គម្រោង សន្សំជាក្រុម
ក្រៅពីសន្សំជាបុគ្គល លោកអ្នកអាចធ្វើការសន្សំជាក្រុមជាមួយធនាគារ ស្ថាបនា។ យើងសូមណែនាំលោកអ្នកអំពីគម្រោង សន្សំជាក្រុម ដែលលោកអ្នកអាចផ្តើមសន្សំរួមគ្នាជាមួយមនុស្សជាទីស្រលាញ់ សមាជិកគ្រួសារ មិត្តរួមការងារ ឬមិត្តភក្តិរបស់អ្នក ដើម្បីទទួលបានអត្រាការប្រាក់ច្រើនជាងការសន្សំធម្មតា រហូតដល់ទៅ 10ដង។ លក្ខខណ្ឌងាយៗសម្រាប់ការសន្សំជាក្រុមនេះ គឺតម្រូវឱ្យមានសមាជិកចាប់ពី 2 ទៅ 5 នាក់ ហើយម្ចាស់គណនីម្នាក់ៗត្រូវមានគណនីបញ្ញើសន្សំដែលសកម្ម។ អ្វីដែលពិសេសនោះគឺ សមាជិកចូលរួមទាំងអស់នឹងទទួលបានអត្រាការប្រាក់ខ្ពស់បំផុតដូចគ្នា ដែលអត្រាការប្រាក់ត្រូវបានកំណត់ទៅតាមសមតុល្យសរុបដែលបានដាក់បញ្ញើ។
សូមទៅកាន់សាខាធនាគារ ស្ថាបនា ដើម្បីចាប់ផ្តើមគម្រោង សន្សំជាក្រុម ជាមួយមនុស្សជាទីស្រលាញ់របស់អ្នក ឥឡូវនេះ!
លក្ខណៈពិសេស
សមតុល្យសរុបប្រចាំថ្ងៃ | អត្រាការប្រាក់(ប្រចាំឆ្នាំ) | |
---|---|---|
ប្រាក់ដុល្លារអាមេរិក/ប្រាក់រៀល | ||
> 500 ដុល្លារ ឡើងទៅ | រហូតដល់ 2.75% |
របៀបបើកគណនី
- សម្រាប់ព័ត៌មានលម្អិត សូមទៅកាន់សាខាណាមួយរបស់ធនាគារ ស្ថាបនា ដែលនៅជិតលោកអ្នកបំផុត អ្នកជំនាញរបស់យើងនឹងស្វាគមន៍ ព្រមទាំងណែនាំលោកអ្នកអំពីដំណើរការនេះ ឬអាចទាក់ទងមកកាន់សហការីរបស់យើងខ្ញុំ ២៤ម៉ោង តាមរយៈលេខទូរស័ព្ទ ០២៣ ៩៩៩ ០១០ / ០៨១ ៩៩៩ ០១០ ឬអ៉ីម៊ែល customercare@sathapana.com.kh ។
- សម្រាប់អាស័យដ្ឋានសាខារបស់យើងខ្ញុំ សូមចុចទីនេះ
- សម្រាប់ព័ត៌មានលម្អិត សូមចុចទីនេះ