ផ្ទេរប្រាក់តាមរយៈ Western Union

ធនាគារ​ ស្ថាបនា​ បាន​ចុះ​កិច្ច​ព្រម​ព្រៀង​ជា​មួយ​ Western​ Union​ ដើម្បី​ផ្តល់​សេវា​ផ្ទេរ​ប្រាក់​នៅ​ទូទាំង​ពិភព​លោក​ពី​ Western Union​ តាម​រយៈ​បណ្តាញ​សាខា​របស់​ខ្លួន​នៅ​ទូទាំង​ ប្រទេស។ សេវាកម្ម​នេះ​ជួយ​អតិថិ​ជន​ដើម្បី​ផ្ញើ​ និង​ទទួល​ប្រាក់​បាន​យ៉ាង​ឆាប់​រហ័ស​នៅ​ទូទាំង​ប្រទេស​កម្ពុជា។ 

តាម​រយៈ​កិច្ច​សហការ​ជាមួយ​ Western​ Union​ អតិថិ​ជន​របស់​ធនាគារ​ ស្ថាបនា​ អាច​ធ្វើ​ការ​ផ្ញើ​ និង​ទទួល​ប្រាក់​ស្ទើរ​តែ​ពី​គ្រប់​ប្រទេស​នៅ​លើពិភពលោក។ 

ទំនុកចិត្ត
Western​ Union​ បាន​ផ្តល់​ជូន​អតិថិជន​របស់​ខ្លួន​នូវ​សេវា​ផ្ទេរ​ប្រាក់​អស់​រយៈ​ពេល​ជាង​១៤០​ឆ្នាំ​ មក​ហើយ។ គ្រប់​ប្រតិបត្តិការ​ផ្ទេរ​ប្រាក់​ទាំង​អស់​ត្រូវ​បាន​តាម​ដាន​ដោយ​ប្រើ​ប្រព័ន្ធ​លេខ​ត្រួត​ពិនិត្យ​លើ​ការ​ផ្ទេរ​ប្រាក់​ (MTCN)​ ដើម្បី​ធានា​បាន​ថា ប្រាក់​របស់​លោក​អ្នក​នឹង​ត្រូវ​បាន​ទូទាត់ភ្លាម​ៗ​ទៅ​ឲ្យ​អ្នក​ទទួល។

រហ័សទាន់ចិត្ត
លោក​អ្នក​អាច​ទទួល​បាន​ប្រាក់​ក្នុង​រយៈ​ពេល​ត្រឹម​តែ​ប៉ុន្មាន​នាទី​ប៉ុណ្ណោះ​ បន្ទាប់​ពី​ធ្វើ​ប្រតិបត្តិការ​ផ្ទេរ​ប្រាក់​រួច។ Western​ Union​ ប្រើ​ប្រាស់​បច្ចេកវិទ្យា​ទំនើប​ និង​បណ្តាញ​កុំព្យួទ័រ​ដែល​គ្រប​ដណ្តប់​ទូទាំង​ពិភព​លោក​ដើម្បី​ធ្វើ​ការ​ទូទាត់​ភ្លាម​ៗ​នៅ​តាម​បណ្តាញ​ភ្នាក់ងារ​ជាង​ ២០០​ ប្រទេស​ជុំវិញពិភព​លោក។

ភាពងាយស្រួល
ទាំង​អ្នក​ផ្ញើ​ និង​អ្នក​ទទួល​ប្រាក់​អាច​ធ្វើ​ការ​ផ្ទេរ​ប្រាក់​តាម​រយៈ​សាខា​ធនាគារ​ ស្ថាបនា​ ដែល​ស្ថិត​នៅ​ជិត​លោក​អ្នក​ជាង​គេ​នៅ​ទូទាំង​ប្រទេស​កម្ពុជា​ ឬ​ នៅ​តាម​ទីតាំង​ណា​មួយ​ក្នុង​ ចំណោម​ជាង​ ៤៥០,០០០​ ទី​តាំង​របស់​ Western Union​ នៅ​ជុំវិញ​ពិភពលោក​ដើម្បី​ធ្វើ​ការ​ផ្ញើ​ ឬ​ទទួល​ប្រាក់​ដោយ​មិន​ចាំ​បាច់​មាន​គណនី​ធនាគារ​នោះ​ទេ។

