ធនាគារ ស្ថាបនា ក្នុងនាមជាធនាគារពាណិជ្ជឈានមុខក្នុងប្រទេសកម្ពុជា តែងតែចូលរួមចំណែកយ៉ាងសកម្មក្នុងសកម្មភាពសប្បុរសធម៌និងការងារសង្គម។ ធនាគារ ស្ថាបនា នឹងនៅក្បែរប្រជាជនកម្ពុជា ដើម្បីដើរឆ្លងផុតគ្រាដ៏លំបាកនេះជាមួយគ្នាប្រកបដោយភាពជឿជាក់ ស្របតាមសុភាសិត "ស្រលាញ់គ្នា ក្នុងគ្រាក្រ ស្គាល់មិត្តល្អក្នុងគ្រាលំបាក"។
ធនាគារយើងខ្ញុំ បានបរិច្ចាគទឹកប្រាក់ចំនួន ៥០.000ដុល្លារអាមេរិក ជូនទៅកាន់រាជរដ្ឋាភិបាលកម្ពុជា និងបានពាំនាំនូវសម្ភារៈបរិក្ខារពេទ្យដែលចាំបាច់ ជូនទៅកាន់មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ដើម្បីចូលរួមចំណែកក្នុងការប្រយុទ្ធប្រឆាំងនឹងវីរុសកូវីដ១៩ រួមមាន ម៉ាស់៤.០០០សម្រាប់ អាល់កុល១០កាដុង (៣០០L) និងទឹកជែលលាងដៃ (៥០០ml) ៧៧ដប។
សូមសាធារណជន ចូលរួមទាំងអស់គ្នាក្នុងការបង្ការនិងការពារការរីករាលដាលនៃវីរុសកូវីដ១៩ ដោយអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធានអនាម័យ និងផ្អាកជាបណ្តោះអាសន្ននូវការជួបជុំ។ ធនាគារ ស្ថាបនា សូមជូនពរដល់អ្នកឆ្លងកូវីដ១៩ទាំងអស់ឲ្យឆាប់បានជាសះស្បើយ និងក្រុមគ្រូពេទ្យ គិលានុបដ្ឋាយិកាបុគ្គលិកសុខាភិបាល និងប្រជាជនកម្ពុជាទាំងអស់ទទួលបាននូវសុខភាពល្អ និងសំណាងល្អ។