ការ​បរិច្ចាគ​របស់​ធនាគារ ស្ថាបនា ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​កូវីដ១៩

ធនាគារ ស្ថាបនា ក្នុង​នាម​ជា​ធនាគារ​ពាណិជ្ជ​ឈាន​មុខ​ក្នុង​ប្រទេស​កម្ពុជា​ តែង​តែ​ចូល​រួម​ចំណែក​យ៉ាង​សកម្ម​ក្នុង​សកម្មភាព​សប្បុរសធម៌​និង​ការ​ងារ​សង្គម។ ធនាគារ ស្ថាបនា នឹង​នៅ​ក្បែរ​ប្រជាជនកម្ពុជា  ដើម្បី​ដើរ​ឆ្លង​ផុត​គ្រា​ដ៏​លំបាក​នេះ​ជា​មួយ​គ្នា​ប្រកប​ដោយ​ភាព​ជឿ​ជាក់​ ស្រប​តាម​សុភាសិត "ស្រលាញ់​គ្នា ក្នុង​គ្រា​ក្រ ស្គាល់​មិត្ត​ល្អ​ក្នុង​គ្រា​លំបាក"។
ធនាគារ​យើងខ្ញុំ បាន​បរិច្ចាគ​ទឹក​ប្រាក់​ចំនួន ៥០.000​ដុល្លារ​អាមេរិក​ ជូន​ទៅ​កាន់​រាជ​រដ្ឋាភិបាល​កម្ពុជា និង​បាន​ពាំ​នាំ​នូវ​សម្ភារៈ​បរិក្ខារ​ពេទ្យ​ដែល​ចាំ​បាច់​ ជូន​ទៅ​កាន់​មន្ទីរ​ពេទ្យ​មិត្ត​ភាព​ខ្មែរ-សូវៀត ដើម្បី​ចូល​រួម​ចំណែក​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​វីរុស​កូវីដ១៩ រួម​មាន​ ម៉ាស់​៤.០០០​សម្រាប់ អាល់​កុល​១០​កាដុង (៣០០L) និង​ទឹក​ជែល​លាង​ដៃ (៥០០ml) ៧៧ដប។
សូម​សាធារណជន ចូល​រួម​ទាំង​អស់​គ្នា​ក្នុង​ការ​បង្ការ​និង​ការ​ពារ​ការ​រីករាល​ដាល​នៃ​វីរុស​កូវីដ១៩ ដោយ​អនុវត្ត​ឲ្យ​បាន​ខ្ជាប់​ខ្ជួន​នូវ​វិធាន​អនាម័យ និង​ផ្អាក​ជា​បណ្តោះ​អាសន្ន​នូវ​ការ​ជួប​ជុំ។ ធនាគារ ស្ថាបនា សូម​ជូន​ពរ​ដល់​អ្នក​ឆ្លង​កូវីដ១៩​ទាំង​អស់​ឲ្យ​ឆាប់​បាន​ជាសះ​ស្បើយ​ និង​ក្រុម​គ្រូ​ពេទ្យ គិលានុបដ្ឋាយិកា​បុគ្គលិក​សុខាភិបាល និង​ប្រជាជន​កម្ពុជា​ទាំង​អស់​ទទួល​បាន​នូវ​សុខភាព​ល្អ​ និង​សំណាង​ល្អ។

Makes Your Life Better