិទ្យាទំនើបដូចជាម៉ាស៊ីនអេធីអឹម ដាក់ប្រាក់ និង ដកប្រាក់។
ក្នុងនាមជាធនាគារពាណិជ្ជដែលផ្តល់សេវាពេញលេញ អតិថិជននៅតំបន់ទាំងនោះអាចប្រើប្រាស់សេវាកម្មធនាគារដូចជា សេវាកម្មប្រាក់បញ្ញើរ សេវាកម្មឥណទាន ការប្រើប្រាស់កម្មវិធីធនាគារតាមទូរស័ព្ទ និងអ៊ីនធឺណិត ប័ណ្ណឥណពន្ធវីសា និង ប័ណ្ណឥណទានវីសា ការផ្ទេរប្រាក់ក្នុងស្រុក និងក្រៅស្រុក សេវាកម្មវេស្ទើនយូញៀន សេវាកម្មហិរញ្ញវត្ថុពាណិជ្ជកម្ម ព្រមទាំងសេវាកម្មហិរញ្ញវត្ថុជាច្រើនទៀត។
ធនាគារ ស្ថាបនា គឺជាធនាគារពាណិជ្ជឈានមុខគេមួយនៅក្នុងប្រទេសកម្ពុជា ដែលមានបណ្តាញសាខាធំជាងគេទី ២ នៅក្នុងប្រទេសដែលមានសាខាច្រើនជាង ១៧០ និងម៉ាស៊ីនអេធីអឹមច្រើនជាង ១៥០គ្រឿងទូទាំងប្រទេស។