១០/០២/២០១៧: ធនាគារ ស្ថាបនា ភីអិលស៊ី បានទទួលអាជ្ញាប័ណ្ណជាធនាគារពាណិជ្ជពេញលេញពីធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៦ បន្ទាប់ពីការរួមបញ្ចូលគ្នារវាង ម៉ារ៉ូហាន់ ធនាគារ ជប៉ុន និង មីក្រូហិរញ្ញវត្ថុ ស្ថាបនា លីមីតធីត។ បច្ចុប្បន្នភាព ធនាគារកំពុងផ្តល់ជូនសេវាធនាគារសម្រាប់អ្នកប្រើប្រាស់ (Retail Banking) ក៏ដូចជាសេវាធនាគារសម្រាប់សាជីវកម្ម (Corporate Banking) ជាមួយនឹងបណ្ដាញសាខាទាំង ១៦១ របស់ខ្លួន នៅទូទាំងប្រទេស។
ដើម្បីឆ្លើយតបទៅនឹងសេចក្តីណែនាំរបស់ធនាគារជាតិនៃកម្ពុជា ចុះថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០១៧ ធនាគារ ស្ថាបនា ភីអិលស៊ី សូមជម្រាបជូនដំណឹងដល់អតិថិជន និងសាធារណៈជនទាំងអស់ មេត្តាជ្រាបថា ធនាគារ ស្ថាបនា ភីអិលស៊ី គឺជា គ្រឹះស្ថាន ឯកជន ដែលត្រូវជាបុត្រសម្ព័ន្ធរបស់ MARUHAN Japan Group។ ដូចនេះ ធនាគារ ស្ថាបនា ភីអិលស៊ី មិនមែនជាគ្រឹះស្ថានរបស់រដ្ឋឡើយ។
អាស្រ័យដូចបានជម្រាបជូនខាងលើ សូមអតិថិជន និងសាធារណៈជនទាំងអស់ មេត្តាជ្រាបជាព័ត៌មាន។