គណនីរូបិយប័ណ្ណបរទេស
គណនីរូបិយប័ណ្ណបរទេស ជារូបិយប័ណ្ណយ៉េន ជួយលោកអ្នកចាត់ចែងរូបិយប័ណ្ណបរទេសសម្រាប់ការប្រើប្រាស់នាពេលអនាគត ប្រកបដោយភាពងាយស្រួល និងសុវត្ថិភាព។ គណនី នេះសមស្របសម្រាប់អតិជន–ឯកត្តជន ក្រុមហ៊ុន ធនាគារ និងមីក្រូហិរញ្ញវត្ថុ ព្រមទាំងមានភាពសមស្របបំផុតសម្រាប់អតិថិជនដែលធ្វើការទូទាត់សាច់ប្រាក់ជារូបិយប័ណ្ណយ៉េនជាទៀងទាត់។
លក្ខណៈពិសេស
រូបិយប័ណ្ណ | ប្រាក់យ៉េនជប៉ុន |
---|---|
ប្រាក់បើកគណនីដំបូង | ៤០.០០០ យ៉េន |
សមតុល្យអប្បបរមា | ៤០០ យ៉េន |
អត្ថប្រយោជន៍ដែលទទួលបាន |
|
លក្ខខណ្ឌ
ឯកត្តជន
- បុគ្គលដែលមានអាយុចាប់ពី១៨ឆ្នាំឡើងទៅ
- អត្តសញ្ញាណដែលមានសុពលភាព ឬ
- លិខិតឆ្លងដែនដែលមានសុពលភាព ឬ
- លិខិតអត្តសញ្ញាណ សំបុត្រកំណើត សៀវភៅគ្រួសារ
- លិខិតបញ្ជាក់មុខរបរ និងចំណូល
- បំពេញទម្រង់ស្នើរសុំរបស់ធនាគារ ស្ថាបនា
- គំរូហត្ថាលេខា ឬស្នាមមេដៃ
- និងឯកសារតម្រូវផ្សេងៗ
ស្ថាប័នស្របច្បាប់
- វិញ្ញាបនប័ត្រនៃការចុះឈ្មោះ ឬក្រុមហ៊ុនសាជីវកម្ម ដោយក្រសួងពាណិជ្ជកម្ម
- អនុស្សរណៈនិងលក្ខន្តិកៈ (ឬ រូបសំណាក)
- អាជ្ញាប័ណ្ណអាជីវកម្មដែលចេញដោយក្រសួងនិងអាជ្ញាធរពាក់ព័ន្ធ (មិនមានក៏បាន)
- លិខិតអនុម័តពីក្រសួងឬអាជ្ញាធរពាក់ព័ន្ធ (មិនមានក៏បាន)
- សេចក្តីសម្រេចរបស់ក្រុមប្រឹក្សាភិបាល
- ថតចម្លងលិខិតឆ្លងដែន / អត្តសញ្ញាណប័ណ្ណរបស់អ្នកដឹកនាំ / ហត្ថលេខាអ្នកដែលមានសិទ្ធិ
- លិខិតតែងតាំង ឬការផ្តល់សិទ្ធិ (មិនមានក៏បាន)
- ប៉ាតង់ពាណិជ្ជកម្ម
- ឯកសារចុះឈ្មោះផ្សេងទៀត (បើមាន)
របៀបបើកគណនី
សូមមេត្តាមកកាន់សាខាណាមួយរបស់ធនាគារ ស្ថាបនា ដែលនៅជិតលោកអ្នកបំផុត ឬទាក់ទងមកកាន់ +855 (0) 23/81 999 010 ឬ អ៊ីម៉ែលcustomercare@ sathapana.com. kh សម្រាប់ព័ត៌មានលម្អិត។ បុគ្គលិករបស់យើងនឹងទទួលស្វាគមន៍លោកអ្នក និងធ្វើការណែនាំលោកអ្នកអំពីដំណើរការផ្សេងៗ។ សម្រាប់អាសយដ្ឋានសាខាទាំងអស់របស់ ស្ថាបនា សូមចុច ទីនេះ។
សូមចុច ទីនេះ ដើម្បីលោកអ្នកអាចបំពេញតម្រូវការរបស់លោកអ្នកលើទម្រង់សួរព័ត៌មានបានដោយឆាប់រហ័ស។ ក្រុមការងាររបស់យើងនឹងទាក់ទងទៅកាន់លោកអ្នកក្នុងរយៈដ៏ឆាប់។
ジャパンデスク
小森 雄太
Eメール:komori.yuta@sathapana.com.kh
電話番号:+855 12 355 305
日本語での応対をご希望のお客様はお気軽に連絡くださいませ。