ធនាគារ ស្ថាបនា ភីអិលស៊ី បរិច្ចាគ​ថវិកា​ជូន​មន្ទីរពេទ្យ​កុមា​រ​អង្គរ

កាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៦ ធនាគារ ស្ថាបនា​ ភីអិលស៊ី បានបរិច្ចាគថវិកាចំនួន ៤០០០​ដុល្លារអាមេរិក ជូនមន្ទីរពេទ្យកុមារអង្គរ ក្នុងខេត្តសៀមរាប។​ គោលបំណងនៃការបរិច្ចាគនេះ គឺដើម្បីចូលរួមចំណែកជួយជ្រោមជ្រែងសហគមន៍ តាមរយៈការងារសប្បុរសធម៌​ និងដោយ មើលឃើញថាមន្ទីរពេទ្យកុមារអង្គរខិតខំយកចិត្តទុកដាក់ព្យាបាលកុមារគ្រប់រូបប្រៀបបីដូចជា កូនៗរបស់ខ្លួនផ្ទាល់ ដោយមិនគិតពីការបង់ប្រាក់ឡើយ។ លើសពីនេះ មន្ទីរពេទ្យថែមទាំង ផ្តល់ប្រាក់សម្រាប់ថ្លៃធ្វើដំណើរទៅមកដល់គ្រួសារដែលមានជីវភាពខ្វះខាតខ្លាំង។ មន្ទីរពេទ្យ ក៏ផ្ដល់នូវម្ហូបអាហារ ទីកន្លែងស្នាក់នៅ និងសម្ភារៈចម្អិនអាហារជាមួយនឹងរូបមន្តចម្អិនអាហារ ដែលមានជីវជាតិ ជូនដល់ក្រុមគ្រួសារអំឡុងពេលនៃការព្យាបាលកូនៗរបស់ពួកគេទៀតផង។