ធនាគារ ស្ថាបនា ទើបបានប្រកាសអភិវឌ្ឍសាខាចំនួន ៥ ដែលអាចផ្តល់សេវាកម្មជាធនាគារពាណិជ្ជពេញ លេញទៅតាមតំបន់ប្រតិបត្តិការដែលបានកំណត់។
សាខាទាំងនេះមានដូចជា៖
- សាខាស្រុកទ្រាំង - ឃុំស្មោង (ខេត្តតាកែវ)
- សាខាស្រុកស្វាយអន្ទរ - ឃុំស្វាយអន្ទរ (ខេត្តព្រៃវែង)
- សាខាក្រុងបាវិត - សង្កាត់ច្រកម្ទេស (ខេត្តស្វាយរៀង)
- សាខាស្រុកព្រះនេត្រព្រះ - ឃុំជប់វារី (ខេត្តបន្ទាយមានជ័យ)
- និង សាខាស្រុកបន្ទាយមាស - ឃុំទូកមាសខាងលិច (ខេត្តកំពត)
ក្នុងនាមជាធនាគារពាណិជ្ជដែលផ្តល់សេវាពេញលេញ អតិថិជននៅតំបន់ទាំងនោះអាចប្រើប្រាស់សេវាកម្មធនាគារដូចជា សេវាកម្មប្រាក់បញ្ញើរ សេវាកម្មឥណទាន ការប្រើប្រាស់កម្មវិធីធនាគារតាមទូរស័ព្ទ អ៊ីនធឺណិត ប័ណ្ណឥណពន្ធវីសា ប័ណ្ណឥណទានវីសា ការផ្ទេរប្រាក់ក្នុងស្រុក និងក្រៅស្រុក សេវាកម្មវេស្ទើនយូញាណ សេវាកម្មហិរញ្ញវត្ថុពាណិជ្ជកម្ម ព្រមទាំងសេវាកម្មហិរញ្ញវត្ថុជាច្រើនទៀត។
ដើម្បីអបអរសាទរ អភិវឌ្ឍន៍ សាខាកម្រិត (ខ) ទៅ សាខាកម្រិត (ក) អតិថិជននៅតំបន់ទំាងនោះនឹងមានឱកាស ទទួលបានកាដូពិសេសពីធនាគារ ស្ថាបនា ដែលមានដូចជា៖ ឆ័ត្រ ដបទឹក អាវយឺត និងកាបូបកីឡានៅពេលបើកគណនីថ្មី ។ ការផ្តល់ជូនដ៏ពិសេសនេះ នឹងបន្តរហូតអស់ពីស្តុក។
ក្នុងឆ្នាំ ២០១៩ នេះ ធនាគារ ស្ថាបនា នៅតែបន្តប្រឹងប្រែងពង្រីកបណ្តាញសាខា និងបង្កើតអោយមានវត្តមានដ៏រឹងមាំ ដើម្បីបំពេញតម្រូវការអតិថិជន។
ស្ថាបនា គឺជាធនាគារពាណិជ្ជឈានមុខគេមួយនៅក្នុងប្រទេសកម្ពុជា ដែលមានបណ្តាញសាខាធំជាងគេទី ២ នៅក្នុងប្រទេសដែលមានសាខាច្រើនជាង ១៧០ និងម៉ាស៊ីនអេធីអឹមច្រើនជាង ១៥០គ្រឿងទូទាំងប្រទេស៕