ការធ្វើទំនើបកម្ម Sathapana Mobile Version 1.7 ជាមួយមុខងារពិសេសៗ

កម្មវិធី Sathapana Mobile Version 1.7 ត្រូវបានដាក់ឲ្យប្រាស់នៅលើ Google Play និង App Store​ ។

ទំនើបកម្មរួមមាន៖ 
១.     អត្រាការប្រាក់ស្តង់ដារនៃគណនីបញ្ញើមានកាលកំណត់ ៖ អតិថិជនអាចមើលឃើញអត្រាការប្រាក់លើប្រាក់បញ្ញើមានកាលកំណត់មុននឹងយល់ព្រមលើ ប្រតិបតិ្តការបើកគណនីបញ្ញើមានកាលកំណត់។ 
២.    កម្រៃសេវាផ្ទេរប្រាក់ក្នុងប្រទេស ៖ អតិថិជនអាចមើលឃើញតម្លៃសេវាក្នុងការផ្ទេរប្រាក់ក្នុងប្រទេសមុននឹងយល់ព្រមលើប្រតិបតិ្តការផ្ទេរប្រាក់ទៅកាន់ធនាគារដទៃ។ 
៣.    កម្រៃសេវាផ្ទេរប្រាក់ក្រៅប្រទេស ៖ អតិថិជនអាចមើលឃើញតម្លៃសេវាក្នុងការផ្ទេរប្រាក់ទៅក្រៅប្រទេសមុននឹងយល់ព្រមលើប្រតិបតិ្តការផ្ទេរប្រាក់ទៅកាន់ធនាគារអន្តរជាតិ។ 
៤.    ទំហំទឹកប្រាក់ប្រចាំថ្ងៃរបស់អតិថិជន ៖ អតិថិជនអាចធ្វើការស្នើសុំផ្លាស់ប្តូរទំហំទឹកប្រាក់ចាប់ពី ៥,០០០ ដុល្លារអាមេរិក រហូតដល់ ២៥,០០០ ដុល្លារអាមេរិក។ 
៥.    មុខងារស្វែងរកទីតាំង ៖ អតិថិជនអាចស្វែងរកទីតាំងសាខា ទីតាំងម៉ាស៊ីនអេធីអឹម និងបណ្តាហាងជាដៃគូររបស់ធនាគារ ស្ថាបនា តាមរយៈ Google Maps  ដោយចុច Near Me នៅលើទំព័រដើមរបស់ Sathapana Mobile ។ 

សម្រាប់ព័ត៌មានលម្អិត សូមធ្វើការទំនាក់ទំនងមកកាន់ផ្នែកប្រតិបត្តិការទំនាក់ទំនងអតិថិជន ២៤ម៉ោង/៧ថ្ងៃ តាមរយៈលេខទូរស័ព្ទ 023 999 010 / 081 999 010 | info@remove-this.sathapana.com.remove-this.kh

ដើម្បីទទួលបានព័ត៌មានបន្ថែមអំពីសាវា Sathapana Mobile សូមចុចនៅ ទីនេះ