ការធ្វើទំនើបកម្ម Sathapana Mobile version 1.9.3 ជាមួយមុខងារងាយស្រួលជាងមុន

កម្មវិធី Sathapana Mobile version 1.9.3 ត្រូវបានដាក់អោយប្រើប្រាស់នៅលើ Google Play និង App Store​ ។

ការធ្វើទំនើបកម្មថ្មីៗរួមមាន

  • ទូទាត់វិក្កយបត្ររដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ដោយមិនគិតកម្រៃសេវា រហូតដល់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩
  • ទូទាត់វិក្កយបត្រក្រុមហ៊ុនអគ្គិសនី និងទឹកស្អាតឯកជននានា ដែលផ្គត់ផ្គង់នៅតាមបណ្តាខេត្តក្រុងទូទាំងប្រទេស
  • ទូទាត់ថ្លៃការសិក្សា
  • ទូទាត់វិក្កយបត្រក្រុមហ៊ុនអ៊ិនធឺណេត 
  • បង្កើនចំនួនប្រតិបត្តិការដែលរក្សាទុកក្នុង Favorite រហូតដល់ ៣០ ប្រតិបត្តិការ
  • អាចប្រើមុខងារ Face ID ដើម្បីចូលប្រើប្រាស់ Sathapana Mobile ជាមួយទូរស័ព្ទដែលដំណើរការដោយប្រព័ន្ធ iOS
  • របាយការណ៍ប័ណ្ណឥណទានរបស់លោកអ្នក ត្រូវបានបែងចែកទៅតាមប្រភេទនៃប័ណ្ណនីមួយៗហើយលោកអ្នកក៏អាចធ្វើការទាញយករបាយការណ៍ប័ណ្ណឥណទានជា PDF បានតាមរយៈ iBanking

សម្រាប់ព័ត៌មានលម្អិត សូមធ្វើការទំនាក់ទំនងមកកាន់ផ្នែកប្រតិបត្តិការទំនាក់ទំនងអតិថិជន ២៤ម៉ោង/៧ថ្ងៃ តាមរយៈលេខទូរស័ព្ទ +855 (0) 23/81 999 010 | customercare@remove-this.sathapana.com.remove-this.kh

ដើម្បីទទួលបានព័ត៌មានបន្ថែមអំពីសេវា Sathapana Mobile សូមចុចនៅ ទីនេះ