ធនាគារ​ ស្ថាបនា​ ភីអិលស៊ី បាន​ចូល​រួម​ក្នុង​កម្ម​វិធី​បរិស្ថាន “តោះដាំ”

កាលពីថ្ងៃទី១៤ និង១៥ ខែមករា ឆ្នាំ២០១៧ ធនាគារ​ ស្ថាបនា ភីអិលស៊ី សហការជាមួយ​សមាគមនា​វា​​យុវជនអាស៊ី​អាគ្នេយ៍កម្ពុជា បានរៀបចំកម្មវិធី តោះដាំ ដែលប្រព្រឹត្ត​ធ្វើឡើង​នៅ​ស្រុកកំពង់លែង ខេត្ត​កំពង់ឆ្នាំង។ គោលបំណង​នៃព្រឹត្តិ​ការណ៍​នេះ គឺដើម្បីបង្កើន​ការយល់ដឹង​អំពីបរិស្ថាន និងការ​លើក​កម្ពស់​ការការពារបរិស្ថាន

ធនាគារ​ ស្ថាបនា ភីអិលស៊ី តែងតែដើរតួ​​ជាស្ថាប័ន​គំរូ ក្នុងការលើក​កម្ពស់សុខមាលភាព​សង្គម និងបរិស្ថាន ខណៈ​ពេល​ដែល ស្ថាបនា កំពុងតែបង្កើត​សេវាកម្ម និងផលិតផល​ធនាគារថ្មីៗ​ឱ្យកាន់តែ​សំបូរបែប ដើម្បីឆ្លើយ​តបទៅ​នឹង​ទំនោរនៃតម្រូវការ​ទីផ្សារហិរញ្ញវត្ថុក្នុង​ពេល​បច្ចុប្បន្ន។