បណ្តាញចែកចាយ

ដើម្បីផ្តល់នូវភាពងាយស្រួលជូនលោកអ្នក ធនាគារ ស្ថាបនា បានបង្កើតបណ្តាញចែកចាយដ៏ទូលំទូលាយ ជាមួយនឹងដំណោះស្រាយគ្រប់គ្រងសាច់ប្រាក់ប្រកបដោយសុវត្ថិភាពខ្ពស់ និងរហ័សទាន់ចិត្ត។ លោកអ្នកអាចប្រើប្រាស់សេវា ​iBanking របស់យើងខ្ញុំនៅលើប្រព័ន្ធអ៉ីនធឺណេតតាមរយៈវិបផតថល (web potal) ដែលមានភាពងាយស្រួល និងបច្ចេកវិទ្យាទនើប ។

សេវា iBanking 

សេវា iBanking កំពុងទទួលបានការពេញនិយមជាខ្លាំងនាពេលបច្ចុប្បន្ន។ ធនាគារ ស្ថាបនា ផ្តល់ជូនលោកអ្នកនូវសេវា iBanking ដើម្បីទទួលសេវាកម្ម និងផលិតផលហិរញ្ញវត្ថុពេញលេញ និងជួយគ្រប់គ្រងមុខជំនួញរបស់លោកអ្នកបានគ្រប់ពេលវេលាទាំងអស់។ លោកអ្នកក៏អាចធ្វើប្រតិបត្តិការផ្សេងៗទៀតជាច្រើនមានដូចជា ត្រួតពិនិត្យសមតុល្យគណនី បង្វិលទុន ត្រួតពិនិត្យលំហូរសាច់ប្រាក់ គ្រប់គ្រងប្រាក់បៀវត្សរ៍ និងគ្រប់គ្រងការទូទាត់ផ្សេងៗទៅតាមតម្រូវការរបស់លោកអ្នក។