តើ S2Biz គឺជាអ្វី?

S2Biz គឺជាប្រព័ន្ធគ្រប់គ្រងបែបឌីជីថលដ៏មានសុវត្ថិភាព ដែលអាចឱ្យលោកអ្នកធ្វើប្រតិបត្តិការហិរញ្ញវត្ថុផ្សេងៗបានកាន់តែងាយស្រួលដូចជា ផ្ទេរឬទទួលប្រាក់ទាំងក្នុងនិងក្រៅប្រទេស បើកប្រាក់បៀវត្សសម្រាប់បុគ្គលិក ទទួល និងធ្វើការទូទាត់ផ្សេងៗបានយ៉ាងរហ័សដោយគ្រាន់តែចុចពីរ បីប៉ក់ប៉ុណ្ណោះ ពីទីណាក៏បាន។


ជាមួយ S2Biz លោកអ្នកនឹងរីករាយជាមួយអត្ថប្រយោជន៍ដែលមានភាពប្រកួតប្រជែង និងការផ្តល់ជូនផ្សេងទៀតដូចជា ការលើកលែងថ្លៃសេវា និងអត្ថប្រយោជន៍ជាច្រើនផ្សេងទៀតដែលផ្តល់ជូនយ៉ាងពិសេសសម្រាប់អាជីវកម្មរបស់លោកអ្នក។  

ផ្ទេរប្រាក់បានកាន់តែងាយស្រួល
ផ្ញើ ឬទទួលប្រាក់បានយ៉ាងរលូន តាមរយៈប្រព័ន្ធទូទាត់បាគង ដែលអាចឱ្យលោកអ្នកផ្ទេរនិងទទួលប្រាក់បានភ្លាមៗ និងតាមរយៈសេវាផ្ទេរប្រាក់អន្តរជាតិផ្សេងទៀត ដែលនាំមកនូវបទពិសោធកាន់តែប្រសើរឡើងសម្រាប់អតិថិជន។

កាត់បន្ថយការចំណាយយ៉ាងមានប្រសិទ្ធភាព
កាត់បន្ថយការចំណាយ និងប្រើរយៈពេលកាន់តែខ្លី ក្នុងការធ្វើប្រតិបត្តិការហិរញ្ញវត្ថុតាមបែបឌីជីថល។

បើកប្រាក់បៀវត្សជូនបុគ្គលិកតាមបែបឌីជីថល 
បើកប្រាក់បៀវត្សជូនបុគ្គលិកដោយស្វ័យប្រវត្តិ ទាន់ពេលវេលា ជាមួយប្រព័ន្ធអនុម័តឆ្លាតវៃដែលអាចបត់បែនបានគ្រប់កាលៈទេសៈ និងទទួលបានអត្ថប្រយោជន៍ជាច្រើនផ្សេងទៀត។

ទទួលបានកញ្ចប់ផ្តល់ជូនពិសេស
ទទួលបានអត្ថប្រយោជន៍ ពី “Corporate Executive Benefits” ដែលជាកម្មវិធីមួយបង្កើតឡើងសម្រាប់អាជីវកម្មរបស់អ្នក ជាមួយការផ្តល់ជូនពិសេសៗទៅលើគណនីសន្សំនិងឥណទានសម្រាប់អាជីវកម្ម និងសម្រាប់បុគ្គលិករបស់អ្នក និងការលើកលែងថ្លៃសេវាផ្សេងៗផងដែរ។

គ្រប់គ្រងប្រតិបត្តិការហិរញ្ញវត្ថុអាជីវកម្មរបស់អ្នក បានគ្រប់ទីកន្លែង 
អាចចូលប្រើប្រាស់បានតាមរយៈ កុំព្យូទ័រ អាយផេត ឬទូរស័ព្ទ បានគ្រប់ពេលវេលា ដោយគ្រាន់តែមានតំណភ្ជាប់ URL របស់ប្រព័ន្ធគ្រប់គ្រងបែបឌីជីថល S2Biz។    

អាចចូលមើលរបាយការណ៍បានភ្លាមៗ
រាល់ប្រតិបត្តិការត្រូវបានកត់ត្រាទុក ហើយអាចឱ្យអ្នកទាញយកបានយ៉ាងងាយស្រួល និងមានសុវត្ថិភាព។ 


មុខងារ

ផ្ទាំងគ្រប់គ្រង

អាចចូលមើលព័ត៌មានលម្អិតនៃសមតុល្យគណនី និងសមតុល្យសង្ខេបសរុប ការចំណាយផ្សេងៗ និងអាចចូលទៅកាន់មុខងារផ្ទេរប្រាក់បានយ៉ាងរហ័ស

ការផ្ទេរប្រាក់

ការផ្ទេរប្រាក់មានច្រើនជម្រើសសម្រាប់បំពេញតម្រូវការអាជីវកម្មរបស់លោកអ្នក៖

  1. ផ្ទេរប្រាក់ទៅគណនីផ្ទាល់ខ្លួន
  2. ផ្ទេរប្រាក់ក្នុងធនាគារតែមួយ
  3. ផ្ទេរប្រាក់ទៅធនាគារក្នុងស្រុក តាមរយៈបាគង ឬ credit remittance
  4. ផ្ទេរប្រាក់ក្រៅប្រទេស (តាមរយៈ Swift និង Visa B2B connect)
 

ប្រាក់បៀវត្សសម្រាប់បុគ្គលិក

អាចកំណត់ និងផ្លាស់ប្តូរមុខងារផ្សេងៗទៅតាមតម្រូវការអាជីវកម្មរបស់លោកអ្នក សម្រាប់ដំណោះស្រាយប្រាក់បៀវត្សបែបឌីជីថល

ការគ្រប់គ្រងគណនី

បង្ហាញពីបញ្ជីគណនី និងព័ត៌មានលម្អិតអំពីប្រតិបត្តិការ តាមដានរាល់ប្រតិបត្តិការចេញចូល ដោយអាចរក្សាទុករបាយការណ៍ធនាគារដោយខ្លួនឯងដោយមិនចាំបាច់ទៅកាន់សាខាធនាគារ ដោយផ្ទាល់   

ប្រព័ន្ធអនុម័តឆ្លាតវៃ

ប្រព័ន្ធអនុម័តឆ្លាតវៃអាចបត់បែនបានគ្រប់កាលៈទេសៈ ដែលសមស្របទៅនឹងគោលការណ៍អាជីវកម្ម ឬតម្រូវការការអនុម័តផ្សេងៗរបស់អាជីវកម្មលោកអ្នក

 

តម្រូវការ៖

  1. អត្តសញ្ញាណប័ណ្ណ/លិខិតឆ្លងដែនរបស់ម្ចាស់អាជីវកម្ម
  2. អាជ្ញាប័ណ្ណអាជីវកម្ម
  3. ពន្ធប៉ាតង់ចុងក្រោយ

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងមកកាន់យើងខ្ញុំតាមលេខទូរស័ព្ទ +855 (0) 23/81 999 010 ឬ customercare@remove-this.sathapana.com.remove-this.kh