ធនាគារ ស្ថាបនា ភីអិលស៊ី ឧបត្ថម្ភ​កៅអី​បង់​ដល់​សាលា​ខណ្ឌ​ច្បារ​អំពៅ

កាលពីថ្ងៃទី០៦ ខែមករា ឆ្នាំ២០១៧ ធនាគារ​ ស្ថាបនា ភីអិលស៊ី បានឧបត្ថម្ភកៅអីបង់ សម្រាប់អង្គុយចំនួន១៥ ដល់សាលាខណ្ឌច្បារអំពៅ សម្រាប់ប្រើប្រាស់នៅក្នុងសាលាខណ្ឌ។ នេះគឺជាការឧបត្ថម្ភកៅអីបង់លើកទី២ហើយ ដល់សាលាខណ្ឌច្បារអំពៅ​​ ដែលកាលពីលើកទី១ ធនាគារ ស្ថាបនា បានឧបត្ថម្ភកៅអីបង់ចំនួន២៤។ គោលបំណងនៃការឧបត្ថម្ភកៅអីបង់នេះ គឺដើម្បីចូលរួមចំណែកក្នុងកិច្ចការសង្គម និងការអភិវឌ្ឍក្នុងសហគមន៍ ព្រមទាំងធ្វើជាគំរូល្អសម្រាប់ស្ថាប័នផ្សេងៗទៀត​។ ជាក់ស្តែង ធនាគារ ​ស្ថាបនា តែងតែបាន​ឧបត្ថម្ភកៅអីបង់ និងសំភារៈប្រើប្រាស់ដទៃទៀត ដល់​មន្ទីរពេទ្យ សាលារៀន សាលារាជធានីភ្នំពេញ និងទីកន្លែងសាធារណៈជាច្រើនផ្សេងទៀត។ គួរបញ្ជាក់ថា ការចូលរួមចំណែកក្នុងការលើកស្ទួយសុខុមាលភាពសង្គម គឺជាផ្នែកមួយនៃទស្សនៈវិស័យរបស់ធនាគារ​ ស្ថាបនា ភីអិលស៊ី។

ធនាគារ ស្ថាបនា ភីអិលស៊ី បានផ្តល់​ជាដំណោះ​ស្រាយ​សេវាកម្មហិរញ្ញវត្ថុ​យ៉ាង​មាន​ប្រសិទ្ធភាព​​ក្នុងសហគមន៍ ដែលវាជាចលកយ៉ាងសំខាន់មួយក្នុងការជួយអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ ពោលគឺស្រប​តាមបាវ​ចនា​របស់​ធនាគារ​ ដែលលើកឡើងថា “ស្ថាបនា ជាប្រជា​ធនាគារ ធ្វើអោយ​ជីវិតប្រសើរ​ឡើង”។