ការ​ផ្លាស់​ប្តូរ​ទី​តាំង​ម៉ាស៊ីន ​អេ​ធី​អឹម មួយ​កន្លែង

០៩/ ០៣/ ២០១៧: ធនាគារ ស្ថាបនា ភីអិលស៊ី សូមជម្រាបជូនដំណឹងដល់អតិថិជន និងសាធារណជនទាំងអស់ មេត្តាជ្រាបថា ស្ថាបនា សូមធ្វើការផ្លាស់ប្តូរទីតាំងម៉ាស៊ីន អេទីអឹម ដែលស្ថិតនៅមុខហាង វាំងនន​ Royal Curtain តាមបណ្តោយផ្លូវ២៧១ មកដាក់នៅទីតាំងថ្មីស្ថិតនៅមុខឱសថស្ថាន មហាលាភ ក្បែរផ្សារដេប៉ូវិញ ដែលមានអាស័យដ្ឋាន៖ ផ្ទះលេខ១៥៦​AEo ផ្លូវលេខ១៨២ ភូមិ១០ សង្កាត់ផ្សារដេប៉ូ១ ខ័ណ្ឌទួលគោក រាជធានីភ្នំពេញ។ ឥឡូវនេះ ទីតាំងម៉ាស៊ីន អេធីអឹម ថ្មីនេះអាចដំណើរការសេវាកម្មធនាគារបានហើយ។ លោកអ្នកអាចមើលផែនទីទីតាំងម៉ាស៊ីន អេធីអឹម នេះនៅលើគេហទំព័ររបស់ធនាគារ ស្ថាបនា ភីអិលស៊ី។