គណនី អនឡាញ

វិធីល្អបំផុតដើម្បីគ្រប់គ្រង់គណនីរបស់អ្នកប្រកបដោយសុវត្ថិភាព

ជម្រើស​ដ៏​ងាយ​ស្រួល និង​ឆាប់​រហ័ស មិន​ចាំ​បាច់​មក​ធនាគារ ផ្ទាល់​នោះ​ទេ។ បើក​គណនី អនឡាញ ជា​មួយ​ធនាគារ ស្ថាបនា បាន​ភ្លាមៗៗ
តាម​រយះ Sathapana Mobile  ឬ iBanking ឥឡូវ​នេះ​បាន​គ្រប់​ទី​កន្លែង​និង​គ្រប់​ពេល​វេលា។

 

 

 

លក្ខណៈពិសេសនិងអត្ថប្រយោជន៍

  1. រហ័ស​ហើយ​ងាយ​ស្រួល​ក្នុង​ការ​ចុះ​ឈ្មោះ គ្រប់​គ្រង​គណនី​និង​ប្រតិបត្តិការ​ធនាគារ​របស់​លោក​អ្នក​បាន​យ៉ាង​ងាយ
  2. ទទួល​បាន​គណនី​ភ្លាមៗ​បន្ទាប់​ពី​ការ​បង្កើត គណនី អនឡាញ​ជោគជ័យ
  3. អាច​ដំណើរ​ការ​គណនី​តាម Sathapana និង iBanking
  4. លោក​អ្នក​នឹង​ទទួល​បាន​គណនី​ពីរ​គឺ គណនី​ជា​ប្រាក់​រៀល និង ប្រាក់ដុល្លារអាមេរិក
  5. យើង​អាច​ធ្វើ​ការ​ដាក់​ប្រាក់​ពី​តាម​រយៈ ៖
  • គណនី ស្ថាបនា, ដាក់​ប្រាក់​ជា​មួយ​ម៉ាស៊ីន អេធីអឹម ធនាគារ ស្ថាបនា, ដៃ​គូសហការ​របស់​ធនាគារ ស្ថាបនា, គណនី បាគង

 

 

 

លក្ខខណ្ឌតម្រូវ

ដើម្បីបើកគណនី អនឡាញបានលោកអ្នកត្រូវ៖

  • បុគ្គល ដែល​មាន​អាយុ​ចាប់​ពី​១៨​ឆ្នាំ​ឡើង​ទៅ
  • អត្ត​សញ្ញាណ​ប័ណ្ណ​សញ្ញតិ​ខ្មែរ ឬ លិខិត​ឆ្លង​ដែន​ដែល​មាន​សុពល​ភាព
  • អាសយដ្ឋាន​បច្ចុប្បន្ន​នៅ​ប្រទេស​កម្ពុជា

 

របៀបបើកគណនី អនឡាញ

១. ទាញយក Sathapana Mobile ឥឡូវនេះ

២. ជ្រើសរើសយកស្នើសុំឥឡូវនេះ

៣. ជ្រើសរើសយកគណនីអនឡាញ

  • វាយវញ្ចូលលេខទូរស័ព្ទរបស់លោកអ្នក
  • បំពេញ​លេខ​សម្ងាត់ ដែល​ធនាគារ​ផ្ញើ​សារ​ទៅ​កាន់​លេខ​ទូរស័ព្ទ​របស់​លោក​អ្នក

៤. ដាក់លេខទូរស័ព្ទរបស់លោកអ្នក

  • បំពេញលេខសម្ងាត់ ដែលធនាគារផ្ញើសារជូន

៤.​ បញ្ចូល​ព័ត៌មាន​ផ្ទាល់​ខ្លួន​របស់​អ្នក បញ្ចូល រូបថត អត្តសញ្ញាណ​ប័ណ្ណ​សញ្ញាតិ​ខ្មែរ ឬ​លិខិត​ឆ្លង​ដែន​ដែល​មាន​សុពល​ភាព និង​ហត្ថលេខា

  • ចុច យល់ព្រមលក្ខខណ្ខ

៥. កំណត់​លេខ​សម្ងាត់ និង បំពេញ​លេខ​សម្ងាត់​ម្តង​ទៀត។ ការបង្កើត គណនី អនឡាញ ទទួល​បាន​ជោគជ័យ
៦. សូមមេត្តាដាក់ប្រាក់​ចំនួន ៤០.០០០រៀល ឬ ១០ដុល្លារអាមេរិក ចូលគណនី អនឡាញ ក្នុងកំឡុងពេល៧២ម៉ោង ដើម្បីឲ្យគណនីអាចប្រតិបត្តិការធនាគារបាន។

 

 

 

ទំនាក់ទំនង

សូមអញ្ជើញមកាន់សាខាធនគារស្ថាបនាដែលនៅជិតលោកអ្នកដើម្បីបង្កើនលទ្ធភាពធ្វើប្រតិបតិ្តការច្រើនជាងមុន

ការយាល័យទំនាក់ទំនងអតិថិជន ២៤ /៧