ការធ្វើទំនើបកម្ម Sathapana Mobile version 1.9.9 ជាមួយមុខងារងាយស្រួល

ដើម្បីផ្តល់ភាពងាយស្រួលសម្រាប់អតិថិជនក្នុងការប្រើប្រាស់សេវាDigital Bankingនាយកដ្ឋានធនាគារឌីជីថលសូមជំរាបជូនពីការធ្វើទំនើបកម្មនិងដោះស្រាយបញ្ហាបន្ថែមនៅលើDigital BankingVersion 1.9.9ដែលអាចទាញយកបានពី Google Play និង App Store។ សំរាប់ការផ្លាស់ប្តូរលម្អិតលើសេវាកម្មថ្មីនេះមានដូចខាងក្រោម៖

១.ទូទាត់ថ្លៃធានារ៉ាប់រង ក្រុមហ៊ុនសុវណ្ណភូមិឡាយហ្វ៍ ។ 

២.បើកគណនីបញ្ញើមានកាលកំណត់ ដែលមានរយះពេល ៤ និង ៥ ឆ្នាំ តាមរយៈ Mobile App។

៣.បង្កើតគណនីបាគងស្ថាបនា តាមរយៈ Mobile App។ 

៤.ប្រតិបត្តិការផ្ទេរប្រាក់ ពីគណនីបាគងធនាគារស្ថាបនា ទៅកាន់ គណនីបាគង និងទៅកាន់គណនីស្ថាបនាតាមរយៈ Mobile App។ 

៥.កំណត់លើការបង្ហាញលេខគណនីអ្នកទទួល សម្រាប់ប្រតិបត្តិការផ្ទេរប្រាក់ រវាងគណនីធនាគារស្ថាបនា ដែលបញ្ចូលលេខទូរស័ព្ទអ្នកទទួល តាមរយៈ Mobile App។

៦.ដោះស្រាយលើការធ្វើប្រតិបត្តិការដោយប្រើប្រាស់ Favorite សម្រាប់ការផ្ទេរប្រាក់ រវាងគណនីធនាគារស្ថាបនា ដែលបញ្ចូលលេខទូរស័ព្ទអ្នកទទួល ។
 

សម្រាប់ព័ត៌មានលម្អិត សូមធ្វើការទំនាក់ទំនងមកកាន់ផ្នែកប្រតិបត្តិការទំនាក់ទំនងអតិថិជន ២៤ម៉ោង/៧ថ្ងៃ តាមរយៈលេខទូរស័ព្ទ +855 (0) 23/81 999 010 | customercare@remove-this.sathapana.com.remove-this.kh

ដើម្បីទទួលបានព័ត៌មានបន្ថែមអំពីសេវា Sathapana Mobile សូមចុចនៅ ទីនេះ