ទ្រព្យ​សកម្ម​សរុប​របស់​​ធនាគារ​ ស្ថាបនា​ ​បាន​​កើន​​ដល់​​ជាង​​​១​ពាន់​​​លាន​​ដុល្លារ​អាមេរិក

រាជធានីភ្នំពេញ ប្រទេសកម្ពុជា -គិតត្រឹម​ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៧​​​ ​​​ទ្រព្យសកម្មសរុបរបស់  ធនាគារ ស្ថាបនា  បានកើនដល់ទៅជាង១ពាន់លាន​ដុល្លារអាមេរិក។

ប្រធាននាយកប្រតិបត្តិនៃធនាគារ ស្ថាបនា លោក KATO Norihiko បានមានប្រសាសន៍ ថា “ការកើនឡើងនៃ ទ្រព្យសកម្មសរុបរហូតដល់ទៅជាង១ពាន់លានដុល្លារអាមេរិកនេះ គឺជាតឹកតាងមួយនៃការរីកចម្រើនជាបន្តបន្ទាប់របស់ធនាគារ។ ធនាគារ ស្ថាបនា សូមចូលរួមចំណែកបន្ថែមទៀតដល់ការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងការអភិវឌ្ឍប្រកបដោយនិរន្តរភាពនៃសេដ្ឋកិច្ចប្រទេសកម្ពុជា។” លោក ក៏បានសំដែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់អតិថិជនទាំងអស់ និងភាគីពាក់ព័ន្ធនានា រួមទាំងបុគ្គលិកចំនួនជាង ៤,២០០នាក់សម្រាប់ការប្តេជ្ញាចិត្តក្នុងការបំពេញការងារបានយ៉ាងល្អ។

សម្រាប់សារពីលោកប្រធាននាយកប្រតិបត្តិ សូមចុចនៅទីនេះ​​​​