ការធ្វើទំនើបកម្ម Sathapana Mobile version 1.9.11 ជាមួយមុខងារងាយស្រួល

ដើម្បី​ផ្តល់​ភាព​ងាយ​ស្រួល​សម្រាប់​អតិថិជន​ក្នុង​ការ​ប្រើ​ប្រាស់​សេវា Digital Bankingនាយក​ដ្ឋាន​ធនាគារ​ឌីជីថល​សូម​ជំរាប​ជូន​ពី​ការ​ធ្វើ​ទំនើប​កម្ម​នៅ​លើ Sathapana Mobile Version 1.9.11 ដែល​អាច​ទាញ​យក​បាន​ពី Google Play និង App Store។ សំរាប់​ការ​ផ្លាស់​ប្តូរ​លម្អិត​លើ​សេវា​កម្ម​ថ្មី​នេះ​មាន​ដូច​ខាង​ក្រោម៖

១. បរិច្ចាគ​ប្រាក់​សម្រាប់​មូល​និធិ​គាំ​ទ្រ​មន្ទីរ​ពេទ្យ​កុមារ​អង្គរ។
២. បង្កើន​ទំហំ​ទឹក​ប្រាក់​នៃ​ប្រតិ​បត្តិ​ការ​ប្រចាំ​ថ្ងៃ ពី​គណនី​ចរន្ត គណនី​សន្សំ  និង គណនីចរន្ថផ្លឺស នៅ​លើ​ប្រព័ន្ធ​ឌី​ជី​ថល។
៣. ដាក់​បង្ហាញ​នូវ​ព័ត៌​មាន​លម្អិត​ស្តី​ពី​លិខិត​បញ្ចាក់​និង​គោលការណ៍​ធានា​រ៉ាប់រង សម្រាប់​កញ្ចប់​សេវា​ប័ណ្ណPlatinum និង Gold។
៤. អាច​ធ្វើ​ការ​បញ្ចូល​នូវ​ការ​ពិពណ៌នា លើ​មុខ​ងារ QR Code សម្រាប់​ធ្វើ​ការ​ផ្ទេរ​ប្រាក់ រវាង​គណនី​ធនាគារ ស្ថាបនា។

សម្រាប់​ព័ត៌មាន​លម្អិត សូម​ធ្វើ​ការ​ទំនាក់​ទំនង​មក​កាន់​ផ្នែក​ប្រតិ​បត្តិ​ការ​ទំនាក់​ទំនង​អតិថិជន ២៤ម៉ោង/៧ថ្ងៃ តាម​រយៈ​លេខ​ទូរស័ព្ទ +855 (0) 23/81 999 010 | customercare@remove-this.sathapana.com.remove-this.kh

ដើម្បីទទួលបានព័ត៌មានបន្ថែមអំពីសេវា Sathapana Mobile សូមចុចនៅ ទីនេះ