គន្លឹះសុវត្ថិភាព

ការរក្សាព័ត៌មានផ្ទាល់ខ្លួន និងព័ត៌មានហិរញ្ញវត្ថុរបស់លោកអ្នកឲ្យមានសុវត្ថិភាពគឺជា អាទិភាពរបស់យើងខ្ញុំ។ ដើម្បីបន្ថែមលើសុវត្ថិភាពនេះ យើងខ្ញុំក៏មានវិធានការផ្សេងៗ ដែលលោកអ្នកអាចអនុវត្តបានដើម្បីរក្សាសុវត្ថិភាពហិរញ្ញវត្ថុរបស់លោកអ្នកតាម Online និងបង្ការសកម្មភាពក្លែងបន្លំណាមួយ។ សូមអានគន្លឹះសុវត្ថិភាពដូចខាងក្រោម៖

ដើម្បីបង្ការការក្លែងបន្លំ

  • សូមជៀសវាងការធ្វើសេវាធនាគារតាម online ជាមួយនឹង WIFI សាធារណៈ
  • ចាកចេញពី Sathapana Mobile ភ្លាមៗ បន្ទាប់ពីលោកអ្នកបញ្ចប់ប្រតិបត្តិការ
  • សូមកុំធ្វើការផ្ទេរប្រាក់ទៅកាន់ប្រភពគួរឱ្យសង្ស័យ
  • សូមកុំចែករំលែកលេខគណនី ឬលេខសម្ងាត់របស់លោកអ្នក
  • កុំឆ្លើយតបសារអេឡិចត្រូនិកណាដែលគួរឲ្យសង្ស័យ ដែរស្នើរសុំព័ត៌មានផ្ទាល់ខ្លួនឬព័ត៌មានហិរញ្ញវត្ថុរបស់លោកអ្នក
  • សូមទំនាក់ទំនងមកធនាគារ ស្ថាបនា ភ្លាមៗប្រសិនបើមានប្រតិបត្តិការដែលមិនបានទទួលការអនុញ្ញាតិពីលោកអ្នក
     

ដើម្បីប្រើប្រាស់សេវា Sathapana Mobile ប្រកបដោយសុវត្ថិភាព សូមមេត្តា៖

លេខសម្ងាត់មានសារៈសំខាន់ខ្លាំងណាស់សម្រាប់ធ្វើប្រតិបត្តិការលើ Sathapana Mobile ។ ធនាគារ ស្ថាបនា នៅតែលើកទឹកចិត្តឱ្យលោកអ្នកប្រើប្រាស់ដោយ មិនចែករំលែកលេខសម្ងាត់ទៅកាន់នរណាម្នាក់ឡើយ។ បង្កើតលេខសម្ងាត់ដែលរឹងមាំ ដែលតម្រូវពីធនាគារ ហើយទុកជាព័ត៌មានផ្ទាល់ខ្លួនតាមដែលអាចធ្វើទៅបាន។ លេខសម្ងាត់មិនគួររក្សាទុកនៅក្នុងឧបករណ៍ដែលមិនមានសុវត្ថិភាពហើយសូមធ្វើការផ្លាស់ប្តូរលេខសម្ងាត់ជាទៀងទាត់។

សូមកុំឆ្លើយតបនឹងសារអេឡិចត្រូនិចណាដែលមិនច្បាស់លាស់ជាមួយនឹងការស្នើសុំព័ត៌មានផ្ទាល់ខ្លួន ឬ ព័ត៌មានហិរញ្ញវត្ថុរបស់លោកអ្នក។ សូមមេត្តាជ្រាបថាធនាគារ ស្ថាបនា នឹងមិនធ្វើការស្នើសុំព័ត៌មានផ្ទាល់ខ្លួន របស់អតិថិជនតាមរយៈសារអេឡិចត្រូនិច ឬ ការផ្ញើរសារនោះឡើយ។

បើសិនជាលោកអ្នកគិតថាព័ត៌មានផ្ទាល់ខ្លួន ឬ ព័ត៌មានហិរញ្ញវត្ថុរបស់លោកអ្នកត្រូវបានបែកធ្លាយ និងមានប្រតិបត្តិការណាមួយដែលមិនបានអនុញ្ញាតពីលោកអ្នក សូមធ្វើការទាក់ទងមកកាន់ធនាគារភ្លាមៗតាមរយៈលេខ (០២៣ | ០៨១) ៩៩៩ ០១០ ។ សូមប្រាកដថាព័ត៌មានទំនាក់ទំនងរបស់លោកអ្នកដែលផ្តល់មកធនាគារគឺត្រឹមត្រូវ និងអាចទាក់ទងបាន។

សូមអនុវត្តវិធានការសុវត្ថិភាពទាំងនេះនៅពេលដំឡើងកម្មវិធី នៅលើឧបករណ៍របស់លោកអ្នក៖

  • ដំឡើងកម្មវិធីដែលជាកម្មវិធីផ្លូវការរបស់ App stores ​ប៉ុណ្ណោះ។ កម្មវិធីដែលមិនផ្លូវការអាចជាកម្មវិធីក្លែងក្លាយដែលអាចទាញយកព័ត៌មានរបស់លោកអ្នកបាន។កម្មវិធីផ្លូវការបស់ App stores មានដូចជា Apple App Store ឬ Google Play Store.
  • ដំឡើងកម្មវិធី software ចុងក្រោយទៅលើឧបករណ៍របស់លោកអ្នក
  • នៅពេលចាប់ផ្តើមដំឡើងកម្មវិធី សូមចង់ចាំពីសិទ្ធដែលផ្តល់ឲ្យ
  • សូមអានព័ត៌មានលម្អិតនៃប្រតិបត្តិការនៅក្នុងសារបញ្ជាក់ឲ្យបានច្បាស់លាស់។ ត្រូវប្រាកដថា សារដែលទទួលបានគឺត្រឹមត្រូវទៅតាមប្រតិបត្តិការដែលបានស្នើសុំ។ ឧទាហរណ៍ៈ សូមពិនិត្យមើលលេខគណនីរបស់លោកអ្នកឱ្យត្រឹមត្រូវ។
  • សូមត្រួតពិនិត្យការចូលប្រើប្រាស់ចុងក្រោយ និងប្រវត្តិប្រតិបត្តិការជាប្រចាំឱ្យបានទៀងទាត់ ។
  • បើសិនជាលោកអ្នកកត់សម្គាល់ឃើញប្រតិបត្តិការណាដែលមិនស្គាល់ប្រភពក្នុងគណនីរបស់លោកអ្នកសូមជូនដំណឹងដល់យើងខ្ញុំភ្លាមៗតាមរយៈលេខ (០២៣ | ០៨១) ៩៩៩ ០១០ 
  • ធ្វើការត្រួតពិនិត្យទូរស័ព្ទដៃរបស់លោកអ្នកឱ្យបានទៀងទាត់ដោយប្រើប្រាស់កម្មវិធីកម្ចាត់មេរោគ និង spyware។
  • សូមរក្សារព័ត៌មានផ្ទាល់ខ្លួនជាការសម្ងាត់ចំពោះគេហទំព័រណាដែលលោកអ្នកមិនស្គាល់ច្បាស់។
  • ត្រូវប្រាកដថាលោកអ្នកអាន និងអនុវត្តតាមការណែនាំដោយប្រុងប្រយ័ត្នមុននឹងប្រើប្រាស់សារ OTP (One Time Password) របស់លោកអ្នក។