ដើម្បីផ្ញើប្រាក់ ៖

  • សូមអញ្ជើញទៅកាន់សាខាធនាគារ ស្ថាបនា ដែលស្ថិតនៅជិតលោកអ្នកជាងគេ ដើម្បីទទួលបានសេវា Western Union។
  • បំពេញទម្រង់បែបបទ "ផ្ញើប្រាក់" ។ បន្ទាប់មក សូមផ្តល់ទម្រង់បែបបទដែលបានបំពេញរួច និង​ឯកសារ​អត្តសញ្ញាណរបស់លោកអ្នក ចំនួនប្រាក់ដែលលោកអ្នកចង់ផ្ញើ រួមជាមួយ កម្រៃ​សេវា​ផង​ដែរ​ (កម្រៃ​សេវា​មាន​ភាព​ខុសៗគ្នា)។
  • បុគ្គលិកធនាគារនឹងផ្តល់ជូនលោកអ្នកនូវវិកយបត្រ និងលេខត្រួតពិនិត្យលើការផ្ទេរប្រាក់ (MTCN)។
  • ហៅទូរស័ព្ទទៅអ្នកទទួលប្រាក់របស់លោកអ្នក​ និង​ផ្តល់​ឱ្យ​ពួក​គេ​នូវ​ព័ត៌មាន​លម្អិត​នៃ​ប្រតិបតិ្តការ​រួម​មាន​ឈ្មោះ​អ្នក​ផ្ញើ​ប្រាក់​ ចំនួន​ទឹក​ប្រាក់​ដែល​ត្រូវ​ផ្ញើ​ ប្រទេស​ដែល​ត្រូវ​ផ្ញើ​ និង​ លេខ​ MTCN​ ចំនួន​១០​ខ្ទង់។ មិន​ត្រូវ​បង្ហាញ​ព័ត៌មាន​លម្អិត​អំពី​ប្រតិបតិ្តការ​ទៅ​អ្នក​ផ្សេង​ទៀត​ក្រៅ​ពី​អ្នក​ទទួល​ប្រាក់​នោះ​ឡើយ។

ដើម្បីទទួលប្រាក់ ៖

  • សូមអញ្ជើញទៅកាន់សាខាធនាគារ ស្ថាបនា ដែលស្ថិតនៅជិតលោកអ្នកជាងគេ ដើម្បី​ទទួល​បាន​សេវា​ផ្ទេរ​ប្រាក់ពី​ Western Union។
  • បំពេញទម្រង់បែបបទ "ទទួលប្រាក់" និងផ្តល់ព័ត៌មានលម្អិតមានដូចជា ឈ្មោះ​របស់​អ្នក​ទទួល​ប្រាក់​ ចំនួន​ប្រាក់​ដែល​ត្រូវ​ទទួល​ ប្រទេស​ទទួលប្រាក់​ និងលេខ​ MTCN ចំនួន១០ខ្ទង់ ។
  • បង្ហាញបុគ្គលិកធនាគារនូវអត្តសញ្ញាណប័ណ្ណដែលមានសុពលភាពរបស់អ្នកទទួលប្រាក់។
  • ចុះហត្ថលេខាលើវិកយបត្រ និងទទួលយកប្រាក់។

** ប្រតិបត្តិការផ្ញើប្រាក់អាចត្រូវបានពន្យាពេល ឬ សេវាកម្មត្រូវបានផ្អាកដោយផ្អែកលើលក្ខខណ្ឌមួយចំនួនមាន ដូចជា ចំនួន​ទឹក​ប្រាក់​ដែល​បាន​ផ្ញើ​ ប្រទេស​គោល​ដៅ រូបិយប័ណ្ណដែលអាចផ្ញើបាន បញ្ហាបទបញ្ញាតិនិង អត្រាការប្រាក់រូបិយប័ណ្ណបរទេស សកម្មភាព​តម្រូវ​សម្រាប់​អ្នក​ទទួល​ប្រាក់​ តម្រូវការផ្នែកអត្តសញ្ញាណ ពេលវេលាខុសគ្នានៅតាមទីតាមងភ្នាក់ងារ ពេលវេលាខុសគ្នាតាមងតំបន់ ឬ ការ​សុំ​ពន្យារ​ពេល​ណា​មួយ។ លក្ខខណ្ឌបន្ថែមទៀតអាចត្រូវបានអនុវត្ត។ ម្រាប់ព័ត៌មានលម្អិត សូមពិនិត្យមើលលក្ខខណ្ឌ។