កិច្ច​សហ​ប្រតិបត្តិ​ការ​រវាង​ធនា​គារ ​ស្ថាបនា​ ភីអិលស៊ី​ និង​ធនា​គា​រ Firs​t​ Commercial ​Bank

ភ្នំពេញ ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៦:

ធនាគារស្ថាបនា ភីអិលស៊ី ជាធនាគារពាណិជ្ជថ្មីមួយ ដែលកើតឡើងមក​ពីការគួបបញ្ចូលគ្នា​ដោយ​​ជោគជ័យ រវាងធនាគារពាណិជ្ជ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើសន្សំ ហើយបាន​ធ្វើប្រតិបត្តិការ​នៅ​គ្រប់​រាជធានី-ខេត្ត ទូទាំងព្រះរាជា​ណាចក្រកម្ពុជា តាមរយៈ ១៦០ការិយាល័យ។

First Commercial Bank (FCB) គឺជាធនាគារចិនតៃវ៉ាន់ដ៏ធំមួយ​ដែលបានកកើតឡើងក្នុងឆ្នាំ ១៨៩៩ ហើយ​បច្ចុប្បន្ន​ បានពង្រីកការវិនិយោគរបស់ខ្លួន ហើយបានឈរក្នុងចំណោមធនាគារធំៗលំដាប់ថ្នាក់កំពូលទាំង ២០០ ក្នុងពិភពលោក។

ដោយមានការទុកចិត្តចំពោះ ធនាគារ ស្ថាបនា ភីអិលស៊ី  First Commercial Bank (FCB) បានសហការ​ជាមួយ​ដៃគូដទៃទៀត សរុបទាំងអស់ចំនួន ៧ ក្នុងប្រទេសតៃវ៉ាន់ (FIRST COMMERCIAL BANK, PHNOM PENH BRANCH; FIRST COMMERCIAL BANK, OFFSHORE BANKING BRANCH; BANK OF TAIWAN, OFFSHORE BANKING BRANCH; CHANG HWA COMMERCIAL BANK, OFFSHORE BANKING BRANCH; HUA NAN COMMERCIAL BANK, LTD., OFFSHORE BANKING BRANCH; TAIWAN BUSINESS BANK, OFFSHORE BANKING BRANCH  និង Land Bank of Taiwan, Offshore Banking Branch) បានផ្តល់ទុនកម្ចី (SYNDICATED LOAN) ចំនួន ៣៥ លានដុល្លារអាមេរិក ដល់ធនាគារ ស្ថាបនា ភីអិលស៊ី ដែលបានចុះកិច្ចព្រមព្រៀង កាលពីថ្ងៃទី ១៨ ខែ ឧសភា ឆ្នាំ ២០១៦ កន្លងទៅ​នាទីក្រុង តៃប៉ិ ប្រទេស​តៃវ៉ាន់។ កិច្ចសហការនេះ បានឆ្លុះបញ្ចាំងឲ្យឃើញថា ធនាគារស្ថា​បនា ភីអិលស៊ី កំពុង​តែបាន​ទទួល​ការជឿ​ទុកចិត្ត ពីសាធារណៈជន និងអ្នកវិនិយោគទុនទាំងឡាយ ហើយ ប្រាក់ទុនបន្ថែមនេះ គឺជា​កម្លាំង​ជំរុញ​ដ៏ខ្លាំង​មួយសំរាប់ ធនាគារ ស្ថាបនា ភីអិលស៊ី ដើម្បីសម្រេចបាន​ទស្សនៈ​វិស័យ​របស់​ខ្លួន​ក្នុង​ការកាត់បន្ថយភាពក្រីក្រ និងរួមចំណែកកសាង និងអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិប្រកបដោយជោគជ័យ។