ធនាគារ ស្ថាបនា ចុះកិច្ចព្រមព្រៀងភាព ជាដៃគូជាមួយ Western Union

រាជធានីភ្នំពេញ ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៨ – ធនាគារ ស្ថាបនា សូមប្រកាសពីការចុះកិច្ច ព្រមព្រៀងផ្តល់សេវាកម្មផ្ទេរប្រាក់ ទូទាំងពិភពលោករបស់ Western Union មកកាន់បណ្តា សាខារបស់ខ្លួនទូទាំងប្រទេស។ តាមរយៈសេវាកម្មនេះ អតិថិជនអាចធ្វើការផ្ញើ និងទទួល ប្រាក់បានយ៉ាងឆាប់រហ័សទូទាំងប្រទេសកម្ពុជា។ 

ប្រធាននាយកប្រតិបត្តិធនាគារ ស្ថាបនា លោក KATO Norihiko បានមានប្រសាសន៍ថា “យើងមានសេចក្តីរីករាយដែលបានសហការជាមួយ Western Union ដែលអនុញ្ញាតឱ្យ អតិថិជនរបស់យើងអាចតភ្ជាប់ទំនាក់ទំនងគ្នាទៅវិញទៅមកស្ទើរគ្រប់ប្រទេសនៅលើ ពិភពលោករួមទាំងក្នុងស្រុកផងដែរ។”

លោក KATO បានបន្ថែមថា “ការផ្តល់ជូនអតិថិជននូវភាពងាយស្រួល និងភាពជឿជាក់ របស់ Western Union មានសារៈសំខាន់ចំពោះយើង ហើយយើងមានមោទនភាពក្នុង ការពង្រីកវិសាលភាពសេវាកម្មរបស់យើង។” បច្ចុប្បន្ន មានប្រជាជនកម្ពុជាជាងមួយលាន នាក់កំពុងបម្រើការងារនៅបរទេស ដែលភាគច្រើននៅក្នុងប្រទេសថៃ។ ពលករកម្ពុជាក៏ មាននៅក្នុងប្រទេសផ្សេងៗទៀតផងដែរមានដូចជា ប្រទេសកូរ៉េខាងត្បូង ប្រទេសម៉ាឡេស៊ី និងប្រទេសជប៉ុន។ 

បើយោងតាមសៀវភៅកំណត់ត្រានៃការធ្វើចំណាក់ស្រុក និងការផ្ទេរប្រាក់របស់ធនាគារពិភព លោក(World Bank)ឆ្នាំ២០១៦ ប្រទេសកម្ពុជាគឺជាប្រទេសទទួលប្រាក់ពីបរទេសធំជាងគេលំដាប់ទី៨ នៅ តំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិកដោយមានចំនួន០,៩ពាន់លានដុល្លារអាមេរិក។ 

លោក Atish Shrestha នាយកតំបន់ Western Union ប្រចាំតំបន់ឥណ្ឌូចិនបានមាន ប្រសាសន៍ថា “ប្រាក់ដែលបានផ្ញើដោយពលរដ្ឋកម្ពុជារស់នៅឯក្រៅប្រទេសដើរតួនាទី យ៉ាងសំខាន់ក្នុងការជម្រុញកំណើនសេដ្ឋកិច្ចនៅក្នុងក្រុមគ្រួសារក៏ដូចជាសេដ្ឋកិច្ចជាតិទាំងមូល។ ខណៈ ដែលមានប្រជាជនកម្ពុជាកាន់តែច្រើនស្វែងរកការងារធ្វើនៅឯក្រៅប្រទេស ដើម្បីរកប្រាក់មកចិញ្ចឹមក្រុមគ្រួសាររបស់ពួកគេនៅឯស្រុកកំណើតវិញ។ ការប្តេជ្ញាចិត្ត របស់យើងគឺធ្វើយ៉ាងណាបន្ត និងពង្រីកវិសាលភាពនៃដំណើរការសេវាផ្ញើប្រាក់ពីក្រៅ ប្រទេសក៏ដូចជានៅក្នុងប្រទេសឱ្យកាន់តែមានភាពងាយស្រួល។”

លោក Shrestha បានបន្ថែមថា “យើងសូមស្វាគមន៍ធនាគារ ស្ថាបនា មកកាន់គ្រួសារ Western Union  និងជឿជាក់ថាវិសាលភាពនៃបណ្តាញសាខារបស់ពួកគេនឹង ផ្តល់ភាពងាយស្រួលសម្រាប់សេវាផ្ទេរប្រាក់ទាំងក្នុងស្រុក និងក្រៅស្រុក។” 

ភាពជាដៃគូជាមួយនឹងធនគារ ស្ថាបនានេះ មិនត្រឹមតែអាចបំពេញតម្រូវ ការហិរញ្ញវត្ថុរបស់អតិថិជនបានប៉ុណ្ណោះទេ ថែមទាំងជួយក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ច និង សង្គមរបស់ប្រទេសផងដែរ។

អំពីធនាគារ ស្ថាបនា
ធនាគារ ស្ថាបនា គឺជាធនាគារពាណិជ្ជឈានមុខគេមួយក្នុងប្រទេសកម្ពុជាដែលមាន ទ្រព្យសម្បត្តិសកម្មសរុបជាង ១ ពាន់លានដុល្លារ។ ធនាគារមានបណ្តាញសាខាធំជាង គេលំដាប់ទីពីរនៅក្នុងប្រទេសដែលមាន ១៦៩ សាខា និងបុគ្គលិកជាង ៤០០០ នាក់។ ធនាគារផ្តល់ជូននូវផលិតផល និងសេវាកម្មធនាគារពេញលេញមានដូចជា ប្រាក់កម្ចី ប្រាក់បញ្ញើ សេវាផ្ទេរប្រាក់ក្នុងស្រុកនិងក្រៅប្រទេស សេវាធានា សេវាទូទាត់ការនាំចេញ និងនាំចូល និងមានសេវាកម្មដទៃទៀតជាច្រើន។