សេវា iBanking

ធ្វើឱ្យជីវិតកាន់តែងាយស្រួលជាមួយស្ថាបនា iBanking ដែលធ្វើប្រតិបត្តិការធនាគារអនឡាញប្រកបដោយសុវត្ថិភាពនិងឆាប់រហ័ស។ ប្រព័ន្ធធនាគារតាមបែបឌីជីថលរបស់យើងខ្ញុំអាចដំណើរការលើឧបករណ៍ដែលមានសមត្ថភាពភ្ជាប់អ៊ីនធឺណេត។ ស្ថាបនា iBanking ថ្មីរបស់យើងខ្ញុំនឹងបង្កើនបទពិសោធន៍ថ្មីរបស់អ្នកលើការគ្រប់គ្រងហិរញ្ញវត្ថុ។
 

ឆាប់រហ័ស បច្ចេកវិទ្យាទំនើប និងមានសុវតិ្ថភាព

  • ចុះឈ្មោះយ៉ាងឆាប់រហ័សពីគ្រប់ទីកន្លែង
  • ប្រើប្រាស់បានភ្លាមក្រោយពីចុះឈ្មោះ
  • ចូលប្រើប្រាស់ប្រតិបត្តិការអនឡាញដោយប្រើប្រាស់ឈ្មោះតែមួយ
  • ចូលទៅកាន់គណនី និងធ្វើប្រតិបត្តិការគ្រប់ពេលវេលា គ្រប់ទីកន្លែង

លក្ខណៈពិសេស

ពិនិត្យមើលសមតុល្យ និងប្រតិបត្តិការគណនី

  • ព័ត៌មានសង្ខេបគណនី
  • ពិនិត្យមើល នឹង ទាញយកប្រវត្តិប្រតិបត្តិការ រយៈពេល ១៨០ថ្ងៃ ពីគណនីសន្សំ រឺគណនីចរន្តរបស់លោកអ្នក

បើកគណនីមានកាលកំណត់តាមរយៈ Online

  • បង្កើតនឹងគ្រប់គ្រង គណនីមានកាលកំណត់តាមរយៈ Online

ការផ្ទេរប្រាក់

  • ធ្វើការផ្ទេរប្រាក់នៅក្នុងស្រុកនិងក្រៅស្រុក ផ្ទេរប្រាក់រវាងគណនីផ្ទាល់ខ្លួន ផ្ទេរប្រាក់ទៅគណនីផ្សេងទៀត រឺក៏ផ្ទេរប្រាក់ទៅគណនីសមាជិក Fast
  • ការផ្ទេរប្រាក់ទៅកាន់ដៃគូរផ្តល់សេវាកម្មទូទាត់

សេវាកម្ម ប័ណ្ណឥណទាន

  • ពិនិត្យមើលសមតុល្យនឹងប្រតិបតិ្តការប័ណ្ណឥណទាន
  • ទូទាត់វិក្កយបត្រប័ណ្ណឥណទាន
  • បង្ខាំងប័ណ្ណរបស់លោកអ្នក

ការទូទាត់វិក្កយបត្រ

  • ការទូទាត់វិក្កយបត្រទៅក្រុមហ៊ុនដែលជាដៃគូរសហការណ៍

ការបញ្ចូលទឺកប្រាក់ទៅក្នុងទូរស័ព្ទដៃ

  • បញ្ចូលទឹកប្រាក់ភ្លាមៗទៅកាន់លេខទូរស័ព្ទរបស់អ្នក

ការស្នើរសុំ នឹងការបើក

  • ការស្នើរសុំបើកគណនីថ្មី, ស្នើរសុំឥណទាន នឹងការស្នើរសុំប័ណ្ណវីសាឥណពន្ធ និង ឥណទាន

ប្រើស្នាមម្រាមដៃសំរាប់ចូលប្រើប្រាស់

  • គ្រាន់តែយកស្នាមម្រាមដៃប៉ះដើម្បីចូលប្រើប្រាស់ Sathapana Mobile នៅលើកម្មវីធី iOS, Android

ភាពងាយស្រួល នឹងសុវត្ថិភាពខ្ពស់

  • ភាពងាយស្រួល និងសុវត្ថិភាពខ្ពស់ ក្នុងពេលធ្វើប្រតិបត្តិការMobile គ្រប់ទីកន្លែង គ្រប់ពេលវេលា    

អត្ថប្រយោជន៍

  • ងាយស្រួលក្នុងការទូទាត់ និងផ្ទេរប្រាក់
  • កាត់បន្ថយហានិភ័យក្នុងការដាក់សាច់ប្រាក់តាមខ្លួន
  • បង្កើតតារាងកំណត់ពេលបង់ប្រាក់
  • ពិនិត្យសមតុល្យគណនីបច្ចុប្បន្ន និងប្រតិបត្តិការថ្មីៗ
  • មិនគិតថ្លៃសេវាចុះឈ្មោះ
  • ចូលប្រើប្រាស់ ស្ថាបនា iBanking ដើម្បីគ្រប់គ្រងហិរញ្ញវត្ថុគ្រប់ពេល24/7
  • កាត់បន្ថយការចំណាយ និងពេលវេលារបស់លោកអ្នកក្នុងការប្រើប្រាស់សេវាកម្មធនាគារ
  • អាចប្រើប្រាស់សេវាកម្មស្ថាបនា iBanking គ្រប់ទីកន្លែងតាមរយះ កុំព្យូទ័រ និង ថេប្លេត របស់លោកអ្នក

Makes Your Life Better