ធនាគារ ស្ថាបនា ទទួលបានពានរង្វាន់ Cambodia’s Best Employer Brand សម្រាប់ឆ្នាំ 2020!

រាជធានីភ្នំពេញ ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២០ - ធនាគារ ស្ថាបនា គឺ​ជា​ធនាគារ​ពាណិជ្ជ​ឈាន​មុខ​គេ​មួយ​នៅ​ប្រទេស​កម្ពុជា។ នេះ​គឺ​ជា​កិត្តិយស​របស់​ធនាគារ ស្ថាបនា ដែល​ទទួល​បាន​ពាន​រង្វាន់​ Cambodia’s Best Employer Brand សម្រាប់​ឆ្នាំ 2020 ដែល​ជា​ពាន​រង្វាន់​លើក​ទី១៤ ប្រគល់​ដោយ​ The Employer Branding Institute, World HRD Congress and Stars of the Industry Group ថ្ងៃទី១០ ខែមករា ឆ្នាំ២០២០ ក្នុង​ទី​ក្រុង​បាងកក​នៃ​ប្រទេស​ថៃ។
លោក លឹម អូន ប្រធាន​នាយក​ប្រតិបត្តិ​ធនាគារ ស្ថាបនា បាន​មាន​ប្រសាសន៍​ថា៖ “ធនាគារ ស្ថាបនា តែង​តែ​ចាត់​ទុក​បុគ្គលិក​គឺ​ជា​ធនធាន​និង​សសរ​ទ្រូង​ដ៏​មាន​តម្លៃ​បំផុត​របស់​ធនាគារ ដែល​នាំ​ឱ្យ​យើង​មាន​កិត្តិយ​ទទួល​បាន​ពាន​រង្វាន់​ជា និយោជក​ល្អ​នៅ​កម្ពុជា​សម្រាប់​ឆ្នាំ​២០២០។”
លោក លឹម អូន ក៏​មាន​ប្រសាសន៍​បន្ត​ទៀត​ថា​៖ “យើង​ផ្ដល់​តម្លៃ​ដល់​ភាព​ចម្រុះ​នៅ​ក្នុង​ក្រុម​ការ​ងារ​ ហើយ​នឹង​អភិវឌ្ឍ​សមត្ថភាព​របស់​បុគ្គលិក​យើង ដើម្បី​ឱ្យ​យើង​អាច​ភ្ជាប់​ទំនាក់​ទំនង​កាន់​តែ​ល្អ​ប្រសើរ​ជា​មួយ​អតិថិជន និង​ផ្ដល់​ផលិត​ផល និង​សេវា​កម្ម​ធនាគារ​ប្រកប​ដោយ​ជោគជ័យ។”
ចាប់​តាំង​ពី​ការ​ប្រែ​ក្លាយ​ខ្លួន​ទៅ​ជា​ធនគារពាណិជ្ជ​មក ធនាគារ ស្ថាបនា បាន​ផ្តោត​ការ​យក​ចិត្ត​ទុក​ដាក់​យ៉ាង​ខ្លាំង​ទៅ​លើ​ការ​រៀប​ចំ​ថ្មី​ផ្នែក​ធនធាន​មនុស្ស និង​ការ​រៀប​ផែន​ការ​ធនធាន​ ក៏៏​ដូច​ជា​ការ​អភិវឌ្ឍន៍​ដើម្បី​ធានា​ថា ការ​គ្រប់​គ្រង​ធន​ធាន និង​ដំណើរ​ការ​បន្ត​ការ​អភិវឌ្ឍន៍​ទៅ​បាន​ដោយ​រលូន។
លោក អាំង ប៊ុនសេង នាយក​នាយកដ្ឋាន​ធនធាន​មនុស្ស​នៃធនាគារ ស្ថាបនា បាន​មាន​ប្រសាសន៍ថា៖ ”យើង​នៅ​តែ​បន្ត​វិនិយោគ​លើ​ការ​លូត​លាស់​ និង​ការ​អភិវឌ្ឍ​របស់​និយោជិក​របស់​យើង។ កម្ម​វិធី​បណ្តុះ​បណ្តាល និង​គំនិត​ផ្តួច​ផ្តើម របស់​យើង​អាច​ឱ្យ​យើង​កំណត់​តួនាទី​ និង​បុគ្គល​ដែល​មាន​សារៈ​សំខាន់​ ដើម្បី​គាំ​ទ្រ​ដល់ ការ​សម្រេច​បាន​នូវ​គោល​ដៅ​យុទ្ធសាស្ត្រ​របស់​យើង”

រហូត​មក​ដល់​បច្ចុប្បន្ន​ធនាគារ ស្ថាបនា មាន​បុគ្គលិក​ច្រើន​ជាង ៤.០០០ នាក់ ដែល​ភាគ​ច្រើន​ជា​បុគ្គលិក​ផ្នែក​លក់ និង​ជួរ​មុខ។

 

អំពីធនាគារ ស្ថាបនា
ធនាគារ ស្ថាបនា គឺជាធនាគាររពាណិជ្ជឈានមុខគេមួយនៅក្នុងប្រទេសកម្ពុជាដែលមានទ្រព្យសកម្មសរុបលើស ១.៦ ពាន់លានដុល្លារអាមេរិក និងមានបុគ្គលិកបម្រើការងារច្រើនជាង ៤០០០នាក់។ យើងមានបណ្តាញសាខាធំជាងគេទីពីរនៅក្នុងប្រទេសកម្ពុជាដែលមានសាខាច្រើនជាង ១៧០សាខា និង ម៉ាស៊ីន អេធីអឹម ច្រើនជាង២០០គ្រឿង ដែលមានសមត្ថភាពពេញលេញដូចជាដាក់ប្រាក់ ដកប្រាក់ និងធ្វើការទូទាត់ប្រាក់។ យើងផ្ដល់សេវាកម្មធនាគារពេញលេញដូចជាសេវាប្រាក់កម្ចី សេវាប្រាក់បញ្ញើ សេវា iBanking សេវាធនាគារតាមទូរស័ព្ទដៃ សេវាប័ណ្ណឥណពន្ធ និងប័ណ្ណឥណទានប្រភេទវីសា សេវាផ្ទេរប្រាក់ក្នុងស្រុកនិងក្រៅប្រទេស សេវាផ្ទេរប្រាក់ជុំវិញពិភពលោក Western Union ហិរញ្ញវត្ថុពាណិជ្ជកម្ម និងសេវាកម្មផ្សេងៗទៀតជាច្រើន។ ជាមួយគ្នានោះផងដែរ យើងបានសហការជាមួយក្រុមហ៊ុនទូទាត់តាមទូរស័ព្ទដៃជាច្រើនដូចជា វីង ផាយផេ ទ្រូម៉ាន់នី និង លី ហួរ វេរលុយ ដើម្បីផ្តល់ភាពងាយស្រួលដល់អតិថិជន។

Makes Your Life Better