គណនីបញ្ញើមានកាលកំណត់

តាម​រយៈ​គណនី​បញ្ញើ​មាន​កាល​កំណត់​របស់​ធនាគារ ស្ថាបនា លោក​អ្នក​ទទួល​បាន​ជម្រើស​នៃ​រយៈ​ពេល​កំណត់​មួយ​សម្រាប់​ប្រាក់​បញ្ញើ​របស់​លោក​អ្នក​ចាប់​ពី ៣ខែ រហូត​ដល់ ៦០ខែ ស្រប​ពេល​ដែល​លោក​អ្នក​ទទួល​បាន​អត្រា​ការ​ប្រាក់​ខ្ពស់​ផង​ដែរ។ លោក​អ្នក​អាច​បើក​គណនី​បញ្ញើ​មាន​កាល​កំណត់​បាន​ជា​មួយ​ប្រាក់​រៀល ឬ  ប្រាក់​ដុល្លារ​អាមេរិក ឬ ប្រាក់​បាតថៃ។ គណនី​បញ្ញើ​មាន​កាល​កំណត់​របស់​យើង​ផ្ដល់​ជូន​នូវ​ភាព​បត់​បែន​ក្នុង​ការ​ចាត់​ចែង​សាច់​ប្រាក់​របស់​លោក​អ្នក​តាម​តម្រូវ​ការ​ជា​មួយ​និង​ការ​ទទួល​បាន​ត្រឡប់​មក​វិញ​កាន់​តែ​ច្រើន។ ក្នុង​ករណី​លោក​អ្នក​មាន​បំណង​ធ្វើ​ការ​ដក​ប្រាក់​មុន​កាល​កំណត់ នោះ​លោក​អ្នក​អាច​ទទួល​បាន​អត្រា​ការ​ប្រាក់​ដូច​គណនី​បញ្ញើ​សន្សំ​ផង​ដែរ។

លក្ខណៈពិសេស

 

