គណនីចរន្ត
គណនីបញ្ញើចរន្តរបស់ធនាគារ ស្ថាបនា ផ្ដល់ជូនលោកអ្នកនូវសៀវភៅមូលប្បទានប័ត្រ ដែលជួយលោកអ្នកក្នុងការទូទាត់នានានៅក្នុងស្រុកប្រកបដោយភាពងាយស្រួល និងមានសុវត្ថិភាពខ្ពស់។
បន្ទាប់ពីបានទទួលប័ណ្ឌអេធីអឹមដោយឥតគិតថ្លៃរួច លោកអ្នកអាចធ្វើការចាត់ចែងសាច់ប្រាក់របស់លោកអ្នកបានយ៉ាងងាយស្រួលគ្រប់ពេលវេលា និងគ្រប់ទីកន្លែងតាមរយៈបណ្ដាញម៉ាស៊ីន អេធីអឹម ដែលមាននៅគ្រប់ខេត្ត-ក្រុងទូទាំងប្រទេស។
លក្ខណៈពិសេស
រូបិយប័ណ្ណ | ដុល្លារអាមេរិក | រៀល |
---|---|---|
ប្រាក់បើកគណនីដំបូង | ៥០០ ដុល្លារអាមេរិក | ២.០០០.០០០ រៀល |
សមតុល្យអប្បបរមា | ២៥០ ដុល្លារអាមេរិក | ១.០០០.០០០ រៀល |
អត្ថប្រយោជន៍ដែលទទួលបាន |
|
លក្ខខណ្ឌ
- វិញ្ញាបនប័ត្រចុះបញ្ជីក្រសួងពាណិជ្ជកម្ម
- អនុស្សរណៈ និងលក្ខន្តិកៈ
- លិខិតអនុញ្ញាតប្រកបអាជីវកម្មពីក្រសួងពាក់ព័ន្ធនិងអាជ្ញាធរ
- លិខិតអនុញ្ញាតអោយដំណើការពីក្រសួងដែលពាក់ព័ន្ធនិងអាជ្ញាធរ
- សេចក្តីសម្រេចពីប្រធានក្រុមហ៊ុនប្រឹក្សាភិបាលរបស់ក្រុមហ៊ុនសម្រាប់បើកគណនី
- លិខិតឆ្លងដែន ឬអត្តសញ្ញាណប័ណ្ណរបស់ប្រធានក្រុមប្រឹក្សារបស់អង្គការ និងហត្ថលេខាអនុម័ត
- លិខិតតំណាង/លិខិតផ្តល់សិទ្ធិ (ប្រសិនបើតម្រូវឲ្យមាន)
- បណ្ណពន្ធប៉ាតង់ប្រកបអាជីវកម្ម
- ឯកសារចុះបញ្ជីផ្សេងៗ (ប្រសិនបើតម្រូវឲ្យមាន)
របៀបបើកគណនី
សូមមេត្តាមកកាន់សាខាណាមួយរបស់ធនាគារ ស្ថាបនា ដែលនៅជិតលោកអ្នកបំផុត ឬទាក់ទងមកកាន់ +855 (0) 23/81 999 010 ឬ អ៊ីម៉ែល customercare@ sathapana.com. kh សម្រាប់ព័ត៌មានលម្អិត។ បុគ្គលិករបស់យើងនឹងទទួលស្វាគមន៍លោកអ្នក និងធ្វើការណែនាំលោកអ្នកអំពីដំណើរការផ្សេងៗ។ សម្រាប់អាសយដ្ឋានសាខាទាំងអស់របស់ ស្ថាបនា សូមចុច ទីនេះ។
សូមចុច ទីនេះ ដើម្បីលោកអ្នកអាចបំពេញតម្រូវការរបស់លោកអ្នកលើទម្រង់សួរព័ត៌មានបានដោយឆាប់រហ័ស។ ក្រុមការងាររបស់យើងនឹងទាក់ទងទៅកាន់លោកអ្នកក្នុងរយៈដ៏ឆាប់៕
សម្រាប់ព័ត៌មានលម្អិត សូមចុចទីនេះ