ការ​ទូទាត់​ការ​ប្រាក់​ចុង​គ្រា

ការ​ទូ​ទាត់​ការ​ប្រាក់​ប្រចាំ​ខែ

ប្រាក់​បើក​គណនី​ដំបូង

៥០០ ដុល្លារអាមេរិក

២.០០០.០០០ រៀល 

១៥.០០០ បាត

៥០០ ដុល្លារអាមេរិក

២.០០០.០០០ រៀល 

១៥.០០០

បាត

រយៈពេល និង រូបិយប័ណ្ណ

ដុល្លារអាមេរិក

ខ្មែររៀល

ថៃបាត

ដុល្លារអាមេរិក

ខ្មែររៀល

ថៃបាត

៣ ខែ

២,០០%២,៧៥%១,០០%១,៧៥%២,៥០%

០,៧៥%

៦ ខែ

៣,០០%៣,៥០%២,០០%២,៧៥%៣,២៥%

១,៧៥%

៩ ខែ

៤,០០%៤,៥០%២,៥០%៣,៧៥%៤,២៥%

២,២៥%

១២ ខែ

៥,២៥%៦,៥០%៣,០០%៥,០០%៦,២៥%

២,៧៥%

២៤ ខែ

៥,៧៥%៦,៧៥%៣,៥០%៥,៥០%៦,៥០%

៣,២៥%

៣៦ ខែ

៦,០០%៧,០០%៣,៧៥%៥,៧៥%៦,៧៥%

៣,៥០%

៤៨ ខែ

៦,២៥%៧,៥០%៣,៧៥%៦,០០%៧,២៥%

៣,៥០%

៦០ ខែ

៦,២៥%៧,៥០%៣,៧៥%៦,០០%៧,២៥%

៣,៥០%

អត្ថ​​ប្រយោជន៍​​ដែល​​ទទួល​​បាន

 
 • វិញ្ញា​បនបត្រ​បញ្ញើ​មាន​កាល​កំណត់
 • សេវា iBanking
 •  សេវា Sathapana Mobile
 

គណនី​បញ្ញើ​មាន​កាល​កំណត់​​ ដក​មុន​កាល​កំណត់

យោង​តាម​អត្រា​ការ​ប្រាក់​នៃ​គណនី​បញ្ញើ​សំចៃ

ការ​បិទ​គណនី​បញ្ញើ​មាន​កាល​កំណត់

៤៨ ខែ និង ៦០ ខែ តម្រូវ​ជូន​ដំណឹង​១ថ្ងៃ មុន​ការ​ផុត​កំណត់

ពន្ធកាត់ទុក

៦% សម្រាប់និវាសនជន

១៤% សម្រាប់អនិវាសនជន

សម្គាល់៖  
* ការ​​បើក​​គណនី​​រូបិយ​​ប័ណ្ណ​​ថៃ​​មាន​​នៅ​​តែ​​សាខា​​ដែល​​បាន​​កំណត់​​ប៉ុណ្ណោះ។ សម្រាប់​​ព័ត៌មាន​​បន្ថែម សូម​​មេត្តា​​ទាក់​​ទង​​មក​​កាន់​​យើង​​ខ្ញុំ។
* អត្រា​​ការ​​ប្រាក់​​អាច​​មាន​​ការ​​ប្រែ​​ប្រួល​​ទៅ​​តាម​​គោល​​ការណ៍​​របស់​​ធនាគារ ដោយ​​មិន​​បាន​​ផ្តល់​​ព័ត៌មាន​​ជា​​មុន​​ដល់​​អតិថិជន។

អត្ថប្រយោជន៍

 • ទទួលបានអត្រាការប្រាក់ខ្ពស់
 • សមតុល្យសាច់ប្រាក់ទាប
 • ជម្រើសនៃរយៈពេលសន្សំមានច្រើន 

លក្ខខណ្ឌ

 • បុគ្គលដែលមានអាយុចាប់ពី១៨ឆ្នាំឡើងទៅ
 • ឯកសារតម្រូវ

                      o  អត្តសញ្ញាណដែលមានសុពលភាព ឬ

                      o  លិខិតឆ្លងដែនដែលមានសុពលភាព ឬ

                      o  លិខិតអត្តសញ្ញាណ សំបុត្រកំណើត សៀវភៅគ្រួសារ (មេគ្រួសារ)

 • លិខិតបញ្ជាក់មុខរបរ និងចំណូល
 • បំពេញទម្រង់ស្នើរសុំរបស់ធនាគារ ស្ថាបនា
 • គំរូហត្ថាលេខា ឬស្នាមមេដៃ

របៀបបើកគណនី

សូមមេត្តាមកកាន់សាខាណាមួយរបស់ធនាគារ ស្ថាបនា ដែលនៅជិតលោកអ្នកបំផុត ឬ ទាក់ទងមកកាន់សហការីរបស់យើងខ្ញុំ២៤ម៉ោង +855 (0) 23/81 999 010 ឬ customercare@remove-this.sathapana.com.remove-this.kh សម្រាប់ព័ត៌មានលម្អិត។ បុគ្គលិករបស់យើងនឹងទទួលស្វាគមន៍លោកអ្នក និងធ្វើការណែនាំលោកអ្នកអំពីដំណើរការផ្សេងៗ។ សម្រាប់អាសយដ្ឋានសាខាទាំងអស់របស់ ស្ថាបនា សូមចុច ទីនេះ

សូមចុច ទីនេះ ដើម្បីលោកអ្នកអាចបំពេញតម្រូវការរបស់លោកអ្នកលើទម្រង់សួរព័ត៌មានបានដោយឆាប់រហ័ស។ ក្រុមការងាររបស់យើងនឹងទាក់ទងទៅកាន់លោកអ្នកក្នុងរយៈដ៏ឆាប់។